Month: June 2024

ក្រសួងបរិស្ថានគាំទ្រការអភិវឌ្ឍគោលដៅទេសចរណ៍លំហែបៃតងនៅតាមតំបន់សហគមន៍លើភ្នំគូលែន

ខេត្តសៀមរាប ៖ នៅក្នុងឱកាសអញ្ជើញចុះពិនិត្យទីតាំង និងគម្រោងសាងសង់តំបន់ទេសចរណ៍លំហែបៃតង នៅក្នុងឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន កាលពីព្រឹកថ្ងៃសុក្រ ទី០៧ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមុិញ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថានបានសម្រេច សាងសង់កន្លែងបោះតង់សម្រាកលំហែ តាមបែបរចនាបទខ្មែរ នៅក្នុងធម្មជាតិ ចំនួន១០កន្លែង…

កម្លាំងកងរាជអាវុធហត្ថបញ្ជូនខ្លួនក្មេងទំនេីង៥នាក់ទៅសាលាដំបូងករណីកាន់កាប់ ឬដឹកជញ្ជូនអាវុធគ្មានការអនុញ្ញាត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យទាំង០៥នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូង នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី ៕  សមត្ថកិច្ចប្រាប់ថា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកអនុសេនីយ៍ឯក កែម ចាន់រស្មី ចុះប្រតិបត្តិការ…

សារសំខាន់ពីរដែលសម្តេចធិបតីដាក់ចេញពេលសម្ពោធកំពង់ផែ​ពហុ​បំណងកំពត

កំពត៖​គ្មានទេការផ្តល់អាជ្ញាបណ្ណ័បើកការស៊ីណូនៅកំពតនិងកែបក្រៅតែពីនៅលើភ្នំបូកគោ។ក្មេងទំនើងត្រុវបន្តធ្វើឲ្យបានហ្មឺងម៉ាត់។នេះជាប្រសាន៍របស់សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ដ្លែងក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ពហុ​បំណង​កំពត នា​ព្រឹក​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៤​។​  ​កំពង់ផែ​ពហុ​បំណង​កំពត មាន​ទីតាំង​ភូមិសាស្ត្រ​ស្ថិតនៅ ភូមិ​គីឡូ​១២ សង្កាត់​កោះ​តូច និង​សង្កាត់​បឹង​ទូក ក្រុង​បូកគោ ខេត្តកំពត ត្រូវបាន​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បង្កើតឡើង នៅក្នុង​អំឡុង​ឆ្នាំ​២០០៥ និង​ត្រូវបាន​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ផ្តល់​លិខិតអនុញ្ញាត…

កងទ័ពអ៊ីស្រាអែលវាយប្រហារភាគកណ្តាលនៃតំបន់ហ្កាហ្សាបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៥នាក់ស្លាប់បាត់បង់ជីវិត

អន្តរជាតិ ៖ ឥស្សរជននៅតំបន់ហ្កាហ្សាប៉ាឡេស្ទីនបានប្រាប់អ្នកកាសែតនៃទីភ្នាក់ងារព័ត៌មានស៊ីនហួរចិនថា នៅព្រឹកព្រលឹមថ្ងៃទី ៦ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើសាលារៀនមួយក្នុងជំរំជនភៀសខ្លួន Nuseirat ដែលស្ថិតនៅភាគកណ្តាលនៃតំបន់ហ្កាហ្សា បានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៣០ នាក់ស្លាប់បាត់បង់ជីវិត ។ ហើយពីយប់ថ្ងៃទី៤ ដល់ព្រឹកថ្ងៃទី៥ ខែមិថុនា កងទ័ពអ៊ីស្រាអែលបានវាយប្រហារកន្លែងជាច្រើននៅភាគកណ្តាលនៃតំបន់ហ្កាហ្សា ដែលបានបណ្តាលឱ្យមនុស្សយ៉ាងហោចណាស់ ៧៥ នាក់ស្លាប់បាត់បង់ជីវិតក្នុងនោះបូករួមទាំងស្ត្រីនិងកុមារផងដែរ។…

កម្ពុជា-ចិន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគី​កើនឡើង ១៨ ភាគរយ ក្នុងរយៈពេល៥ខែ ឆ្នាំនេះ

ភ្នំពេញ៖ របាយការណ៍ក្រសួងពាណិជ្ជកម្ម បានបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ឈានដល់ ៥,៩៩ ពាន់លានដុល្លារ ក្នុងរយៈពេល៥ខែ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤នេះ ដោយបានកើនឡើង ១៨ ភាគរយ ពោលគឺពី ៥,០៧ ពាន់លាន​ដុល្លារ បើប្រៀបធៀបរយៈពេលដូចគ្នានឹងឆ្នាំមុន។របាយការណ៍ បានឲ្យដឹងទៀតថា ប្រទេសចិន…

សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់លើគម្រោងព្រែកជីកហ្វូណនតេជោ

ខេត្តកំពត ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាពលរដ្ឋបន្តជឿជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោមិនមែនជាផលប្រយោជន៍របស់ប្រទេសណានោះទេ ប៉ុន្តែគឺជាផលប្រយោជន៍របស់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាពីបច្ចុប្បន្ននិងទៅអនាគត។ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេស កុំលង់ជឿតាមការញុះញុងរបស់ក្រុមមួយចំនួនក៏ដូចជាអ្នកនយោបាយខ្លះ ដែលចេះតែអុចអាលប្រជាពលរដ្ឋ ដោយយករូបភាពមកបំភ្លៃដើម្បីឱ្យប្រជាពលរដ្ឋបាត់ជំនឿលើគម្រោងព្រែកជីកហ្វូណនតេជោ ហើយនាំគ្នាតវ៉ាប្រឆាំងមិនគាំទ្រដល់គម្រោងនេះ។ សម្តេចធិបតីក៏បានប្រដៅអ្នកនយោបាយចាស់វស្សាថា «ជាអ្នកនយោបាយ…

ឃាត់ខ្លួនស្ត្រិម្នាក់នៅបាត់ដំបងរឹបអូសអាវុធជាង៤០ដើម

បាត់ដំបង​៖ កម្លាំង​សមត្ថកិច្ច​ជំនាញ បានធ្វើការ​ស្រាវជ្រាវ​មុខសញ្ញា​សង្ស័យ រហូត​ឈានដល់​ការឃាត់ខ្លួន​ស្ត្រី​ម្នាក់ និង​ប្តីព្រមទាំរឹបអូស​បាន​អាវុធ​វែង ខ្លី ជាង ៤០​ដើម រួមទាំង​គ្រាប់ ២២​គ្រាប់ នៅ​រសៀល​ថ្ងៃទី​៤ ខែមិថុនា ឆ្នាំ​២០២៤ លាក់ទុកនៅ លំនៅដ្ឋាន​ក្នុង​ដីឡូត៍​មួយកន្លែង ស្ថិតក្នុង​ក្រុមទី​២៧ ភូមិ​សម្តេច ឃុំ​តា​ប៉ុន ស្រុក​សង្កែ ខេត្តបាត់ដំបង​។ជនសង្ស័យជាប្តីឈ្មោះអៀសុខជាអាយុ៤៥ឆ្នាំនិងប្រពន្ធឈ្មោះសាន់ភណ្ឌ័អាយុ៣៥ឆ្នាំ។អាវុធ​វែង​ខ្លី​ទាំង​ជាង…

សិស្សសាលា៤នាក់ដែលជួបជុំគ្នាជក់បារីក្នុងហាងកាហ្វេ ត្រូវនគរបាលក្រុងប៉ោយប៉ែត ឃាត់ខ្លួនធ្វើការអប់រំ

ខេត្តបន្ទាយមានជ័យ៖ ដោយមានការចែករំលែកព្រោងព្រាត លើបណ្តាញសង្គមហ្វេសប៊ុក ជុំវិញសិស្សសាលាមួយក្រុមមានគ្នា៤នាក់ បានជួបជុំគ្នាក្នុងហាងកាហ្វេមួយ នៅក្រុងប៉ោយប៉ែត ដោយពួកគេជួបជុំជក់បារីគេចពីសាលាមិនចូលរៀន ក្នុងកាយវិការឯកសណ្ឋានជាសិស្សមិនសមរម្យ កាលពីវេលាម៉ោង១២និង៣០នាទីរសៀលថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ។ នគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា ករណីខាងលើនេះដែរលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានបញ្ជាឲ្យនគរបាលផែនព្រហ្មទណ្ឌ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចុះស្រាវជ្រាវនិងបានឃាត់សិស្សសាលាទាំងនោះ…

កម្ពុជា​នាំចេញ​បាន​ជាង ១០​ពាន់​លាន​ដុល្លារ កើន​ជាង​១០%​ជិត​ស្មើ​ការនាំ​ចូល នៅ​៥​ខែ​ដំបូង​ឆ្នាំនេះ

​ទំនិញ​សំខាន់ៗ ដែល​កម្ពុជា បាន​នាំចេញ​ច្រើនជាងគេ រួមមាន​៖ សម្លៀកបំពាក់ និង​គ្រឿង​បន្ទាប់បន្សំ ដែល​ធ្វើឡើង​ពី​ក្រណាត់​, ផ្លែឈើ និង​គ្រាប់​ផ្លែឈើ ដែល​អាច​បរិភោគបាន​, ម៉ាស៊ីន និង​ឧបករណ៍​អគ្គិសនី​, ស្បែកជើង​, កៅស៊ូ និង ផលិតផល​ធ្វើ​អំពី​កៅស៊ូ រួម​នឹង​ទំនិញ​សំខាន់ៗ​ផ្សេងទៀត​។​តាម​លោក ប៉ែន សុ​វិជាតិ រដ្ឋលេខាធិការ…

ប្រទះឃើញសាកសពបុរសម្នាក់ស្លាប់អណ្តែតក្នុងស្ទឹងព្រែកត្នោត នៅក្រុងច្បារមន

ខេត្តកំពងស្ពឺ៖ ពលរដ្ឋប្រទះឃើញសាកសពបុរសម្នាក់អណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិក្រងផ្កា សង្តាត់សុព័រទេព ក្រុងច្បារមន ខេត្តកំពង់ស្ពឺកាលពីថ្ងៃទី៤ខែមិថុនាឆ្នាំ២០២៤។សមត្ថកិច្ចមូលដ្ឋានបានឱ្យដឹងថា ដោយមានសចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋឈ្មោះ ឈិន សុរីម ភេទ ប្រុស អាយុ៣៧ឆ្នាំ រស់នៅក្នុងភូមិរំលោងប្រឃ្លះ សង្កាត់សុព័រទេព ក្រុងច្បារមន បានឲ្យដឹងថា គាត់បានប្រទះឃើញសាកសពមនុស្សម្នាក់មិនស្គាល់អត្តសញ្ញាណអណ្តែតក្នុងទឹកស្ទឹងព្រែកត្នោត។ប្រភពព័ត៌មានបានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងព្រហ្មទណ្ឌកម្រិតធ្ងន់សហការជាមួយអាជ្ញាធរចុះទៅពិនិត្យ នឹងឱ្យមន្ត្រីជំនាញធ្វើកោសល្យវិច័យសាកសពដោយមានការចូលរួមពីលោកមេភូមិនិងចៅសង្កាត់ផងដែរ។…