ខេត្ត​ព្រះសីហនុ ៖ រថយន្ដ​ដឹក​សំរាម​១​គ្រឿង​គ្មាន​គុណភាព​សុ​វត្ថ​ភាព​បើក​ចុះ​ចំណោត បាន​ជ្រុល​ទៅបុក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ​និមន្ត​ទៅ​បិណ្ឌបាត បណ្ដាលឱ្យ​រងរបួស​ធ្ងន់​ស្រាល​ចំនួន​៥​អង្គ ។​បន្ទាប់មក​បាន​ជ្រុល​ទៅបុក​រថយន្ដ​២​គ្រឿង​ទៀត​ដែល​ចត​នៅ​ម្ខាង​ផ្លូវ​បណ្ដាលឱ្យ​ខូចខាត​យ៉ាងដំណំ កាលពី​វេលា​ម៉ោងជាង​៨​ព្រឹក ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ នៅតាម​ផ្លូវ​អូរ​២ ត្រង់ចំណុច​ផ្លូវ​ចុះ​ចំណោត​ពី​ឃ្លាំង​លើ ស្ថិតក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។​a car cabage si

​រថយន្ត​ប្រមូល​សំរាម​នៅក្រុងព្រះសីហនុដែល​ជួប​គ្រោះថ្នាក់​នេះ​ពណ៌​ខៀវ ពាក់​ផ្លាកលេខ ភ្នំពេញ ២AQ-៩៨៣៤ ចំណែក​ម៉ូតូ​កង់​បី​ដឹក​ព្រះសង្ឃ ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ ១KQ-១០៣០ ។ រីឯ​រថយន្ត​២​គ្រឿង​ទៀត មួយគ្រឿង​ម៉ាក​ហ្វ​ដ​ព​ណ៏​ស ពាក់​ផ្លាកលេខ ភ្នំពេញ ២BD-៧៣០៦ ដែល​ម្ចាស់​ចត​ចូល​ហូបបាយ និង​មួយគ្រឿង​ទៀត​ម៉ាក​សាំ​យ៉ុង ពណ៌​ខៀវ ពាក់​ផ្លាកលេខ ព្រះ​
​សីហនុ ២A-០៤៦១ ។​​ក្រោយ​កើតហេតុ ព្រះសង្ឃ​ទាំង​៥​អង្គ​ដែល​រងរបួស​ធ្ងន់​និង​ស្រាល ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត ។​សម្រាប់​ការខូចខាត​សម្ភារៈ​អ្នកដទៃ​មិនដឹងថា​ម្ចាស់​ក្រុមហ៊ុន​ឡាន​ដឹក​សម្រាម​សង​ប៉ុន្មាន​នោះទេ​?៕a car cabage si1

By admin

Leave a Reply

Your email address will not be published. Required fields are marked *