កំពត​៖ សត្វ​ផ្សោត​ប្រភេទ​ថ្មី វ័យ​ជំទង់​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​នៅក្នុង​មូលដ្ឋាន​ខេត្តកំពត នា​ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២៤ ដោយសារជាបមង។ នេះ​បើតាម​ការផ្សព្វផ្សាយ​រប​ស់ ក្រុមបច្ចេកទេស​ផ្នែក​អភិរក្ស​ថនិកសត្វ​សមុទ្រ នៃ​អង្គការ​អភិរក្ស​សមុទ្រ​កម្ពុជា (MCC)​។​បើតាម​ក្រុមការងារ​អភិរក្ស​, វត្ដ​មាន​សត្វ​ផ្សោត​ប្រភេទ​អត់​ព្រុយ​ខ្នង​នៅក្នុង​ដែនសមុទ្រ​ប្រទេស​កម្ពុជា​ជា​កំណត់ត្រា​ថ្មី ហើយ​វា​ក៏​ជា​លទ្ធផល​បង្ហាញ​ពី​ការកើនឡើង​នៃ​ជីវៈចម្រុះ ជាពិសេស​ប្រភព​អាហារ ជម្រក​និង​សុវត្ថិភាព ដែល​ទាក់ទាញ​ប្រភេទ​សត្វ​កំពុង​រងគ្រោះថ្នាក់ មក​រស់នៅក្នុង​កន្លែង​អភិរក្ស​ជលផល​សមុទ្រ​កម្ពុជា​។​​ក្រុមការងារ​បច្ចេកទេស ក៏​នឹង​បន្តធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែម​អំពី​កំណត់ត្រា​ថ្មី​នេះ ដើម្បី​ទទួលបាន​ព័ត៌មាន​កាន់តែ​ទូលាយ​និង​លម្អិត​បន្ថែម និង​ព្យាយាម​ការពារ​ថនិកសត្វ​ថ្មី​នេះ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *