Month: May 2024

ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​ថ្មី នៃ​ស្នងការ​ដ្នា​ន​នគរបាល ខេត្តកំពង់ស្ពឺ​ឧ​ត្ត​ម​សេនីយ៍​ទោ​ឃឹម​សុក​ខៃ​ចូល​

កំពង​ស្ពឺ​៖​ព្រឹក​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​២០២៤​មាន​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច និង​តែងតាំង​មុខតំណែង​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​ថ្មី​នៅ​សាលាខេត្ត​កំពង់ស្ពឺ​ក្រោ​អធិបតីភាព​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សរ ថេត អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​ឯកឧត្តម វ៉ី សំណាង​អភិបាលខេត្ត ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី​មន្ត្រីរាជការ​សរុប​ប្រមាណ​ជាង​៣០០​នាក់​។​a po speu1 ​ក្នុងឱកាស​ប្រកាស​ផ្ទេរ​ភារកិច្ច​និង​តែងតាំង​មុខតំណែង​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​គឺ​លោក ឧ​ត្ត​ម​សេនីយ៍​ទោ ឃឹម សុក​ខៃ ជា​ស្នងការ​ថ្មី​ជំនួស​លោក ឧ​ត្ត​ម​សេនីយ៍​ទោ សម សាមួន​ដែល​គ្រប់​អាយុ​ត្រូវ​ចូលនិវត្តន៍​។​ឯកឧត្តម…

បង្ក្រាបក្មេងស្ទាវវាយកាប់ចាក់គ្នាបេករឿងរកស៊ីលក់ខ្លួនភេទ​ឲ្យ​ខ្ទើយ​!

ភ្នំពេញ​៖​ក្រុម​ក្មេង​ទំនើង​៩​នាក់ រួមទាំង​អាវុធ​មាន​ដែក​រឹង​និង​ដុំឥដ្ឋ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូនទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បន្ទាប់ពី​ពួកគេ​បាន​ប្រើ​អំពើហិង្សា ទៅលើ​ក្មេង​ទំនើង​១​ក្រុម​ទៀត​នៅ​បរិវេណ​កោះ​ពេជ្រ ចំណុច​សួន​កម្សាន្ត​មេអំពៅ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​២៧ ខែឧសភា ឆ្នាំ​២០២៤ ។តែ​អ្វីដែល​គួ​ភ្ញាក់ផ្អើល​គឺថា​បើតាម​ចម្លើយសារភាព​របស់​ក្រុមយុវជន​សង្ស័យ​ទាំង​៩​នាក់​បាន​ឲ្យ​ដឹងថា ខ្លួន​បានមក​តំបន់​កោះ​ពេជ្រ​នេះ គឺ​មករ​កលុយ​ដោយ​ទទួល​សេវាកម្ម​បម្រើ​អារម្មណ៍ ពី​ក្រុម​បុរស​ភេទ​ទី​៣ ដើម្បី​បាន​កម្រៃ​២​ម៉ឺន​រៀល ក្នុង​១​ដង នៅ​ម្តុំ​គុម្ព​សួនផ្កា​ក្នុង​កោះ​ពេជ្រ ។…

ព្រះរាជពិធីបដិបត្តិសមាធិ ព្រះសង្ឃ៥០០០អង្គ ក្នុងព្រះរាជពិធីមហាបង្សុកូលថ្វាយព្រះវិញ្ញាណក្ខន្ធ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស

ចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា កាលពីល្ងាចថ្ងៃចន្ទ ទី២៧ ឧសភា ២០២៤។ ព្រះរាជពិធីបដិបត្តិសមាធិ ត្រូវបានរៀបចំដោយ ក្រសួងធម្មការ និងសាសនា សហការជាមួយ គណៈកម្មការរៀបចំព្រះរាជពិធីបុណ្យថ្វាយព្រះបរមសពសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃព្រះរាជាណាចក្រកម្ពុជា ដោយបានការនិមន្ត និងអញ្ជើញចូលរួមដោយ សម្ដេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង…

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា ៖ ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាព ប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ

ភ្នំពេញ ៖ លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានលើកថា ក្រសួងព័ត៌មាននឹងខិតខំបង្កើនការផលិតនូវកម្មវិធីល្អៗគ្រប់រូបភាពប្រកបដោយភាពទាក់ទាញឱ្យកាន់តែច្រើន ដើម្បីអប់រំកុមារឱ្យប្រព្រឹត្តិអំពើល្អ និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីតម្លៃរបស់កុមារនិងអំពីបញ្ហាប្រឈមនានារបស់កុមារ  ។ នេះជាការថ្លែងរបស់ លោកនេត្រ ភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ សិរីរតនៈនេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ពានរង្វាន់ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី២៧ ខែឧសភាឆ្នាំ២០២៤ នាសាលចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ។ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ក្រសួងព័ត៌មាន ដែលមានប្រព័ន្ធផ្សព្វផ្សាយ និងក្រុមការងារដើម្បីកុមារជាសេនាធិការ នឹងបន្តរៀបចំផលិតកម្មវិធីថ្មីបន្ថែមទៀតទាក់ទងកិច្ចការងារកុមារបន្ទាប់ពីក្រសួង បានរៀបចំមហោស្រពតន្ត្រី និងចម្រៀងកុមារ ឆ្នាំ២០២៤ពានរង្វាន់ក្រសួងព័ត៌មាន ឈានមកដល់ថ្ងៃបញ្ចប់ដោយជោគជ័យ ។    តាមរយៈជោគជ័យនៃដំណើរការកម្មវិធីមហោស្រពតន្រ្តី និងចម្រៀងកុមារនេះដែរ ឯកឧត្តម រដ្ឋមន្រ្តីនេត្រ ភក្ត្រាលើកទឹកចិត្តឱ្យមានការប្រារព្ធធ្វើមហោស្រពចម្រៀងកុមារ ឱ្យបានជាប់ជារៀងរាល់ឆ្នាំ ហើយសង្ឃឹមថា លោកលោកស្រី និងសប្បុរសជននានា នឹងបន្តជួយឧបត្ថម្ភជ្រោមជ្រែងដល់កម្មវិធីនេះ ដើម្បីជាឧត្តមប្រយោជន៍សម្រាប់កុមារដែលជាទំពាំងស្នងឫស្សីរបស់កម្ពុជាទៅថ្ងៃអនាគត។   សូមក្មួយៗ កុមារា កុមារី ទាំងអស់ខិតខំកសាងខ្លួន សិក្សារៀនសូត្រដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អនិងពលរដ្ឋល្អ ដែលជាធនធានដ៏សំខាន់ក្នុងការរួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ ។   លោក សូមអរគុណដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ កវីនិពន្ធ ដែលបានរួមគិត រួមធ្វើជាមួយគ្នា ដើម្បីបុព្វហេតុជាតិ និងគុណប្រយោជន៍កុមារកម្ពុជា តាមរយៈការបង្កើតស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងសម្រាប់កុមារដោយឈរលើគោលការណ៍ ងាយចេះ ងាយចាំ។ នៅក្នុងឱកាសនេះដែរ លោក រដ្ឋមន្រ្តី សូមថ្លែងអំណរគុណ និងសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំយុវជននិងកីឡាក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារក្រុមការងារដើម្បីកុមារក្រសួងព័ត៌មានអគ្គនាយកដ្ឋានជំនាញទាំង៥ ក្រុមតន្ត្រី និងអ្នកចម្រៀងក្រសួងព័ត៌មាន ដែលបានរួមគ្នាខិតខំសម្រប សម្រួលរៀបចំបានយ៉ាងល្អប្រសើរ និងសម្រេចបានលទ្ធផលប្រកបដោយជោគជ័យ «មហោស្រពតន្ត្រី និង ចម្រៀងកុមារពានរង្វាន់ក្រសួងព័ត៌មាន» នាពេលនេះ។    ជាពិសេសសូមថ្លែងអំគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រថវិកាសម្រាប់ដំណើរការកម្មវិធី រួមទាំងការគាំទ្រជាថវិកាពីសប្បុរជន និងបណ្តាក្រុមហ៊ុន ធនាគារ នានារួមមាន,ធនាគាកាណាឌីយ៉ា, ក្រុមហ៊ុន រ៉ូយ៉ាល់ Group ,ក្រុមហ៊ុនវឌ្ឍនៈប្រូវើរី , Krud energy , V-active ,ក្រុមហ៊ុន chipmong Group,ក្រុមហ៊ុន Metfone…

អ្នកភូមិប្រទះឃើញសពលោកយាយម្នាក់ស្លាប់នៅក្នុងស្ទឹង សង្ស័យលង់ទឹកស្ទឹងស្លាប់ ដោយសារលោកយាយមានជំងឺប្រចាំកាយ

ខេត្តប៉ៃលិន៖ បើតាមប្រភពពីកម្លាំងនគរបាលជំនាញស្រុកសាលាក្រៅ នៅវេលាម៉ោង ៧ និង ៤៥នាទីព្រឹក ថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០២៤ មានករណី មនុស្សលង់ទឹកស្លាប់ម្នាក់ នៅចំណុចភូមិអូរអណ្ដូង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។សមត្ថកិច្ចនគរបាលជំនាញស្រុកបានបញ្ជាក់ថា÷សពឈ្មោះ នួន ខេត…

កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងកាប់ប្រហារគ្នាបណ្ដាលឲ្យស្លាប់ នៅស្រុកស្នួល ខេត្តក្រចេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាក់ឱ្យដឹងថា ៖ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២៖០០នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិផ្សារស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ មានករណីឃាតកម្មគិតទុកជាមុន (ក្មេងទំនើងកាប់ប្រហារគ្នា) កើតឡើងបង្កដោយជនមិនស្គាល់អត្តសញ្ញាណបានធ្វើសកម្មភាពពួនស្ទាក់យកដាវកាប់ទៅលើជនរងគ្រោះឈ្មោះ…

រដ្ឋបាលជលផល ជូនដំណឹងស្ដីពីរដូវបិទនេសាទ ឆ្នាំ២០២៤

ភ្នំពេញ​៖​ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជននិងអ្នក នេសាទទាំងអស់ឱ្យបានជ្រាបថា រដូវបិទនេសាទសម្រាប់ការធ្វើនេសាទក្នុងដែននេសាទទឹកសាប ត្រូវបានកំណត់ដូចខាងក្រោម៖ -ចាប់ពីថ្ងៃទី១ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ…

កងរាជអាវុធហត្ថខេត្ត បញ្ជូនក្មេងទំនេីង៤នាក់ ទៅសាលាដំបូងខេត្ត

ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យ៤នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅទី២៦ ខែឧសភា ឆ្នាំ ២០២៤នេះ អនុវត្តតាមនីតិវិធី ៕សមត្ថកិច្ចប្រាប់ថាៈ នៅវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង…

ចិន ជប៉ុន និងកូរ៉េខាងត្បូង ជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូល

សារព័ត៌មាន AFP បានផ្សាយថា នាយករដ្ឋមន្ត្រីនៃប្រទេសចិន និងជប៉ុន បានធ្វើដំណើរទៅដល់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងហើយ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភានេះ ដើម្បីចូលរួមកិច្ចប្រជុំកំពូលត្រីភាគីលើកដំបូងបំផុត ក្នុងរយៈពេល៥ឆ្នាំ ដែលត្រូវបានរំពឹងថានឹងផ្ដោតសំខាន់លើបញ្ហាសេដ្ឋកិច្ចជាជាងបញ្ហាភូមិសាស្ត្រនយោបាយរសើបៗ។នៅក្នុងទីក្រុងសេអ៊ូល នាយករដ្ឋមន្ត្រីចិន លោក Li Qiang និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio…

ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​ត្រូវ​ចោរ​ចូល​ចាក់​សម្លាប់​ប្លន់យកទ្រព្យសម្បត្តិ​

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ មាន​ចោរ​ចូល​ប្លន់​និង​ចាក់​សម្លាប់​ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​យីហោ​ថា​ស៊ី​នាថ​ស្ថិត​ក្នុងភូមិ​គោក​រំដួល​សង្កាត់​សំរោង​.​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី​២៥​ខែឧសភា​ឆ្នាំ​២០២៤​វេលា​ម៉ោង​៤​ទៀបភ្លឺ​។​a kill home ​កម្មករ​ឈ្មោះ​ផុង អាយុ ២៣​ឆ្នាំ​ដែល​ស្នាក់នៅ​ក្នុង​ដេប៉ូ​បាន​ប្រាប់ថា ជា​រៀងរាល់​យប់​រូបគាត់​បាន​ស្នាក់នៅ​ក្នុង​ដេប៉ូ​ជាមួយនឹង​ថៅកែ​របស់គាត់ ក៏ប៉ុន្តែ​ថៅកែ​របស់គាត់​ស្នាក់​នៅក្នុង​បន្ទប់​ផ្ទាល់ខ្លួន​របស់គាត់​ដាច់ដោយឡែក​ពីគ្នា​ចម្ងាយ​ប្រហែល​៣០​ទៅ​៤០​ម៉ែត្រ​។ រូបគាត់​បាន​បន្តទៀត​ថា នៅ​ព្រឹក​ថ្ងៃទី ២៥ ខែឧសភា​ឆ្នាំ ២០២៤​វេលា​ម៉ោង​៧​ព្រឹក​ដោយ​ឃើញ​មាន​ឡាន​ម៉ូយ​ដឹក​ខ្សាច់​យកមក​ទម្លាក់​ក្នុង​ដេប៉ូ​.​ថៅកែ​របស់គាត់​តែងតែ​ចេញមក​ជួប​ម៉ូយ​ដឹក​ខ្សាច់​របស់គាត់​ក៏ប៉ុន្តែ​នៅ​ព្រឹក​នេះ​មិនឃើញ​ថៅកែ​ចេញមក​ជួប​ទើប​ធ្វើឱ្យ​គាត់​មានការ​ងឿងឆ្ងល់​។ ក្រោយមក​គាត់​ក៏បាន​ចុច​ទូរស័ព្ទ​ទៅ​ថៅកែ​តែ​ចុច​មិន​ចូល​ដោយ​ឃើញ​នៅមុខ​បន្ទប់​របស់​ថៅកែ​នៅមាន​ស្បែកជើង​គាត់​ក៏បាន​ស្រែកហៅ​ពី​ខាងក្រៅ​បន្ទប់​តែ​ពុំមាន​សំឡេង​ឆ្លើយ​។​ រូបគាត់​ក៏បាន​សម្រេចចិត្ត​បើកទ្វារ​បន្ទប់ ក៏​ឃើញ​ថៅកែ​របស់គាត់​ដេកស្លាប់​ផ្កាប់មុខ​ដោយមាន​ឈាម​ពាសពេញ​កំរាលពូក​ធ្វើឱ្យ​គាត់​ស្រែក​ឆោឡោឡើង​រួច​ក៏បាន​ទូរស័ព្ទ​ទៅ​កូនប្រុស​របស់​ថៅកែ​ឲ្យ​មក​មើល​។​កូនប្រុស​របស់គាត់​ដែល​ស្នាក់នៅ​ភូមិ​ផ្សេងគ្នា​ក៏បាន​មកដល់​ហើយក៏​បាន​ចាប់​ផ្ងារ​ខ្លួន​ឪពុក​ឡើង…

មាតិកាផ្សេងៗ