Month: May 2024

គ្មានលុយទិញថ្នាំញៀនស្លៀកស្បង់ចីពរបន្លំជាជាព្រះសង្ឃដើរបិណ្ឌបាត្រត្រូវនគរបាលស្រុកអង្គស្នួលចាប់ខ្លួន

ខេត្តកណ្ដាល៖ ជនសង្ស័យ៣នាក់ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ដោយរកលុយទិញថ្នាំញៀនមិនបាន បែកគំនិតស្លៀកស្បង់ចីពរបន្លំជាព្រះសង្ឃដើរបិណ្ឌបាត្រ ត្រូវបាននគរបាលស្រុកអង្គស្នួលចាប់ខ្លួន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង០៧ និង៣០នាទី នៅចំណុចផ្លូវបេតុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។ មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ជនសង្ស័យ៣នាក់ (ប្រុស​) ដែលបានឃាត់ខ្លួន ទី១-ឈ្មោះ ហង្ស…

អ្នកសារព័ត៌មាន៣០ស្ថាប័នចុះទស្សនៈកិច្ចនៅលើភ្នំបូកគោដែលសំបូរទៅដោយតំបន់ទេសចរណ៍លាក់ខ្លួន

ខេត្តកំពត៖ ពេញមួយថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៤  ដែលជាថ្ងៃទី១ របស់ប្រតិភូអ្នកសារព័ត៌មានជាតិនិងអន្តរជាត់មកពី៣០ស្ថាប័ន  ក្នុងបេសកកម្មពត៍មានដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលនៃការអភិវឌ្ឍន៍ទីក្រុងបូកគោ  ក្រុមអ្នកសារពត៍មានបានចុះទស្សនៈកិច្ចតំបន់ទេសចរជាច្រើនកន្លែងដែលមាននៅលើភ្នំបូកគោល ។       បេសកកម្មក្នុងគោលដៅជំរុញវិស័យទេសចរណ៍នៅលើភ្នំបូលគោអោយកាន់តែមានភាពល្បីល្បាញសម្រាប់អោយភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកំសាន្តនេះរៀបចំដោយក្លឹបអ្នកកាសែតកម្ពុជាដឹងនាំដោយលោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា  និងមានការរៀបចំទទួលយ៉ាងកក់ក្តៅពីអ្នកឧកញ៉ាសុខ គង់  អគ្គនាយកក្រុមហ៊ុន សូគីម៉ិច  អ៉ីនវេសម៉ិនគ្រូប  ដែលជាក្រុមហ៊ុនទទួលបានសិទ្ធពីរាជរដ្ឋាភិបាលក្នុងអភិវឌ្ឍន៍ភ្នំបូកគោ ។       ក្នុងដំណើរបេសកកម្មថ្ងៃដំបូងនេះក្រុមអ្នកសារពត៍មានបានចុះទៅមើលទីតាំងដែលមានសក្តានុពលខាងផ្នែកទេសចរណ៍ដែលកន្លងមកអ្នកទេសចរមកលេងភ្នំបូកគោអត់ដែលបានស្គាល់រួមមាន​ ៖​ វាលស្រែ១០០​ ,​ វាលស្រែ៥០០,​ ថ្មអណ្ដេីក​ ,​…

មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន ឃាត់ខ្លួនជនល្មើស៤នាក់ និងរឹបអូសថ្នាំញៀនជាង ២៥៤គីឡូក្រាម

ភ្នំពេញ៖ អនុវត្តតាមបញ្ជារបស់ ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ លោក ឧត្ដមសេនីយ៍ឯក ប៊ុនប៉ា ម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំការងារជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងលោក ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរង ទទួលសហការដឹកនាំការងារប្រឆាំងគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់…

ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ មិត្តចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤,០០០ គីឡូម៉ែត្រនៅកម្ពុជា ។

ភ្នំពេញ ៖ ផ្លូវក្រវាត់ក្រុងទី៣ តភ្ជាប់ពីផ្លូវជាតិលេខ៤ រហូតដល់ផ្លូវជាតិ១ ត្រូវបាន ប្រសិទ្ធ នាមជា «មហាវិថីស៊ីជីនពីង»។ពិធីបើកផ្ទាំង «មហាវិថីស៊ីជីនពីង» ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក Wang Wentian…

ប្រធានសភាពាណិជ្ជកម្មត្រកូលលីនពិភពលោក កោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ព្រះរាជាណាចក្រកម្ពុជា និងបង្ហាញពីបំណងចង់បណ្តាក់ទុនវិនិយោគនៅកម្ពុជា

នារសៀល ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Tan Sri Dato Lim Soon Peng ប្រធានសភាពាណិជ្ជកម្ម ត្រកូលលីនពិភពលោក និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម…

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ពាក់ព័ន្ធករណីហិង្សានៅក្រុងបាវិត

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលបានឃាត់ខ្លួនជនសង្ស័យជាបុគ្គលិកកាស៊ីណូម្នាក់ពាក់ព័ន្ធករណីហិង្សាបណ្ដាលអោយបុរសម្នាក់រងរបួស ប្រព្រឹត្តនៅក្រុងបាវិត។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០១:៣០នាទី ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត។សមត្ថកិច្ចនគរបាលក្រុងបាវិតបានអោយដឹងថា ជនសង្ស័យមានឈ្មោះ អេង ពិសិដ្ឋ អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកចុងភៅក្រុមហ៊ុនកាស៊ីណូថាយថិន មានទីលំនៅផ្ទះលេខ៣៨៤ ផ្លូវលេខ៣៦៧ ភូមិកណ្ដាល១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ…

យន្តហោះអាមេរិកដឹកមនុស្សជាង១៥០នាក់បានឆេះម៉ាស៊ីនពេលហោះចេញ

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines (សហរដ្ឋអាមេរិក) ត្រូវបង្ខំចិត្តលុបចោលជើងហោះហើរ បន្ទាប់ពីយន្តហោះរបស់ខ្លួនបានឆេះម៉ាស៊ីនភ្លាមៗ បន្ទាប់ពីហោះឡើង។យោងតាមសារព័ត៌មាន Fox News កាលពីថ្ងៃទី 27 ឧសភា រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានប្រកាសថា យន្តហោះ Airbus A320 របស់ក្រុមហ៊ុន United…

ម្តាយជិះម៉ូតូឌុបកូនស្រីទៅសាលា ចាប់ហ្វ្រាំងដួលធ្លាក់កូនចូលរថយន្តកុងតឺន័រ កិនស្លាប់យ៉ាងអាណោចអាធ័ម

ភ្នំពេញ ៖ ស្ត្រីម្នាក់ជិះម៉ូតូទៅបង្រៀនសិស្ស វ៉ាក់អើនឹងរនាំងការដ្ឋានខាងមុខ ចាប់ហ្វ្រាំងដួលធ្លាក់កូនស្រីអាយុ៤ឆ្នាំ ចូលក្រោមកុងតឺន័រ កិនស្លាប់ខ្ទេចក្បាល ចំណែកម្តាយរងរបួសស្រាល ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង០៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ​ ឈ្នះ​ ឈ្នះ​ ក្នុងភូមិសំរោង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ក្មេងស្រីរងគ្រោះ ឈ្មោះ…

អធិការដ្ឋាននគរបាលខណ្ឌទាំង១៤​ បន្តចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប ក្រុមក្មេងទំនើងបង្កអសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញ​៖​ ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ បានឱ្យដឹងថា​ ដោយអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឱ្យអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ត្រូវសហការគ្នាឲ្យបានម៉ឺងម៉ាត់ដើម្បីបង្រ្កាបក្មេងទំនើងឱ្យមានប្រសិទ្ធខ្ពស់។​ ខណៈដែលក្នុងរយៈពេលចុងក្រោយនេះសកម្មភាពក្មេងទំនើងដេញវាយគ្នាតាមផ្លូវសាធារណៈហាក់បីដូចជាកម្រើកឡើងវិញ បង្កឱ្យប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ។ ជាក់ស្ដែង​នៅយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចុះអនុវត្តបង្ការទប់ស្កាត់និងបង្ក្រាប…

អនុវត្តតាមអនុសាសន៍សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្ដបន្ទាយមានជ័យ ណែនាំឱ្យពង្រឹងការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើង

ខេត្តបន្ទាយមានជ័យ ៖ លោក អ៊ុំ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ដបន្ទាយមានជ័យ បានដាក់ចេញ៤ចំណុចដើម្បីពង្រឹងអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងចាត់វិធានការបង្ក្រាបសកម្មភាពអនាធិបតេយ្យដែលបង្កឡើងដោយក្រុមក្មេងទំនើងក្នុងភូមិសាស្ត្រខេត្ត ក្រុង ស្រុក ទូទាំងខេត្តបន្ទាយមានជ័យ។យោងតាមលិខិតណែនាំរដ្ឋបាលខេត្ដបន្ទាយមានជ័យចុះនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ដើម្បីអនុវត្តនូវគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី…

មាតិកាផ្សេងៗ