Month: May 2024

អង់គ្លេសគាំទ្រអ៊ុយក្រែនដែលវាយប្រហារគោលដៅក្នុងប្រទេសរុស្ស៊ី

ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគៀវ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក ដេវីដ កាមេរ៉ុន បានគាំទ្រអ៊ុយក្រែន ក្នុងការវាយលុកលើគោលដៅនានានៅក្នុងប្រទេសរុស្ស៊ី ជាមួយនឹងសព្វាវុធដែលផ្តល់ឲ្យដោយប្រទេសអង់គ្លេស។យោងតាមសារព័ត៌មាន Sky News និង Daily Mail បានផ្សាយថា នៅក្នុងរដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃទី 2 ខែឧសភា លោក Cameron បានរំលឹកឡើងវិញនូវការគាំទ្ររបស់ចក្រភពអង់គ្លេសចំពោះប្រធានាធិបតីអ៊ុយក្រែនលោក…

បេក្ខជនជាច្រើនពាន់នាក់​ បានប្រឡងប្រជែងគ្នាដេីម្បីក្លាយជាគ្រូបង្រៀនអនុវិទ្យាល័យ ស្របពេលតែមួយ នៅពីរមណ្ឌលផ្សេងគ្នា

ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣​ ខែឧសភា​ ឆ្នាំ២០២៤នេះ​ ការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនអនុវិទ្យាល័យ ថ្ងៃទី២ បានចាប់ផ្តើមហើយ ដោយមានការអញ្ជើញបើកវិញ្ញាសាដោយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការប្រឡងប្រជែង ព្រមទាំងមានការចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអង្គភាពប្រឆាំងអំពើពុករលួយ…

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ទូលថ្វាយសារលិខិតថ្លែងអំណរព្រះរាជគុណ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ប្រោសព្រះរាជូបត្ថម្ភនូវព្រះរាជទ្រព្យចំនួន ៣ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា ក្នុងត្រីមាសទី២ ឆ្នាំ២០២៤

ភ្នំពេញ ៖ សូមក្រាបបង្គំទូលថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតខ្ញុំម្ចាស់ និងសហការី នៃកាកបាទក្រហមកម្ពុជា មានសេចក្តីសោមនស្សរីករាយក្រៃលែង ដោយបានទទួល នូវព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 3,000 USD…

ធ្លាប់តែរងការដាក់ទណ្ឌកម្មពីអាមេរិកនិងលោកខាងលិច ពេលនេះអុីរ៉ង់ប្រកាសដាក់ទណ្ឌកម្ម អាមេរិកនិងអង់គ្លេស

សារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤ បានផ្សាយថា ប្រទេសអ៉ីរ៉ង់បានប្រកាសអំពីការដាក់ទណ្ឌកម្មទៅលើបុគ្គលក៏ដូចជាអង្គភាព-ស្ថាប័នមួយចំនួនរបស់សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស សម្រាប់ការគាំទ្រសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ហាម៉ាស់ នៅឯតំបន់ Gaza Strip។ការប្រកាសដាក់ទណ្ឌកម្មខាងលើ ពីសំណាក់ទីក្រុងតេហេរ៉ង់ ដែលជាគូសត្រូវធំបំផុតរបស់អ៉ីស្រាអែល នៅក្នុងតំបន់ ត្រូវបានធ្វើឡើងក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសអ៉ីរ៉ង់។ សេចក្តីថ្លែងការណ៍បានឱ្យដឹងថា ទណ្ឌកម្មនោះបានកំណត់គោលដៅលើ…

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានបង្ហោះលើកផេកផ្លូវការ សូមស្វាគមន៍នូវជើងហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates Airlines រវាងរាជធានីឌូបៃ និង រាជធានីភ្នំពេញ ដែលបានមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី០១ ខែឧសភា…

ប៉ូលិសនិងបាតុករប៉ះទង្គិចគ្នានៅទីក្រុងប៉ារីសក្នុងទិវាពលកម្មអន្តរជាតិ

ប៉ូលិសបារាំងបាននិយាយថា មន្ត្រីចំនួន១២នាក់បានរងរបួស និងមនុស្ស៤៥នាក់នៅទីក្រុងប៉ារីសត្រូវបានចាប់ខ្លួនក្នុងអំឡុងការតវ៉ាប្រពៃណីនៃទិវាពលកម្មកាលពីថ្ងៃពុធ បើទោះបីជាការតវ៉ាមានភាពស្ងប់ស្ងាត់ជាងឆ្នាំមុនក៏ដោយ។ប៉ូលិសកុបកម្មបានប្រើឧស្ម័នបង្ហូរទឹកភ្នែក និងដំបងដើម្បីបំបែកបាតុករមួយចំនួន។ យោងតាមប៉ូលិស ចំនួនអ្នកតវ៉ានៅក្នុងរដ្ឋធានីបារាំងមានប្រហែល 18,000នាក់ បើទោះបីជាក្រុមចម្រុះ CGT ឆ្វេងនិយមបានដាក់ចំនួនប្រហែល 50,000 ក៏ដោយ។ក្រុមអ្នកតវ៉ាភាគច្រើនមានការខឹងសម្បាចំពោះថ្លៃរស់នៅ និងកំណែទម្រង់អត្ថប្រយោជន៍អត់ការងារធ្វើ ដោយខ្លះគ្រវីទង់ជាតិប៉ាឡេស្ទីន ដើម្បីបង្ហាញពីសាមគ្គីភាពជាមួយប្រជាជនហ្គាហ្សា។ប៉ូលិសបាននិយាយថា បាតុករសរុបប្រហែល 121,000 នាក់បានចូលរួមក្នុងបាតុកម្មថ្ងៃពលកម្មនៅទូទាំងប្រទេសបារាំង ខណៈដែល…

ចារកម្មអ៊ុយក្រែនបានបង្ហាញពីល្បឿននៃការផលិតកាំជ្រួចមីស៊ីលរបស់រុស្ស៊ី

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែន (DIU) ទើបតែបានចេញផ្សាយការប៉ាន់ប្រមាណនៃចំនួនកាំជ្រួច Zircon, Oniks, Kalibr និង Kh-69 របស់រុស្ស៊ី ក៏ដូចជាអត្រាផលិតមីស៊ីលរបស់ប្រទេសនេះ។កាសែត Pravda នៅថ្ងៃទី 1 ខែឧសភា ដោយដកស្រង់ប្រភពពីទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ការពារជាតិអ៊ុយក្រែនបាននិយាយថា នៅចុងខែមេសា ឆ្នាំ 2024 យោធារុស្ស៊ីមានកាំជ្រួចប្រឆាំងនាវាប្រហែល 40ដើមប្រភេទ…

សេចក្តីថ្លែងការណ៍ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ក្នុងទិវាសេរីភាពសារព័ត៌មានពិភពលោក ខួបលើកទី៣១ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤

ភ្នំពេញ​៖​ សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅព្រឹកថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០២៤នេះ​ សូមចូលរួមជាមួយអ្នកសារព័ត៌មានទាំងអស់អបអរសាទរ ទិវាសេរីភាពសារព័ត៌មានពិភពលោក ៣ ឧសភា ២០២៤ ដែលប្រារព្ធធ្វើក្រោមប្រធានបទ​ «សារព័ត៌មានដើម្បីភពផែនដី ៖ សារព័ត៌មានក្នុងបរិបទនៃវិបត្តិបរិស្ថាន»។នៅក្នុងស្ថានភាពដែលពិភពលោកកំពុងប្រឈមនូវវិបត្តិបរិស្ថានជាសកល ដែលក្នុងនោះរួមមាន៖ ១. ការបម្រែបម្រួលអាកាសធាតុ​ ,២. ការបាត់បង់នូវជីវចម្រុះ…

ព្រឹកនេះ! សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​អញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា ” ដែលដាក់ទុនជិត ៣៧លានដុល្លារ

ភ្នំពេញ​៖​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធី “ សម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំនិងដំឡើងរថយន្តតូយ៉ូតា ”។សូមជម្រាបជូនថា​ រោងចក្រដំឡើងរថយន្តតូយ៉ូតា…

កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីតិចតួច

ភ្នំពេញ​៖​ ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម​ បានចេញសេចក្ដីជូនដំណឹង​អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤​ ខណៈ​អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដីតិចតួច។ក្រសួង​ បានបញ្ជាក់ថា​ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤៖១. តំបន់វាលទំនាប ៖-សីតុណ្ហភាពអប្បបរមា២៦°C…

មាតិកាផ្សេងៗ