ភ្នំពេញ ៖ សមត្ថកិច្ចបានឃាត់ខ្លួននិស្សិតវិស្វកម្មសំណង់ស៊ីវិលម្នាក់ ក្រោយលួចថតរូបនិស្សិតស្រី អាយុ ២០ឆ្នាំ ពេលអាក្រាតកាយ ដើរចេញពីបន្ទប់ទឹក កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២២និង០០ នាទីកន្លងទៅ។
សូមបញ្ជាក់ថា ៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ដង្កោ ធ្វើការឃាត់ខ្លួន ពីបទ ប៉ះពាល់ដល់សិទ្ធិខាងរូបភាព នៃបុគ្គល (លួចថតរូបអាក្រាតកាយជនរងគ្រោះចេញពីបន្ទប់ទឹក) កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ត្រង់ចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ស្ថិតនៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច បានឲ្យដឹងថា ៖ ជនរងគ្រោះភេទស្រី អាយុ២០ឆ្នាំ មុខរបរ និស្សិត ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ចំណែកជនសង្ស័យ មានឈ្មោះ ហ័ត លេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ ជានិស្សិតវិស្វកម្មសំណង់ស៊ីវិល ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលំ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងនោះសម្ភារៈបន្សល់ទុក ៖
១/ ទូរស័ព្ទដៃម៉ាក samsung galaxy A05s ចំនួន០១គ្រឿង។
សមត្ថកិច្ចបានបញ្ជាក់ថា ៖ មុនពេលកើតហេតុ កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២២និង០០នាទី ជនរងគ្រោះ កំពុងនៅក្នុងបន្ទប់ជាន់ទី១ ផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិតាឡីសង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ ។ ពេលនោះជនរងគ្រោះក្រោយពេលងូតទឹករួច ក៏បានដើរចេញពីក្នុងបន្ទប់ទឹកទាំងអាក្រាតកាយ រកសំលៀកបំពាក់ ដើម្បីស្លៀកពាក់ ក៏ក្រឡេកភ្នែកទៅប្រហោងចម្រឹងដែកខាងលើកាំជណ្តើរ ឃើញមានកាមេរ៉ាទូរសព្ទដៃ លួចថតជនរងគ្រោះ ហើយជនរងគ្រោះក៏មានការសង្ស័យទៅលើជនសង្ស័យឈ្មោះ ហ័ត លេង ដែលជាអ្នកស្នាក់នៅបន្ទប់ជួលជាន់ទី២ក្នុងផ្ទះជួលជាមួយគ្នា ។ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង២០ និង00នាទី ជនរងគ្រោះក៏បានពឹងមិត្តភក្តិ ដែលស្នាក់នៅបន្ទប់ជួលក្បែរគ្នា ធ្វើជាខ្ចីទូរស័ព្ទដៃរបស់ជនសង្ស័យ ដើម្បីទូរស័ព្ទកុម្ម៉ង់ទិញអីវ៉ាន់អនឡាញ រួចជនរងគ្រោះក៏បានឃើញវីដេអូអាក្រាតកាយរបស់ជនរងគ្រោះពេលដើរចេញពីបន្ទប់ទឹក ទើបជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ទូរស័ព្ទដៃម៉ាកSamsung Galaxy A05s ពណ៌ខ្មៅ ដែលមានវីដេអូរអាក្រាតកាយរបស់ជនរងគ្រោះ យកមកធ្វើការសាកសួរតាមនីតិវិធីច្បាប់ ។
ក្រោយពីធ្វើការសាកសួរជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ច ថា រូបគេ ពិតជាបានយកទូរស័ព្ទដៃម៉ាក Samsung Galaxy A05s ពណ៌ខ្មៅ ថតវីដេអូអាក្រាតកាយរបស់ជនរងគ្រោះប្រាកដមែន ទើបជនរងគ្រោះដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង។
បន្ទាប់ពីមានចម្លើយសារភាពរបស់ជនសង្ស័យ ហើយមានការសម្របសម្រួលពីលោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអនុញ្ញាត ឱ្យសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមផ្លូវច្បាប់តែម្តង ។
សូមជម្រាបថា ៖ ខ្លួនជានិស្សិតវិស្វកម្មសំណង់ស៊ីវិល មានការចេះដឹង ត្រូវមានសីលធម៌ក្នុងសង្គម មិនគួរណាមានគំនិតមិនល្អ ឈានដល់ប្រព្រឹត្តលួចថតរូបនិស្សិតស្រី ពេលអាក្រាតកាយ ដើរចេញពីបន្ទប់ទឹក បែបនេះសោះ ! ទីបំផុតសមត្ថកិច្ចឃាត់ខ្លួន ដើម្បីផ្តល់ភាពយុត្តិធម៌ដល់និស្សិតរងគ្រោះ ចំពោះទង្វើមិនថ្លៃថ្នូររបស់ជនសង្ស័យជា និស្សិតវិស្វកម្មសំណង់ស៊ីវិល ប្រព្រឹត្តមកលើគាត់ជា«នារី» ដែលត្រូវបានរក្សា ការពារនូវភាពស្អាតស្អំនោះ ៕

នគរវត្ត​

By admin

Leave a Reply

Your email address will not be published. Required fields are marked *