ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ១៣​កើត ខែ​ពិសាខ ឆ្នាំរោង ឆស័ក ព​.​ស​២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០២៤ ដែលជា​ថ្ងៃ «​ទិវា​ជាតិ​នៃ​ការចងចាំ​» សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បើក​សន្និសីទ​ស្តីពី «​អនាគត​កម្ពុជា​គ្មាន​អំពើ​ប្រល័យពូជសាសន៍​»​។​​សន្និសីទ ត្រូវ​រៀបចំឡើង​រយៈពេល​៣​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី​២០ ដល់ ២២ ខែឧសភា​។ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និសីត​នេះ​នៅ​ថ្ងៃទី​២២ ខែឧសភា​។​a manet kr 

ថ្លែង​ក្នុងឱកាស​នោះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការជួបគ្នា​ថ្ងៃនេះ ជាការ​បង្ហាញ​នូវ​ការទទួលស្គាល់​ចំពោះ​តួនាទី​របស់​សាលាក្តី​ខ្មែរក្រហម​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹកថា ការចងចាំ​នូវ​អំពើ​ប្រល័យពូជសាសន៍ ជាការ​ដាស់​ស្មារតី​ដល់​ប្រជាជាតិ​ខ្មែរ​រួមគ្នា​ទប់ស្កាត់​អំពើ​នេះ កុំឱ្យ​ត្រឡប់មកវិញ​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្ងៃទី​៧ មករា ១៩៧៩ ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាពលរដ្ឋ​ខ្មែរ ពី​របប​ប្រល័យពូជសាសន៍​។​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការឯកភាព​គ្នា​ក្នុងការ​ចងក្រង​ឯកសា​ពាក់ព័ន្ធ​នឹង​របប​ប្រល័យពូជសាសន៍​ជា​កិច្ចការ​ដ៏​សំខាន់ សម្រាប់​ការអប់រំ​ដល់​កូន​ខ្មែរ​ជំនាន់​ក្រោយ​។​

 សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការស្វែងរក​យុត្តិធម៌​ដែលមាន​ការទទួលស្គាល់​ជា​អន្តរជាតិ គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការបង្កើត​ប្រវត្តិសាស្ត្រ​រួម នៃ​អំពើ​ប្រល័យពូជសាសន៍​សម្រាប់​ទាំងអស់គ្នា ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ ។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឈរលើ​មូលដ្ឋាន​នៃ​យុត្តិធម៌​, សង្គម​ទាំងមូល​ត្រូវតែ​បន្ត​ក្រើនរំលឹក​ជានិច្ច​អំពី ឫសគល់​នៃ​សោកនាដកម្ម​ពី​អតីតកាល ដើម្បី​អនុញ្ញាតឱ្យ​បទពិសោធន៍​ដ៏​លំបាក​បំផុត​ពី​អតីតកាល អាច​ចូលរួមចំណែក​ក្នុងការ​ការពារ​កម្ពុជា បាន​កាន់តែ​ប្រសើរឡើង​នា​អនាគត​។​* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​បញ្ជាក់ថា សង្គម​ត្រូវតែ​ក្រើនរំលឹក​ជា​ដរាប​អំពី​មេរៀន​ទាំងឡាយ ដើម្បី​ធានាថា កម្ពុជា មិន​ដើរ​លើផ្លូវ​ដដែល​នោះទេ​។ លើសពីនេះ ត្រូវតែ​កែសម្រួល ឬ សម្រប​ស្ថានភាព សង្គម​, នៅពេលណា​ដែល​ចាំបាច់​, ដើម្បី​ការពារ​កុំឱ្យ​មនោគមវិជ្ជា​ជ្រុលនិយម​ចាប់ ផ្តើម​កកើត និង​ចាក់ឫស​ក្នុងសង្គម​កម្ពុជា​។​

 សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិនអាច​អនុញ្ញាតឱ្យ​សមាសធាតុ​ណាមួយ​នៃ​សង្គម បណ្តុះ​ពន្លក​នៃ​វប្បធម៌​នយោបាយ​ជ្រុលនិយម​ម្ដងទៀត​បានឡើយ តាមរយៈ​ការជំរុញ​ការតស៊ូ​វណ្ណៈ​, ការ​ស្អប់ខ្ពើម​ប្រឆាំងនឹង​អាជ្ញាធរ​, ការផ្លាស់ប្ដូរ​របប​ដោយ​ផ្ទុយ​នឹង​គោលការណ៍​ប្រជាធិបតេយ្យ និង ការរើសអើង​ពូជសាសន៍​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កំហុស​អតីតកាល បាន​ប្រាប់​យើង​ឱ្យ​ចេះ​បង្រួបបង្រួម​ជាតិខ្មែរ ឱ្យបាន​រឹងមាំ និង ជំរុញ​ឱ្យ​យើង​កសាង​សង្គម ឱ្យ​កាន់តែ​ប្រសើរ ប្រកបដោយ​បរិ​យា​ប័ន្ន សម្រាប់​ទាំងអស់គ្នា​។ នេះ គឺជា​កាតព្វកិច្ច​របស់​រដ្ឋាភិបាល ក្នុងការ​លើកកម្ពស់​អភិបាលកិច្ច​ល្អ និង យុត្តិធម៌​សង្គម ដើម្បី​ធានា​នូវ​បរិ​យា​ប័ន្ន​ភាព នៅក្នុង​ប្រព័ន្ធគ្រប់គ្រង ក៏ដូចជា​ការអភិវឌ្ឍ​​ជាតិ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យើង​ត្រូវ​ទទួលស្គាល់ថា ការអប់រំ​អំពី​អំពើ​ប្រល័យពូជសាសន៍ គឺជា​យន្តការ​ទប់ស្កាត់​អំពើ​ប្រល័យពូជសាសន៍​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា យើង​ត្រូវ​បន្ត​និយាយ​រឿង​ទាំងនេះ​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​ទៀត ទោះបីជា​ការនិយាយ​រឿង​ទាំងនេះ បង្កឱ្យមាន​ការឈឺចាប់​ក៏ដោយ​។ នេះ​គឺជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ព្រោះ​មានតែ​អ្នក​ដែល​ធ្លាប់បាន​ឆ្លងកាត់​ប៉ុណ្ណោះ ទើប​អាច​រៀបរាប់​ពី បទពិសោធន៍​របស់​ពួកគេ​បានល្អ​បំផុត​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអប់រំ​ពី​អំពើ​ប្រល័យពូជសាសន៍ មិនចាំបាច់​កំណត់​ត្រឹមតែ​មេរៀន​ប្រវត្តិ​សា​ស្ត​នោះទេ​។ យើង​ក៏​អាច​បញ្ចូល​ទៅក្នុង​មុខវិជ្ជា​គ្រប់​ប្រភេទ ចាប់ពី​សីលធម៌ និង អក្សរសាស្ត្រ​ខ្មែរ រហូតដល់​ការសិក្សា​ពី​ភាពជា​អ្នកដឹកនាំ និង ការអភិវឌ្ឍ​ជំនាញ​ទន់​ផ្សេងទៀត​ផងដែរ​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ទ បាន​បន្ថែមថា យើង​ក៏​អាច​ស្វែងរក​វិធី​ច្នៃប្រឌិត​ផ្សេងៗ ដើម្បី​រៀបរាប់​រឿងរ៉ាវ​ពិបាក​ទាំងនេះ ទៅកាន់​មនុស្ស​ដែលមាន​វ័យ និង​ជំនាន់​ផ្សេងគ្នា រួមមាន តាមរយៈ​សិល្បៈ​, មាតិកា​ឌីជីថល ឬ គំនូរជីវចល​ជាដើម​។​

 សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សន្និសីទ​ថ្ងៃនេះ​គឺជា​គំរូ​ដ៏​ប្រសើរ នៃ​កិច្ចសហប្រតិបត្តិការ​ល្អ និង​សាមគ្គីភាព រវាង​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដើម្បី​ទប់ស្កាត់​របប​ប្រល័យពូជសាសន៍ ត្រូវតែ​ការពារ​សន្តិភាព​ឱ្យបាន​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅពេល​មាន​សង្គ្រាម​កើតឡើង​ហើយ គ្មាន​ឡើយ​សិទ្ធិមនុស្ស គ្មាន​ឡើយ​លទ្ធិប្រជាធិបតេយ្យ​។​

សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មេដឹកនាំ​អនាគត​របស់​កម្ពុជា​ទាំងអស់ ត្រូវតែ​ជៀសវាង​ពី​ការចូលរួម​ក្នុង​ផែនការ​នយោបាយ ដែល​ជំរុញ​ការផ្លាស់ប្តូរ​របប​ដោយ​វិធីសាស្ត្រ​មិន​ប្រជាធិបតេយ្យ ហើយ​ត្រូវ​ត ប្រកាន់ខ្ជាប់​មនសិការ​នៃ​ការទទួលខុសត្រូវ ក្នុងការ​ការពារ​សន្តិ​ភាព​ឱ្យខាងតែបាន​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា បន្ត​ការពារ​ខ្លួន​ប្រឆាំង​ការ​ប្រឌិត​ដែលមាន​ចេតនា​អាក្រក់ ក្នុង​គោលដៅ​បង្អួច​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា និង​ប្រឆាំង​រាល់​ការប៉ុនប៉ង​ទាំងឡាយ ដែល​ចង់​ធ្វើឱ្យ​កម្ពុជា​ធ្លាក់​ទៅក្នុង​អន្ទាក់​នៃ​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ ហើយ​ប្រែក្លាយ​កម្ពុជា​ឱ្យទៅជា​សមរភូមិ​សង្គ្រាមត្រជាក់​ថ្មី​។​ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សុន្ទរកថា​នៅវេលា​ម៉ោង ៨៖៣៥​នាទី ៕a manet kr1

By admin

Leave a Reply

Your email address will not be published. Required fields are marked *