កណ្ដាល៖ លោក លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤បានប្រាប់អ្នកយកព័ត៌មាន ឲ្យដឹងថា លោកបានបញ្ជាឲ្យតាមចាប់ខ្លួនហើយ ករណីជនដៃដល់ដែលទាញកាំបិទផ្គាក់កាប់សម្លាប់ស្ត្រីជាម្ចាស់លុយ បណ្ដាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលស្ត្រីរូបនោះទៅតាមទារលុយដល់ផ្ទះ។ករណីកាប់សម្លាប់នេះ បានកើតឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១៧៖៣៥នាទី នៅផ្ទះជនសង្ស័យឈ្មោះ ឡុង ឈាវ ស្ថិតនៅភូមិពោធិលើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល មុខរបរជាងដែកពេលដែលស្ត្រិរងគ្រោះទៅទាលុយជម្ពាក់ដែលប្តីខ្លួនធ្វើការជាមួយចំនួន៣៦ម៉ឺនរៀលហើយក៏ប៉ះទង្គិះពាក្យសម្តីគ្នា ។ ក្រោយធ្វើសកម្មភាពសម្លាប់ដើយប្រើកាំបិតផ្គាក់កាប់ហើយក៏ រត់គេចខ្លួនបាត់។ ជនរងគ្រោះស្លាប់ឈ្មោះ ហាន មី ភេទ ស្រីអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិពោធិ៍លើ ឃុំត្រើយស្លាស្រុកស្អាង ខេត្តកណ្ដាល។ជនសង្ស័យបាន កាប់ចំក្បាល និងកញ្ជឹងក ចំនួន ៣កាំបិត បណ្ដាលឲ្យស្ត្រីនោះស្លាប់ភ្លាមៗនៅចំពោះមុខស្ត្រីម្នាក់ទៀតដែលកំពុងថតវិដេអូតែម្ដង៕ម ភ


