ភ្នំពេញ៖​ កម្លាំងសមត្ថកិច្ចធ្វេីការឃាត់សង្ឃក្លែងក្លាយចំនួន១២នាក់យកទៅចាត់ការតាមនីតិវិធីក្រោយយកស្បង់ជីពរ របស់ ព្រះសង្ឃ មកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត្រ “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ) និងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ។ 

ការឃាត់ខ្លួនព្រះសង្ឃខាងលេីនេះបានធ្វេីឡេីងកាលពីវេលាម៉ោង២១និង៤០នាទីយប់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ 

សង្ឃក្លែងក្លាយទាំង១២នាក់មាន ៖

១-ឈ្មោះ សេង តុលា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។

២-ឈ្មោះ អឿន សុភា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។

៣-ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។

៤-ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។

៥-ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ “ក្លែងជាសង្ឃ”(គ្មានសារធាតុញៀន)។

៦-ឈ្មោះ ធឿន បូ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន)។

៧-ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។

៨-ឈ្មោះ បាំង នី ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។

៩​ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន)។

១០​ ឈ្មោះ ថា លីនណា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំ ស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) 

១១-ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដមានទីលំនៅ ភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ “ក្លែងជាសង្ឃ * (គ្មានសារធាតុញៀន)។

១២-ឈ្មោះ ហង្ស វាស្នា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង “ជាអ្នកបើករថយន្ត” (គ្មានសារធាតុញៀន)។ 

វត្ថុតាងចាប់យកជាក់ស្តែងមាន ៖

១-បាត្រ សំរាប់ស្តាយដើរបិណ្ឌបាត្រ យកប្រាក់ពីប្រជាពលរដ្ឋ ចំនួន០៤បាត្រ ២-ថង់យាម ចំនួន០៦ ថង់យាម ៣-ស្បង់ជីពរ ចំនួន០៣កំប្តូរ ៤-រថយន្ត០១គ្រឿងម៉ាកតូយ៉ូតាហាយឡេនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2BC-6480 និង៥-ក្រាមពណ៌ស ថ្លា សង្ស័យជាគ្រឿងញៀនចំនួន០១បំពង់ទុយោ(ច្រកបំពង់ទុយោពណ៌ក្រហម) ជារបស់ជនសង្ស័យ ឈ្មោះ បាំង នី ភេទប្រុស ៦-ឧបករណ៍សំរាប់ជក់គ្រឿងញៀន មួយចំនួន ជារបស់ជនសង្ស័យឈ្មោះ សេង តុលា ភេទប្រុស ។

សមត្ថកិច្ចបានឱ្យដឹងថា​   មុនពេលកើតហេតុ បានទទួល ពត៌មានពីប្រជាពលរដ្ឋ ប្រាប់ថា៖មានជនសង្ស័យ០១ក្រុម ដែលតែងតែ ចេញធ្វើសកម្មភាព យកស្បង់ ជីពរ របស់ ព្រះសង្ឃ មកស្លៀកពាក់ ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាម ទីសាធារណៈ កំពុងនាំគ្នាជិះរថយន្ត០១គ្រឿងម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2BC-6480 ដើម្បីចេញទៅដើរសកម្មភាព តាមខេត្តផ្សេងៗ បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម ទើបកម្លាំងសមត្ថកិច្ចនគរបាលបានជិះម៉ូតូដេញតាម និង ឃាត់ខ្លួនជនសង្ស័យចំនួន១២នាក់ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ រួមនិងវត្ថុតាងចាប់យកជាក់ស្តែងខាងលើ នាំយកមកធ្វើការសាកសួរនៅ ផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្តង ។

ក្រោយការសាកសួរ ក្រុមជនសង្ស័យ បានឆ្លើយសារភាព ពួកខ្លួន ពិតជាបានធ្វើសកម្មភាព យកស្បង់ ជីពររបស់ ព្រះសង្ឃមកស្លៀកពាក់ក្លែងជាព្រះសង្ឃ ដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពល រដ្ឋតាមទីសាធារណៈ ប្រាកដមែន ដោយឈ្មោះ ហង្ស វាស្នា ភេទប្រុស ជាអ្នកបើករថយន្ត ដឹកទៅ ដាក់តាមគោលដៅ ត្រូវដើរបិណ្ឌបាត្រ បោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋ តាមទីសាធារណៈ នៅម្តុំ លូប្រាំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយ ប្រមូលបានប្រាក់ ចំនួន៦០.០០០៛ (ប្រាំមួយម៉ឺនរៀល) ទៅចំនួន៧០.០០០៛ (ប្រាំពីរម៉ឺនរៀល) ក្នុង០១ នាក់ ហើយឈ្មោះហង្ស វាស្នា ភេទប្រុស ជាអ្នកបើករថយន្ត យកប្រាក់ថ្លៃដឹកជញ្ជូន ក្នុង០១នាក់ ចំនួន១៥.០០០៛(មួយម៉ឺនប្រាំពាន់រៀល) ទៅចំនួន២០.០០០៛(ពីរម៉ឺនរៀល) ។ លុះនៅម៉ោងកើតហេតុ ខាងលើ គឺពួកខ្លួន (អ្នកធ្លាប់ដើរបិណ្ឌបាត្រ កន្លងមក និងអ្នកទើបមករៀនសូត្រធម៌ ដើម្បីដើរចេញ បិណ្ឌបាត្រ បាននាំគ្នាជិះរថយន្ត បំណងទៅដើរធ្វើសកម្មភាព នៅខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗ ទៀត) ស្រាប់តែមានកម្លាំងសមត្ថកិច្ចនគរបាល ចុះមកបង្ក្រាបជាក់ស្តែង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌដេីម្បីចាត់ការតាមនីតិវិធី៕ នវ

By admin

Leave a Reply

Your email address will not be published. Required fields are marked *