ខេត្តស្ទឹងត្រែង ៖​នារី​ស្រស់​សោភា​ម្នាក់​ដែល​គេ​ដឹងថា​បម្រើ​ការងារ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង បានមក​លោតទឹក​ពីលើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន​សេកុង​ភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឬ​ស្សី ក្រុង​ស្ទឹងត្រែង​កាលពី​រសៀល ថ្ងៃទី​១៥ ឧសភា ២០២៤ ។​

a die police

មុនពេល​កើតហេតុ នារី​ជា​នគរបាល​ក្រុង​រូបនោះ​នាង​បាន​ជិះ​រថយន្ត​ម៉ាក កាមរី​ពណ៌​ទឹកប្រាក់​បើកបរ​ដល់​ចំណុចកណ្ដាល​ស្ពាន ក៏​ឈប់​ហើយ​បាន​ចុះទៅ​លោត​ពីលើ​ស្ពាន​ទម្លាក់ខ្លួន​ទៅក្នុង​ទឹក​ភ្លាម​រក​អ្នកណា​ជួយ​ឃាត់​មិនទាន់​បង្ក​ការភ្ញាក់ផ្អើល​ជាខ្លាំង​ដល់​អ្នកធ្វើដំណើរ ព្រមទាំង​អ្នកនេសាទ​នៅលើ​ផ្ទៃ​ទឹក ។​ភ្លាម​នោះដែរ​គេ​ឃើញ អ្នកនេសាទ​ក៏បាន​បើកទូក​ទៅ​ចំណុចកើតហេតុ​ចុះ​រាវរក និង​បង់សំណាញ់​រាវរក តែ​រហូតមកទល់​ពេលនេះ​នៅ​ពុំទាន់​ប្រទះឃើញ​នៅឡើយ​ទេ ។​​ករណីនេះ គេ​នៅ​ពុំទាន់​ដឹង​ច្បាស់​ថា តើ​នារី​ដែលជា​នគរបាល​ចរាច​រណ៍​ស្រស់ស្អាត​រូបនោះ​មានរឿង​អ្វី​នោះទេ​? ប៉ុន្តែ​អ្នកខ្លះ​បាន​បង្ហើប​ថា ទំនង​ជាមាន​វិបត្តិ​ក្នុង​គ្រួសារ​របស់​នាង​ដែល​ធ្វើ​ឲ្យ​ឈឺចាប់​ខ្លាំង​រហូត​សម្រេច​បញ្ចប់ជីវិត​បែបនេះ ។​

​នារី​នគរបាល​ដែល​ធ្វើអត្តឃាត​រូបនេះ មានឈ្មោះ​អាយ សុធា​រ៉ា មាន​ឋានៈ​ជា​អនុសេនីយ៍ទោ នាយរង​ផ្នែក​ស្ថិតិប្រជាជន​ក្រុង​ស្ទឹងត្រែង មាន​ទីលំនៅ​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ។ នាង​ត្រូវបាន​ប្រជាពលរដ្ឋ​គោរព​ស្រឡាញ់​ដោយសារតែ​ទ​ង្វ​ល់​ល្អៗ​ជាច្រើន ជាមួយ​ប្រជាពលរដ្ឋ​ក្នុងពេល​បំពេញភារកិច្ច និង​ការងារ​ក្នុង​ស្ថាប័ន​របស់ខ្លួន ។ នាង​ក៏​ត្រូវបាន​មនុស្ស​ដែល​នៅ​ជុំវិញខ្លួន​មានការ​កោតសរសើរ​ជាច្រើន​ថា ជា​មនុស្ស​ម៉ឺងម៉ាត់​រឹងមាំ​ប្រាកដប្រជា​ក្នុង​ការងារ​របស់ខ្លួន​ផងដែរ តែ​មិនដឹងថា​ហេតុ​អី​នាង​ដាច់ចិត្ត​សម្លាប់ខ្លួន​ចឹ​ង​?​។​​ពាក់ព័ន្ធ​ករណីនេះ សារព័ត៌មាន​យើង​នៅ​មិនទាន់បាន​ការផ្ដល់​បទ​សម្ភាសន៍​លំអិត​ពាក់ព័ន្ធ​ករណី​នេះឡើយ ដោយសារ​ក្រុមគ្រួសារ​មានការ​យំ​គ្រប់គ្នា ។ កងកម្លាំងប្រដាប់អាវុធ និង​អ្នកពាក់ព័ន្ធ​ជាច្រើន​បានចេញ​ទូក​ម៉ាស៊ីន​ស្វះស្វែង​ចុះ​រាវរក​តាម​លទ្ធភាព​យ៉ាង​កុះករ​ផងដែរ តែ​ពុំទាន់​មាន​ដំណឹង​អ្វី​ឡើយ ៕a die police1a die police2

By admin

Leave a Reply

Your email address will not be published. Required fields are marked *