ប្រទេស​រុស្ស៊ី​៖​លោក​ស៊ែ​ហ្គេ​ឆ​យ​ហ្គូ​( Serguei Choigou)​នៅ​ថ្ងៃអាទិត្យ ទី ១២ ឧសភា​ត្រូវបាន​លោក​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀរ ពូ​ទីន បានប្រកាស​ដកពី​តំណែង​រដ្ឋមន្ត្រី​ការពារជាតិ ដែល​លោក​បាន​កាន់កាប់​តាំងពី​ឆ្នាំ ២០១២ មក​។ ការដកតំណែង​នេះ ធ្វើឡើង​តែ​ប៉ុន្មាន​ថ្ងៃក្រោយ​លោក ពូ​ទីន បានធ្វើ​សច្ចាប្រណិធាន ឡើងកាន់តំណែង​ជា​ប្រមុខរដ្ឋ​រុស្ស៊ី អាណត្តិ​ទី ៥ និង ក្នុងស្ថានភាព ដែល​សង្គ្រាម​អ៊ុយ​ក្រែ​ន បន្ត​ឆាបឆេះ​អស់​ជាង ២ ឆ្នាំ មកហើយ​មិនទាន់​ចប់​។ លោក ស៊ែ​ក​ហ្គី ឆ​យ​ហ្គូ នឹងត្រូវ​ជំនួស​ដោយ លោក​អង់​ដ្រេ​ប៊ូ​លូ​សូវ​(

សូម​រំឭកថា លោក Choigou បច្ចុប្បន្ន​មាន​វ័យ ៦៨ ឆ្នាំ បាន​ឡើងកាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ តាំងពី​ឆ្នាំ ២០១២ និង បាន​ដើរតួ​យ៉ាងសំខាន់ ក្នុង​គោលនយោបាយ​រក្សា​ស្ថិរភាព ក្រោម​រដ្ឋាភិបាល​ច្រើន​អណ​ត្តិ ដឹកនាំ​ដោយ លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន​។​​ផ្អែក​តាម​វិមាន​ក្រេ​ម​ឡាំង លោក Serguei Choigou នឹង​ប្តូរ​ទៅកាន់​តំណែង​ជា អគ្គលេខាធិការ​នៃ ក្រុមប្រឹក្សាសន្តិសុខ ដោយ​ជំនួស​លោក Nikolai Patrouchev​។ អ្នកនាំពាក្យ​វិមាន​ក្រេ​ម​ឡាំង​លោក ឌ្មី​ទ្រី ពេ​ស្កូវ លំអិត​ថា ទោះបី​លោក Choigou លែង​កាន់តំណែង​ជា​រដ្ឋមន្ត្រី​ការពារជាតិ​ក៏ពិតមែន តែ​លោក នៅតែ​បន្ត​បំពេញការងារ​ក្នុង​វិស័យនេះ ត្បិត​ថា លោក​ជា​មនុស្ស​ម្នាក់ ដែលមាន​បទពិសោធ ច្រើន​ឆ្នាំ និង ស្គាល់​ច្បាស់ ពី​សំណុំរឿង​នានា​។​

​តែ​យ៉ាងណា បើ​យោងតាម​សំដី​របស់ លោក ឌ្មី​ទ្រី ពេ​ស្កូវ ដដែល លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន សម្រេច​ដក​រូបលោក Serguei Choigou ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ ជាក់ស្តែង​ក្នុង សមរភូមិ​ប្រយុទ្ធ នៅ​អ៊ុយ​ក្រែ​ន​ផ្ទាល់ ដែល​អស់​រយៈពេល​ជាង ២ ឆ្នាំ​មកនេះ រុស្ស៊ី​នៅតែ​ពុំទាន់​ដណ្តើម​ជ័យជំនះ បាន​ទាំងស្រុង​។ លោក ពេ​ស្កូវ បន្ថែមទៀតថា វិស័យ​យោធា​រុស្ស៊ី​ត្រូវការ​ចាំបាច់​នូវ គំនិត​ថ្មីៗ និង ឈានមុខ ដើម្បី​បង្កលក្ខណៈ ងាយស្រួល សម្រាប់​ការ​ក្រ​តួ​ត​ប្រជែង ផ្នែក​សេដ្ឋកិច្ច​។ យ៉ាងណាមិញ ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ លោក ពូ​ទីន បាន​លើកទឹកចិត្ត និង​ជម្រុញ ឧស្សាហកម្ម​យោធា​រុស្ស៊ី ឲ្យ​បញ្ចូល​គំនិត​ថ្មីៗ និង បង្កើន​ការផលិត គ្រឿង​សព្វាវុធ ដើម្បី​បំពេញតម្រូវការ​ដល់ សមរភូមិ​ប្រយុទ្ធ​នៅ​អ៊ុយ​ក្រែ​ន​។​​គួរ​បញ្ជាក់ដែរថា ក្នុង​វ័យ ៦៥ ឆ្នាំ លោក Andrei Belooussov រដ្ឋមន្ត្រី​ការពារជាតិ​ថ្មី ធ្លាប់​កាន់តំណែង ជា​ឧ​ប​ទី​១​នៃ​នាយករដ្ឋមន្ត្រី តាំងពី​ឆ្នាំ ២០២០ និង ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​មួយ​ដ៏​ជំនិត​ម្នាក់ របស់លោក វ្ល៉ា​ឌី​មៀរ ពូ​ទីន នា​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *