ភ្នំពេញ​៖ កម្លាំង​នាយកដ្ឋាន​នគរ​បាលច​រា​ចរណ៍​និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ សហការ​ជាមួយ​នគរបាល​ការិយាល័យ​ចរាចរណ៍ និង​នគរបាល​ការិយាល័យ​អន្តរាគមន៍​តម្រួត​បទបញ្ជា​រាជធានី​ភ្នំពេញ បាន​ចុះ​អនុវត្ត​ច្បាប់​លើ​យានយន្ត​ពាក់​ផ្លាកលេខ​-«​នគរបាល​» ដែលមាន​ភាពខុសប្រក្រតី ពោលគឺ​មិន​ត្រឹមត្រូវ​តាមច្បាប់​ស្ដីពី​ចរាចរណ៍​ផ្លូវគោក ។a car police

​ការចុះអនុវត្ត​ការត្រួតពិនិត្យ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​១៣ ខែឧសភា ឆ្នាំ​២០២៤ នៅតាម​ផ្លូវជាតិ​លេខ​១ ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​។​​ការអនុវត្ត​ពេញ​ព្រឹក​ថ្ងៃ​ដំបូង សមត្ថកិច្ច​បាន​រកឃើញ​យានយន្ត​មួយចំនួន​ពាក់​ផ្លាកលេខ​«​នគរបាល​»​ខុស​ប្រក្រតី មិន​ត្រឹមត្រូវ​តាម​អនុក្រឹត្យ ដែលអនុញ្ញាតិឲ្យតែឡានជាសម្បតិរដ្ឋពាក់។ ម្ចាស់​យានយន្ត ប្រើ​ផ្លាកលេខ​ដែល​ពុំបាន​ចុះបញ្ជី​នៅ​ក្រសួង ហើយ​កិប​ផ្លាកលេខ​ដោយ​ខ្លួនឯង ។ ដូច្នេះហើយ សមត្ថកិច្ច​បានធ្វើការ​ដកហូត​ផ្លាកលេខ​ពី​ម្ចាស់​យានយន្ត ដោយ​ដោះចេញ​យកមក​រក្សាទុក រួច​ធ្វើការ​ផាកពិន័យ​លើ​ម្ចាស់​យាន​ទៅតាម​ផ្លូវច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។

​ទាក់ទង​ឡាន​ប្រើ​ផ្លាកលេខ​ន​.​ប​សមត្ថកិច្ច​បានឱ្យដឹង​ថា យានយន្ត​ពាក់​ផ្លាកលេខ​«​នគរបាល​» ដែល​ធ្វើដំណើរ​ឆ្លងកាត់​គោលដៅ​សមត្ថកិច្ច គឺ​ត្រូវសុំ​ធ្វើការ​ត្រួតពិនិត្យ​ទាំងអស់ ។ ក្នុងករណី​ដែល​ពិនិត្យ​ឯកសារ​មើលទៅ​គ្រប់គ្រាន់ មាន​ចុះ​គល់បញ្ជី​នៅ​ក្រសួង និង​មាន​បិទ​ឡូហ្គោ​នគរបាលជាតិ​នៅ​រថយន្ត​ត្រឹមត្រូវ​ហើយ​នោះ គឺ​អនុញ្ញាតឱ្យ​បន្តដំណើរ​ទៅមុខ​បាន ប៉ុន្តែ​បើ​មាន​ភាពខុសប្រក្រតី​ណាមួយ គឺ​អនុវត្តតាម​ផ្លូវច្បាប់​ជា​ធរមាន ។ ទោះបីជា​យ៉ាងណា មន្ត្រី​សមត្ថកិច្ច​មិនទាន់​ឱ្យដឹងពី​ការរកឃើញ​ចំនួន​យានយន្ត​ប្រើ​ផ្លាកលេខ​សេះ​ហោះ​នៅឡើយ​ទេ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *