ខេត្តព្រះវិហារ ៖ មានភ្លៀងធ្លាក់មួយមេលាយឡំនិងខ្យល់កន្ត្រាក់ផងនោះបណ្ដាលឲ្យខូចខាតផ្ទះប្រជាពលរដ្ឋនិងដើមឈើព្រមទាំងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅសង្កាត់កំពង់ប្រណាក និងសង្កាត់ប៉ាលហាលក្រុងពះវិហាររងការខូចខាត។
លោកវរសេនីយ៍ឯក លី តៃឈន់ អធិការនគរបាលក្រុងព្រះវិហារ បានឲ្យអ្នកយកព័ត៌មានដឹងថា ថ្ងៃទី ២៨ ខែមេសាឆ្នាំ២០២៤ នៅក្នុងក្រុងព្រះវិហារមានករណីភ្លៀងខ្យល់កន្រ្តាក់ បណ្ដាលឲ្យខូចខាត ផ្ទះសំបែង តូប បង្គោល ភ្លើង សូឡា និងដើមឈើ មួយចំនួនរងការខូចខាត មានដូចខាងក្រោម៖
នៅសង្កាត់ប៉ាលហាល ប៉ះពាល់ដូចជា៖ផ្ទះចំនួន០៩ខ្នង បង្គោល ភ្លើង សូឡាចំនួន ០១ដើមនិងដើមឈើ ចំនួន ១៧ដើម ។
ក្នុងនោះមាន ១.ភូមិភារកិច្ច-ផ្ទះ របើកដំបូលចំនួន ០៩ខ្នង -ដើមឈើ រលំចំនួន០៤ដើម។
២.ភូមិហ្មសែត-ដើមឈើរលំចំនួន១២ដើម(ដើមឈើលំអរនៅស្តូបតាឌី)-បង្គោលភ្លើងសូឡា រលំ ០១ដើម។
៣.ភូមិឯកភាព ដើមឈើ: រលំចំនួន ០១ដើម។
.សង្កាត់កំពង់ប្រណាក ប៉ះពាល់ដូចជា៖តូបចំនួន ០២ខ្នងនិងផ្ទះចំនួន០១ខ្នង។
១.ភូមិអណ្តូងពោធិ៍-ប៉ះពាល់តូបជួសជុលម៉ូតូទំហំ ៤ម×៨ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង ។
ប៉ះពាល់តូបកាត់ដេរទំហំ ៤ម×៨ម កំពស់ ៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលទាំងស្រុង។
២.ភូមិគោកបេង-ប៉ះពាល់ផ្ទះទំហំ ៩ម×១១ម កំពស់៤ម ធ្វើអំពីឈើប្រក់ដំបូលស័ង្កសី ខូចខាតដំបូលសំយ៉ាបខាងមុខផ្ទះ។
សរុបទាំង២សង្កាត់ខូចខាតផ្ទះពលរដ្ឋចំនួន១០ខ្នង តូបចំនួន០២ខ្នង
,បង្គោល ភ្លើង សូឡាចំនួន ០១ដើម និងដើមឈើ ចំនួន១៧ដើម។
បន្ទាប់ពីមានហេតុការណ៍ខ្យល់កន្ត្រាក់នោះកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធនៃក្រុងព្រះវិហារបានចុះទៅដល់កន្លែងកើតហេតុដើម្បីជួយអន្តរាគមន៍ដល់ពលរដ្ឋភ្លាមៗដែរ។
ហើយនៅក្នុងហេតុការណ៍នោះភ្លាមៗដែរក្នុងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារក៏ បានចុះកាត់ដើមឈើចំនួន០៣ដើម ផងដែរដែលត្រូវខ្យល់កន្ត្រាក់បោកបក់ដួលរលំមកលើផ្លូវ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគ.ម១២៤+៥០០ ដល់គ.ម១២៦+០០០ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជិត ឆ្ងាយនៅលើដងផ្លូវនោះផងដែរ៕