មណ្ឌលគីរី៖អ្នកភូមិប្រុសស្រីក្មេងចាស់ចំនួន៩នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពួកគាត់ហូបសាច់ឈ្លូលហើយមានអាការៈពុល ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រ
មាណ១០និង២៣នាទីព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤កន្លងទៅ នៅភូមិត្រាំកាច់ ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ។សេចក្តីរាយការណ៍បានឲ្យដឹងថា តាមបុរសឈ្មោះ ខ្វើក រិទ្ធី ដែលជាអ្នកយកសាច់ឈ្លូសនេះមកពីព្រៃ និយាយថា គាត់បានឃើញឈ្លូស១ក្បាល មានទម្ងន់ប្រហែល ៨គីឡូក្រាម ជាប់អន្ទាក់របស់គេ ។ ឈ្លូសនេះបានងាប់និងធុំក្លិនស្អុយតិចៗទៅហើយ គាត់ក៏បានយកមកភូមិ និងចែកបងប្អូនអ្នកជិតខាងក្នុងភូមិហូបជាមួយគ្នា ព្រមទាំងបានផឹកស្រាបៀរអស់ ៦កំប៉ុង ។ បន្ទាប់ពីហូបរួច ស្រាប់តែមានអាការៈរាករូស ក៏នាំគ្នាទៅព្យាបាលនៅមន្ទីរព្យាបាលមួយក្នុងឃុំក្រង់តេះចំនួន៤នាក់ និងទៅមន្ទីរពេទ្យបង្អែកខេត្តចំនួន ៥នាក់ ។ទោះជាយ៉ាងណា មកដល់រសៀលថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អ្នកភូមិទាំង៩នាក់ដែលពុលសាច់ឈ្លូសនេះ បានធូរស្រាលវិញហើយ និងមិនមានប៉ះពាល់ដល់អាយុជីវិតទេ ៕