ព្រៃវែង៖កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ក្រោយពេលស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែងសមត្តកិច្ចបានចាប់ឃាត់បានសាច់ក្របីបង្កកអន់គុណភាពមានប្រភពមកពីប្រទេសឥណ្ឌាប្រមាណ ៣.៥តោន ដែលឈ្មួញទុច្ចរិតលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង ។a cow india2
ដោយទទួលបានការស្នើសុំកិច្ចសហការពីអគ្គនាយកដ្ឋានគយ និងរដ្ឋករបានចុះត្រួតពិនិត្យបឋមលើទំនិញសាច់ក្របីបង្កកចំនួន ៣ ៥០០គីឡូក្រាម ដែលអគ្គនាយកដ្ឋានគយ និងរដ្ឋាករ (គយចល័ត) ឃាត់ស្ទាក់ចាប់បាននៅតំបន់២ នៅក្នុងភូមិសាស្ត្រស្រុកបាភ្នំ ខេត្តព្រៃវែង ដែលឈ្មួញលួចនាំចូលបង្កប់ជាមួយទំនិញផ្សេង ដឹកតាមរថយន្តស៊ាំយ៉ុង មន្ត្រីជំនាញ ក.ប.ប. បានធ្វើការត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖- បានរកឃើញថា ទំនិញសាច់ក្របីបង្កកទាំងនោះ ត្រូវបានឈ្មួញទុច្ចរិត (បុគ្គលប្រព្រឹត្តិអំពើមិនសុចរិតក្នុងធុរកិច្ច) លួចបន្លំនាំចូលដោយបង្កប់ជាមួយទំនិញថង់ប្លាស្ទិចដឹកតាមរថយន្តស៊ាំយ៉ុង ចំនួន ៣ គ្រឿង។- សាច់ក្របីបង្កកមានប្រភពមកពីប្រទេសឥណ្ឌា ដោយពុំមាវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចេញ។- ការវេចខ្ចប់និងដឹកជញ្ជូនពុំបានត្រឹមត្រូវ
- ការរក្សាទុកពុំត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស (កម្រិតសីតុណ្ហភាពពុំត្រឹមត្រូវ) នាំឱ្យសាច់ប្រែប្រួលបាត់បង់គុណភាព យោងតាមលទ្ធផលនៃការត្រួតពិនិត្យនេះ និងដោយមានការចង្អុលបង្ហាញពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង មន្ត្រីជំនាញទាំង២ស្ថាប័នបានសម្រេចជាឯកឆន្ទ ដុតកម្ទេចចោលនូវសាច់ក្របីបង្កកទាំង១៧៥ កេស ទម្ងន់ ៣ ៥០០គីឡូក្រាមនោះ ដើម្បីកុំឱ្យមានការចរាចរចូលទីផ្សារ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកប្រើប្រាស់ជាយថាហេតុ ។សូមបញ្ជាក់ថាអគ្គនាយកដ្ឋានគយនិងរដ្ឋាករបានចេញប្រកាសផ្អាកការនាំចូលសាច់បង្កពីបរទេសមួយរយៈបន្ទាប់ពីមានការមិនសប្បាយចិត្តពីអាជីវករចិញ្ចឹមសត្វនិងការរកខើញថាសាច់បង្កកអន់គុណភាពជាបន្តបន្ទាប់។ មាតុភូមិ


