សារព័ត៌មាន Reuters នៅថ្ងៃ ទី៧ ខែមេសា ឆ្នាំ ២០២៤ បានផ្សាយថា រុស្ស៉ីបានជម្លៀសមនុស្សប្រហែល 44០០នាក់ចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងទីក្រុង Orsk នៃប្រទេសរុស្ស៉ី មួយថ្ងៃបន្ទាប់ពីទឹកជំនន់ពីទន្លេ Ural បានជន់លិចភូមិដែលនៅតាមមាត់ទន្លេ និងបណ្តាលឱ្យបាក់ទំនប់។
អភិបាលតំបន់និយាយថា ប្រជាជនត្រូវបានជម្លៀសចេញពីទីក្រុងដែលមានមនុស្សរស់នៅចំនួន ២៣០,០០០នាក់ ស្ថិតនៅជិតព្រំដែនរុស្ស៉ីជាមួយកាហ្សាក់ស្ថាន បន្ទាប់ពីផ្ទះរាប់ពាន់ខ្នងរងនូវការជន់លិចនៅក្នុងតំបន់នោះ។ កាលពីថ្ងៃសុក្រសប្តាហ៍នេះ អាជ្ញាធរស្រុក Orenburg ទីក្រុង Orsk នៃតំបន់ភ្នំ Ural បានជំរុញឱ្យអ្នកស្រុកនៃសហគមន៍មាត់ទន្លេជម្លៀសខ្លួនចេញបន្ទាប់ពីធ្លាយទំនប់វារីអគ្គិសនី។ បើតាមការិយាល័យរដ្ឋអាជ្ញាក្នុងតំបន់ ទំនប់នេះធ្លាយដោយសារតែការថែទាំមិនល្អ។
ខេត្តនៅក្នុងតំបន់ស៉ីបេរី និងតំបន់ភ្នំ Ural របស់រុស្ស៉ី ក៏ដូចជាផ្នែកជិតខាងនៃប្រទេសកាហ្សាក់ស្ថាន ត្រូវបានជន់លិចដោយទឹកជំនន់ក្នុងរយៈពេលប៉ុន្មានខែមកនេះ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *