អាឡឺម៉ង់៖ នៅចន្ទ័ទី១មេសា មានពលរដ្ឋអាឡឺម៉ង់ប្រហែល ២០០នាក់ បានប្រមូលផ្ដុំគ្នានៅមុខព្រះវិហារខូឡូន (Cologne) ដ៏ល្បីល្បាញ ដើម្បីបង្ហាញការអបអរចំពោះការអនុម័តច្បាប់អនុញ្ញាតដោយផ្នែកឱ្យមានការដាំដុះនិងរក្សាទុកនូវស្លឹកកញ្ឆាសម្រាប់ប្រើប្រាស់។អ្នកចូលរួមបាតុកម្មបានចាត់ទុកការចេញច្បាប់ថ្មីនេះថា “ជារបត់ផ្លូវសម្រាប់ការផ្លាស់ប្តូរជាប្រវត្តិសាស្ត្រ” ដល់អ្នកនិយមចូលចិត្តប្រើប្រាស់ថ្នាំជក់។a alemanh mariyana
តាមរយៈច្បាប់នេះ ពលរដ្ឋអាឡឺម៉ង់អាចដាំដុះដើមកញ្ឆាបានចំនួន៣ដើមសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន និងអាចយកកញ្ឆាទៅតាមខ្លួនបានចំនួន២៥ក្រាមសម្រាប់ប្រើប្រាស់នៅទីសាធារណៈ និងអាចរក្សាទុកស្លឹកកញ្ឆាប្រមាណ ៥០ក្រាមនៅក្នុងគេហដ្ឋាន ។ច្បាប់នេះដែរ ក៏នឹងអនុញ្ញាតឱ្យមានការផលិតថ្នាំជក់ពីស្លឹកកញ្ឆាសម្រាប់ពលរដ្ឋដែលជាសមាជិកក្លឹបរបស់សមាគមន៍ អ្នកនិយមប្រើប្រាស់ថ្នាំជក់ដែលជាទូទៅត្រូវមានសមាជិកមិនឱ្យលើសពី ៥០០នាក់ និងត្រូវជាពលរដ្ឋពេញវ័យ ខណៈផលិតផលថ្នាំជក់ដែលផលិតបាននឹងមិនត្រូវអនុញ្ញាតឱ្យធើ្វអាជីវកម្មទៅឱ្យពលរដ្ឋដទៃទៀតក្រៅពីសមាជិករបស់សមាគមន៍ឡើយ។
តាមរយៈច្បាប់ថ្មីនេះ បានធើ្វឱ្យអាឡឺម៉ង់ក្លាយជាប្រទេសទី ៩ នៅលើពិភពលោក ដែលអនុញ្ញាតិឱ្យមានការប្រើប្រាស់កញ្ឆាជាលក្ខណៈកម្សាន្ត ខណៈថ្នាំជក់មួយប្រភេទនេះក៏ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់នៅតាមតំបន់រដ្ឋមួយចំនួននៅលើទឹកដីរបស់សហរដ្ឋអាម៉េរិកនិងអូស្ត្រាលីផងដែរ។ក្នុងប្រទេសថៃឬជ្ចកាលរដ្ឋាភិបាលលោកប្រាយុទ្ធចាន់អូចាក៏មានការបើកឲ្យជក់កញ្ឆាដែរ។តែមកដល់របបលោកថាវីស៊ីនគណបក្សភឿថៃបានបិទទៅវិញ។