ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់ដែលបង្កគ្រ៉ោះថ្នាក់ចរាចរនេះមហាជននៅទូទាំងខេត្តកំពង់ស្ពឺស្គាល់ថាមានឈ្មោះ ឡេង ដារ៉ា ភេទប្រុស អាយុ៥២ឆ្នាំ ជាមន្ត្រីសុរិយោដី ប្រចាំស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ មានទីលំនៅភូមិចំបក់ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។a car torng2
កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤គាត់បើករថយន្ដ ម៉ាកFORD RANGER XLT ពណ៌ស ពាក់ផ្លាកលេខកំពង់ស្ពឺ 2C.1972 ផ្លូវស្របតាមបណ្ដោយស្ទឹងព្រែកត្នោត លុះពេលមកដល់ចំណុចមុខសួនច្បារ សម្ដេចព្រះសង្ឃរាជជួន ណាត បែជាបត់ឡើងលើសួនច្បារសាធារណៈមុខទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ក្បែររង្វង់មូលវិមានឯករាជ្យកំពង់ស្ពឺ បុករះផ្ទាំងបាណូ ។ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្ដាលឱ្យមនុស្សម្នារ ដែលកំពុងតែធ្វើដំណើរចេញចូល ហាត់ប្រាណរត់គេចយករួចខ្លួនរៀងៗខ្លួន។
សមត្តកិច្ចនគរបាលចរាចរណ៍បានឲ្យដឹងថា ៖ ក្រោយកើតហេតុរួចមក បុរសដែលជាមន្ត្រីសុរិយោដីស្រុកសំរោងទង មានឈ្មោះ ឡេង ដារ៉ា បានបើកទ្វាររថយន្តចេញមកដោយមានអាការៈស្រវឹង ស្រែកថាមិនអីទេទុកឲ្យខ្ញុំដោះស្រាយៗ។ នគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺបានបញ្ជាក់បន្ថែមថា ៖ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើបណ្ដាលឱ្យរងការខូចខាតរថយន្ត និងផ្លាកផ្ទាំងប៉ាណូ ដែលរដ្ឋបាលខេត្ដកំពង់ស្ពឺដាក់តាំងពិពណ៍រូបលម្អរនៅទីសួនសាធារណៈជូនប្រជាពលរដ្ឋអំពីសមទ្ធិផលនានារបស់ខេត្ដនិងប្រទេស។ សមត្ថកិច្ចជំនាញចរាចរណ៍នាំខ្លួនអ្នកបើកបរមកធ្វើតេស្ដជាមួយឧបករណ៍គឺមានជាតិស្រវឹង (១.៥៥ mg/L )និងបានធ្វើការផាកពិន័យតាមនិតិវិធី រីឯការខូចខាតសម្ភារៈជំនាញបានប្រគល់ជូនរដ្ឋបាលខេត្ដដើម្បីដោះស្រាយលើសំណង។