ខេត្តព្រៃវែង៖ យោងតាមប្រភពព័ត៌មានពីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ នៅក្នុងរយៈ ពេលចំនួន៥៦ថ្ងៃ នៃថ្ងៃធ្វើការ(គិតចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤) នៃយុទ្ធនាការជម្រុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមសាលាដំបូងខេត្តព្រៃវែង មានសំណុំរឿងអត្រានុកូលដ្ឋាន កំពុងចាត់ការសរុបចំនួន ៨៩១រឿង និងបានធ្វើចំណាត់ការ ដូចខាងក្រោម៖
១-សំណុំរឿងមុនយុទ្ធនាការ (មុនថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤) មានចំនួន ៣៩១រឿង ត្រូវបានចាត់ការរួច ជូនប្រជាពលរដ្ឋបានចំនួន ៣៩១រឿង ស្មើនឹង១០០%។
២-ក្នុងអំឡុងពេលយុទ្ធនាការ មានសំណុំរឿងអត្រានុកូលដ្ឋានចូលថ្មីចំនួន ៥០០រឿង ត្រូវបានចាត់ការរួច ជូនប្រជាពលរដ្ឋបានចំនួន ៤០០រឿង។
សរុបរួម ក្នុងរយៈពេល ៥៦ថ្ងៃ សាលាដំបូងខេត្តព្រៃវែង បានចាត់ការសំណុំរឿងអត្រានុកូលដ្ឋានបានចំនួន ៧៩១រឿង។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រៃវែង សូមបញ្ជាក់ជូនបន្ថែមផងដែរថា ចំពោះសំណុំរឿងអត្រានុកូលដ្ឋាន ដែលនៅសល់កំពុងចាត់ការ ១០០រឿង សាលាដំបូងខេត្តព្រៃវែង និងខិតខំបន្តចំណាត់ការដោយយកចិត្តទុកដាក់ ពិនិត្យភាពត្រឹមត្រូវនៃឯកសារ និងភស្តុតាងនានា ដើម្បីចេញសេចក្តីសម្រេចជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន។
ជាមួយគ្នានេះ ប្រជាពលរដ្ឋសូមអរគុណដល់សាលាដំបូងខេត្តព្រៃវែង អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវបទបញ្ជាដែលថ្នាក់ដឹកនាំដាក់ចេញ ប្រកបដោយភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់៕