សៀមរាប​៖ មន្ត្រីជាន់ខ្ពស់​របស់​អា​ជ្ញា​ធរ​ជាតិ​អប្សរា បានឱ្យដឹងថា ការបោះ​បង្គោលរបង​ហ៊ុមព័ទ្ធ​ដី​នៅ​សួន​រុក្ខជាតិ​អង្គរ ជា​គម្រោង​របស់​រដ្ឋ​សុទ្ធសាធ សម្រាប់​បម្រើឱ្យ​ប្រយោជន៍​សាធារណៈ ។ ការបំភ្លឺ​នេះ​បន្ទាប់ពី​មាន​បណ្តាញ​សង្គម​តិកតុក​មួយ​ផ្សាយ​មួយ​“​ក្រុមហ៊ុន​ដែល​ទទួលបាន​សិទ្ធិ​អភិវឌ្ឍន៍​លើដី​ក្នុង​តំបន់​អង្គរ​ចាប់ផ្ដើម​ធ្វើ​របង​ហ៊ុមព័ទ្ធ​ហើយ ដោយ​ជ្រោក​ក្រោម​ស្លាក​អាជ្ញាធរ​អប្សរា ចូលរួម​សោកស្តាយ​ផង​កូន​ខ្មែរ​” ។a absara wall1

​លោក ឡៃ ប៉ូ​ទី អនុប្រធាននាយកដ្ឋាន​គ្រប់គ្រង​ទឹក ព្រៃឈើ និង​ហេដ្ឋារចនាសម្ព័ន្ធ នៃ​អាជ្ញាធរ​ជាតិ​អប្សរា មានប្រសាសន៍ថា ការចោទប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ បំភ្លៃ​ការពិត​នេះ ធ្វើឱ្យ​មហាជន មានការ​ភ័​ន្ធ​ច្រឡំ និង​ប៉ះពាល់​កិ​ត្ដិ​យស​ដល់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​។​លោក​បាន​បន្ដថា ការជីក​ដាំ​បង្គោលរបង​ហ៊ុមព័ទ្ធ​ព្រៃ​នោះ ជា​គម្រោង​សួន​រុក្ខជាតិ​អង្គរ ដែល​ធ្វើឡើង​សម្រាប់​ដាក់​សំណាញ់​លួស សម្រាប់​ការពារ និង​អភិរក្ស​សត្វព្រៃ​ដែល​គ្រោង​នឹង​លែង នៅក្នុង​ព្រៃ​ធម្មជាតិ សម្រាប់​ភ្ញៀវទេសចរ​ដើរ​ទស្សនា​កម្សាន្ដ ហើយ​ការ​ជីកដី​ធ្វើ​របង​នោះ ក៏​គ្មាន​ប៉ះពាល់​ដល់​ព្រៃឈើ​ផងដែរ ។​ជាមួយគ្នា​នោះ នៅក្នុង​ព្រៃ​នេះ អាជ្ញាធរ​ជាតិ​អប្សរា ក៏មាន​រៀបចំ​ផ្លូវ​ថ្មើរជើង​សម្រាប់​ដើរ​ទស្សនា​ព្រៃព្រឹក្សា​។

​លោក​ថា ការងារ​ទាំងនេះ ជាការ​ងារ​ដ្ឋ ដែល​ធ្វើឡើង​សម្រាប់​ទាក់​អ្នកទេសចរ​ទៅ​ទស្សនា​ខេត្ដ​សៀមរាប​ឱ្យបាន​កាត់​តែ​ច្រើន​។លោក ឡៃ ប៉ូ​ទី ឲ្យ​ដឹងថា ដីព្រៃ​ដែល​បានធ្វើ​របង​ដាក់​បន្លា​លួស​នោះ ជា​គម្រោង​សួន​រុក្ខជាតិ​អង្គរ មាន​ដី​ទំហំ​១៥០​ហិកតា ដែល​បានចាប់ផ្ដើម​នៅ​ដើមខែ​មីនា នឹង​គម្រោង​បញ្ចប់​នៅ​ខែសីហា សម្រាប់​លែង​សត្វ​ដែល​ស្លូតៗ​ងាយស្រួល​ភ្ញៀវ​ទស្សនា​។​ជាមួយគ្នា​នោះ ផ្លូវ​ថ្មើរជើង​នៅក្នុង​ព្រៃ​មាន​ប្រវែង​ជាង​៦​គ​.​ម​.​ផងដែរ ដែល​គ្រោង​បើក​ឱ្យ​ដើរ​ទស្សនា​ព្រៃព្រឹក្សា​នាពេល​ឆាប់ៗ​ខាងមុខនេះ​។​លោក​បាន​អំពាវ​ដល់​ដល់​សាធារណៈ កុំឱ្យ​មានការ​យល់ច្រឡំ តាម​បណ្ដាញ​សង្គម​ផ្សព្វផ្សាយ ហើយ​ជឿជាក់​លើ​រដ្ឋាភិបាល ដែល​បាន​ខិតខំ​រក​វិធីសាស្ដ្រ​បង្កើតឱ្យមាន​តំបន់​ទស្សនា ឱ្យបាន​កាន់តែច្រើន ដើម្បី​ទាក់ទាញ​អ្នកទេសចរ​ជាតិ និង​អន្ដរជាតិ​ផងដែ​។

By admin

Leave a Reply

Your email address will not be published. Required fields are marked *