ភ្នំពេញ​៖​ស្រុក​ខ្មែរ មាន​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង​តែ​ចំនួន ២១​ប៉ុណ្ណោះ ដែលមាន​អាជ្ញា​បណ្ណ​ឱ្យធ្វើ​អាជីវកម្ម​​ចំពោះ​ក្រុមហ៊ុន​ល្បែង​ផ្សងសំណាង​នៅ​កម្ពុជា ដែលមាន​សាខា​ចំនួន​៤៥ និង​ប៉ុស្តិ៍​សេវា​ចំនួន ៩០​ប៉ុណ្ណោះ​។ តែ​ផ្ទុយទៅវិញ កិច្ចប្រតិបត្តិការ​ជាក់ស្តែង​វា​មាន​រហូត​ទៅដល់​រាប់ពាន់​កន្លែង ដែល​នេះ​វា​អាច​ប៉ះពាល់ យ៉ាងធ្ងន់ធ្ងរ​ទៅដល់​សន្តិសុខ សណ្តាប់ធ្នាប់ និង​ជីវភាព​របស់​ប្រជាពលរដ្ឋ​យើង ដែល​យើង​ចាំបាច់ ត្រូវតែ​ធ្វើការ​ត្រួតពិនិត្យ​ឱ្យបាន​ច្បាស់លាស់​។​a game auna

​នេះ​ជាការ​លើកឡើង​របស់​ឯក​ឧ​ត្ត​ម​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មការ គ្រប់គ្រង​ល្បែង ពាណិជ្ជកម្ម​កម្ពុជា នា​ពិធី​បើក​កិច្ចប្រជុំ​ពិភាក្សា​ស្តីពី​ការពង្រឹង​ការ​គ្រប់ គ្រង​ល្បែង ផ្សង សំណាង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​។​​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានស្នើ​ឱ្យ​អង្គ ប្រជុំ​នា ធ្វើការ​ពិភាក្សា​ឱ្យបាន​ផល​ផុស និង​លំអិត​បន្ថែមទៀត ជាមួយនឹង​វិស័យ​ឯកជន ដែលជា​អ្នក​ដែល​បានទទួល​អាជ្ញា​បណ្ណ ដើម្បី​អនុវត្តន៍​ឱ្យ​ត្រឹម ត្រូវ​ទៅតាម​លក្ខខណ្ឌ​នៃ អាជ្ញា​បណ្ណ​ទៅតាម​បទ​បញ្ញត្ត​នៃ​ច្បាប់ និង​លិខិតបទដ្ឋាន ពាក់ព័ន្ធ​ជា​ធរមាន ហើយ​ត្រូវ​រួម សហការ​ជាមួយ​រាជរដ្ឋាភិបាល ដើម្បី​ឆ្លើយតប​ទៅ នឹង​គោលបំណង ដែល​ចង់ឱ្យ​វិស័យ​នៃ​ល្បែង​ផ្សងសំណាង​នេះ ក្លាយទៅជា​ផ្នែក​មួយ​ដែល​ស្ថិតនៅ ក្រោម​ការគ្រប់គ្រង​ដ៏​ត្រឹមត្រូវ មិន​បង្ក​ផលប៉ះពាល់ ដល់​ផ្នែក​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម ជីវភាព​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ដែលជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា (​គ​.​ល​.​ក​) វាយតម្លៃថា​៖​ល្បេ​ង​វា​បាន​ចូលរួមចំណែក​ដល់​ការបង្កើត​ការងារ ការផ្តល់​នូវ​ចំណូល រួមទាំង​ការរួមវិភាគទាន​ផ្សេងទៀត​ទៅក្នុង​សកម្មភាព​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​សង្គម រួមទាំង​ការដោះស្រាយ​នានា​របស់​សង្គម​ថែម​ទៀតផង ដែល​នេះ​គឺជា​គោលបំណង​ដើម ដែល​យើង​បានរៀបចំ​ច្បាប់ ស្តីពី​ការគ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​ឡើង ដោយ​យើង ត្រូវការ​នូវ​ការចូលរួម​ពី​ខាង​វិស័យ​ឯកជន​នៅក្នុង​កិច្ចការ​នេះ​ទាំងអស់គ្នា ។​

ឯកឧត្តម​អូន ព័ន្ធមុនីរ័ត្ន បាន​ណែនាំ​ឱ្យ​កិច្ចប្រជុំ​រៀបចំ​ការពិភាក្សា​កិច្ចការងារ​នេះ​ជា​ពីរ​ផ្នែក​គឺ​៖ ទី​១. ការពិភាក្សា រវាង​ក្រសួង ស្ថាប័ន និង​អង្គភាព​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលមាន​ការពាក់ព័ន្ធ ក្នុងការ​ចូលរួម​នៃ​ការអនុវត្តន៍​ច្បាប់ និង​លិខិតបទដ្ឋាន​ស្តីពី​ការគ្រប់គ្រង​ល្បែង ផ្សងសំណាង​នេះ ដោយ​ធ្វើ​ការជជែក​គ្នា​ជា​លក្ខណៈ​ផ្ទៃក្នុង​របស់​ស្ថាប័ន​រាជរដ្ឋាភិបាល និង​ទី​២. គឺ​ការជជែក​គ្នា​ជាមួយ​ប្រតិបត្តិ​ករ​ដែលជា​វិស័យ​ឯកជន ដែល​យើង​ត្រូវការ​នូវ ការចូលរួម​របស់​ពួកគាត់ ហើយ​ដែល​ពួកគាត់​ក៏ត្រូវ​ការ​នូវ​ការការពារ​អាជីវកម្ម​របស់​ពួកគាត់ តែបើ​ពួ​គាត់​បង្ក​នូវ​ភាពអនាធិបតេយ្យ ពួកគាត់​គឺ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ ប៉ុន្តែ​បើ​ពួកគាត់​ទុកឱ្យ​អ្នក​ដទៃទៀត ដែលជា​ក្រុម​ជនខិលខូច​មួយ​ក្តាប់​តូច​ទៅ បង្ក​ភាព អនាធិបតេយ្យ​ពេញ​ប្រទេស ពួកគាត់​នឹង​ខូចខាត​អាជីវកម្ម​របស់គាត់ ទាំង​ពួកគាត់​គឺជា អ្នកធ្វើអាជីវកម្ម​ដោយ​ស្របច្បាប់​នោះ​។

​សូមបញ្ជាក់ថា​សម្តេច​ម​ហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤ បានចេញ​បទបញ្ជា​ណែនាំ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរខេត្ត ទាំង ២៥​រាជធានី​-​ខេត្ត ចូលរួម​បង្ក្រាប​អាជីវកម្ម​ល្បែង​ផ្សងសំណាង​ខុសច្បាប់​ទាំងឡាយ និង​មិន​អនុញ្ញាត​ឲ្យ​ចេញ​អាជ្ញាប័ណ្ណ​ដល់​អា​ជីក​ម្ម​ល្បែងស៊ីសង​ថ្មីៗ​ទៀត​នោះទេ​។​លោក​អគ្គបណ្ឌិត​សភាចា​រ្យ បាន​ណែនាំ​ឲ្យ អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ជាពិសេស អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ និង​គណៈបញ្ជាការ​ឯកភាព​រាជធានី​-​ខេត្ត​, ក្រុង​-​ស្រុក​-​ខណ្ឌ ត្រូវ​ពង្រឹង​កិច្ចសហការ​ជិតស្និទ្ធ​ជាមួយ​អគ្គលេខាធិការដ្ឋាន​នៃ គ​.​ល​.​ក​. ដើម្បី​ចាត់វិធានការ​បង្ក្រាប​រា​ល់​ប្រតិបត្តិការ​ល្បែងស៊ីសង​ខុសច្បាប់ រួមទាំង​ល្បែង​ផ្សងសំណាង ដែល​មិនមាន​អាជ្ញា​បណ្ណ ឬ​លិខិតអនុញ្ញាត​ពី គ​.​ល​.​ក​. នៅតាម​មូលដ្ឋាន​ភូមិ​-​ឃុំ​-​សង្កាត់​របស់ខ្លួន ប្រកបដោយ​ប្រសិទ្ធភាព​, ស័ក្តិ​សិទ្ធ​ភាព និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​។

​លោក​ឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា បរិវត្ត​កម្ម​ឌីជីថល​ដ៏​រហ័ស​នាបច្ចុប្បន្ន បានផ្តល់​ឱកាស​ដល់​ក្រុម​ជន​មួយចំនួន​ធ្វើ​ប្រតិបត្តិការ​ល្បែង​ផ្សេង​សំណាង ក៏ដូចជា ល្បែងស៊ីសង​ជាច្រើន​ប្រភេទ​ដោយ​ខុសច្បាប់ ដោយបាន​ប្រើប្រាស់​វិធីសាស្ត្រ​ជាច្រើន​រូបភាព សំដៅ​បិទបាំង​នូវ​ការ​លួចលាក់​បង្កប់​ល្បែងស៊ីសង​ខុសច្បាប់ មាន​ជាអាទិ៍ ឆ្នោត​កន្ទុយលេខ​, ខេ​ណូ (KENO) និង​ឆ្នោត​អន​ឡាញ ជាដើម នៅតាម​ទីតាំង​មួយចំនួន ដោយ​សម្ងំ​ជ្រក​ក្រោម​អាជ្ញា​បណ្ណ​ដែល គ​.​ល​.​ក​. បានផ្តល់​ការអនុញ្ញាត​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​។

By admin

Leave a Reply

Your email address will not be published. Required fields are marked *