ខេត្ត​កំពង់​ចាម​៖​ យោងតាម​ប្រភពព័ត៌មាន​ពីរដ្ឋបាលស្រុកជើងព្រៃ​បានឱ្យដឹងថា​ នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង៥:០០នាទី ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៦៦-៦៧ ស្ថិតនៅភូមិឈូក ឃុំគោករវៀង ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនឹងរថយន្ត​ បណ្ដាលឱ្យ​បុរសម្នាក់​ស្លាប់​យ៉ាង​អាណោចអាធ័ម​គាបជាប់​នឹង​ក្បាល​រថយន្ត​។ 

ប្រភពដដែលបន្តថា​ មុនពេលកើតហេតុ​ គេឃើញ​រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-7128 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកក្នុងទិសដៅពីលិចទៅកើត បានបុកប៉ះជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយសណ្តោងរ៉ឺម៉ក ពណ៍ស ពាក់ស្លាកលេខ ចង្កូតស្តាំ KCH-0215 រុឺម៉កពាក់ស្លាកលេខ កំពង់ចាម4A-2157 បើកបរដោយឈ្មោះ មឿន សំនាត់  ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអូរសំរិលលើ ឃុំអូរសំរិល ស្រុកសំឡូត ខេត្តបាត់ដំបង ដែលមានទិសដៅពីលិចទៅកើត បុកពីក្រោយរថយន្តកំពុងឈប់។

គួរបញ្ជាក់ថា​ មូលហេតុ​៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ សណ្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ3A-7128 ប្រើប្រាស់ល្បឿនលឿនទៅបុកពីក្រោយរថយន្តកំពុងឈប់។

ចំពោះ​ករណីនេះដែរបណ្ដាលឱ្យស្លាប់មនុស្សប្រុស០១នាក់ជាអ្នកបើកបររថយន្តឈ្មោះ មឿន សំនាត់ (ស្លាប់នៅកន្លែងកើតហេតុ)​ និងខូចខាតរថយន្ត០២គ្រឿង ធ្ងន់០១គ្រឿង។ 

ក្រោយកេីតហេតុ វត្ថុតាងទាំង០២គ្រឿង ត្រូវ​បាន​កម្លាំងជំនាញយកមករក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកជើងព្រៃ​ ដេីម្បី​ដោះ​ស្រាយ​គ្នា​តាមនីតិវិធីច្បាប់​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *