ភ្នំពេញ៖​ យុវជន​-យុវតី​ គួរជៀសឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក! ខណៈ​ជនសង្ស័យចំនួន ៥៥នាក់ (ស្រី ០០នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី នៅទូទាំងប្រទេសកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ម្សិលមិញ​។
ក្នុងចំណោមជនសង្ស័យចំនួន ៥៥នាក់ រួមមាន៖​ ជួញដូរ ៤ករណី ឃាត់ ៦នាក់(ស្រី ០នាក់),ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៤នាក់(ស្រី ៣នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ៣នាក់(ស្រី ០នាក់) និងប្រើប្រាស់ ៤ករណី ឃាត់ ២០នាក់(ស្រី ០នាក់)។
ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២២ ខែកុម្ភៈ រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២៦០,៧៦ក្រាម។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ៣,៨០ក្រាម។និងកញ្ឆា ស្មេីនិង​ ១៣,១៥ក្រាម។
ក្នុងប្រតិបត្តិការនោះ​ជាលទ្ធផលខាងលើ ១២អង្គភាពបានចូលរួមបង្ក្រាប​ មានដូចខាងក្រោម​៖
កម្លាំងនគរបាល​ជាតិ ១៣​ អង្គភាព
*១ / បន្ទាយមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ និងអនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់ ចាប់យកIce ០,៦៨ក្រាម។
*២ / កំពត៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ចាប់យកIce ១,៩៧ក្រាម។
*៣ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៥នាក់ ចាប់យកIce ២,៤១ក្រាម។
*៤ / ក្រចេះ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ និងដីកា ១ករណី ចាប់យកIce ១,៦១ក្រាម។
*៥ / ព្រៃវែង៖ រក្សាទុក ១ករណី ឃាត់ ៥នាក់ ចាប់យកIce ៤,៩៦ក្រាម។
*៦ / ពោធិ៍សាត់៖ ចាត់ចែង ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៦នាក់ ចាប់យកIce ១,៨៨ក្រាម។
*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ៨នាក់។
*៨ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១២,៦៣ក្រាម, Wy ៣,៨០ក្រាម និងកញ្ឆា ១៣,១៥ក្រាម។
*៩ / តាកែវ៖ រក្សាទុក ៣ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ១១,៩៥ក្រាម។
*១០ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ២,២០ក្រាម។
ដោយឡែក​កម្លាំងកងរាជអាវុធហត្ថ​រាជធានី​-ខេត្ត​ ៣អង្គភាព
*១ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ១១,៩៣ក្រាម។
*២ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦៨,០៦ក្រាម។
*៣ / សៀមរាប៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៤០,៤៨ក្រាម៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *