ភ្នំពេញ​៖ តាម​សំណើរ​នាយករដ្ឋមន្ត្រី​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ លោក ហ៊ុន ម៉ា​នី ត្រូវបាន​សភា​បោះឆ្នោត​ជា​ឯកច្ឆន្ទ​ផ្ដល់​សេចក្ដីទុកចិត្ត​តែងតាំង​ជា «​ឧបនាយករដ្ឋមន្ត្រី​» ហើយ​នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២៤​នេះ​ដែល​ធ្វើ​ឲ្យ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​មាន​ឧបនាយករដ្ឋមន្ត្រី​ចំនួន​១១​នាក់​។​a hun many4

​លោក ហ៊ុន ម៉ា​នី ត្រូវបាន​សមាជិកសភា​ចំនួន​១២០​រូប​លើ​១២០​ដែលមាន​វត្តមាន​រួមទាំង​សមាជិក​គណបក្ស​ហ្វុនស៊ិនប៉ិច​ផង បោះឆ្នោត​យល់ព្រម​ផ្ដល់​សេចក្ដីទុកចិត្ត​។​លោក ហ៊ុន ម៉ា​នី ជា​កូនប្រុស​ពៅ​របស់ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក​ជា​អតីត​ប្រធាន​គណៈកម្មាធិការ​ទី​៧ នៃ​រដ្ឋសភា ដែល​ត្រូវបានតែងតាំង​ជា រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ នៅក្នុង​រាជរដ្ឋាភិបាល នីតិកាល​ទី​៧​នេះ ដែល​ដឹកនាំ​ដោយ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​ត្រូវបាន​បញ្ចូល​ជា​សមាជិក​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា កាលពី​ខែធ្នូ ឆ្នាំ​២០២៣​កន្លងទៅនេះ​។​

លោក ហ៊ុន ម៉ា​នី បានបញ្ចប់​ការសិក្សា​នៅ​សាកលវិទ្យាល័យ​ជាច្រើន រួមមាន សាកលវិទ្យាល័យ The University of Melbourne របស់​អូស្ត្រាលី​, សាកលវិទ្យាល័យ Hofstra University និង​សាកលវិទ្យាល័យ National Defense University របស់​សហរដ្ឋអាមេរិក ផងដែរ​។​​ដោយឡែក​លោកនាយ​ឧ​ត្ត​ម​សេនីយ៍​ប៉ែន​វិបុល​ត្រូវបាន​គេ​និយាយថា​កូនប្រុស​លោក​ប៉ែន​ណា​វុ​ធ​អតីត​រដ្ឋមន្ត្រីក្រសួង​អប់រំ​ជំនាន់​អត​តី​តរប​សាធារណរដ្ឋ​មានិត​កម្ពុជា​និង​ត្រូវជា​កូនប្រសារ​សម្តេច​ចក្រី​ហេង​សំរិន​។​កាលពី​អា​ណិ​ត្តិ​ទី​៦​លោក​ប៉ែន​វិបុល​ជា​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ប្រធាន​នាយកដ្ឋាន​នគរបាល​បុគ្គលិក​។​បន្ទាប់ពី​នាយកដ្ឋាន​នេះ​ត្រូវដាក់​ឲ្យ​នៅក្រោម​អគ្គនាយកដ្ឋាន​ធនធានមនុស្ស​ក្រសួងមហាផ្ទៃ​លោក​ប៉ែន​វិបុល​ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​។​

​ក្រៅពី​លោក ហ៊ុន ម៉ា​នី ក៏មាន​លោក ស្រី ថាមរុង្គ និង​លោក ប៉ែន វិបុល ក៏ត្រូវ​បាន​សភា​ផ្ដល់​សេចក្ដីទុកចិត្ត​តែងតាំង​ជា​ទេសរដ្ឋមន្ត្រី​ទី​២១​និង​២២​ផងដែរ​ដោយ​ទទួលបន្ទុក​បេសកកម្ម​ពិសេស​នៃ​រាជរដ្ឋាភិបាល​ផងដែរ​។​​សូមជម្រាបថា ៖​រដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បើក​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៧ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្ដេច​មហារដ្ឋ​សភា​ធិ​ការ​ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា ដោយមាន​វត្តមាន​សមា​ជិ​ក សមាជិកា​រដ្ឋសភា ពិសេស​វត្តមាន​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​និង​សម្តេច​ហេង​សំរិន​ប្រធានកិត្តិយស​គណបក្សបើកប្រជុំ​។​​របៀបវារៈ​នៃ​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ នីតិកាល​ទី​៧មានតែមួយ គឺ​ការបោះឆ្នោត​ផ្តល់​សេចក្តីទុកចិត្ត​លើ​ការតែងតាំង​បំពេញបន្ថែម​សមាសភាព​រាជរដ្ឋាភិបាល ចំនួន ៣​រូប​៖

១- លោក ហ៊ុន ម៉ា​នី ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ​។២- លោក ស្រ៊ី ថាមរុង្គ ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។៣- លោក ប៉ែន វិបុល ជា​ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ។​​សមាជិក​រាជរដ្ឋាភិបាល​ដែល​ទទួល​បានការគាំទ្រ​ពី​សភា​ពេលព្រឹក​នៅពេល​រសៀល​ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​មរ​បនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បានចេញ​ព្រះរាជក្រឹត្យ​តែងតាំង លោក ហ៊ុន ម៉ា​នី ជា​ឧបនាយករដ្ឋមន្ដ្រី និង​ជា​រដ្ឋមន្ដ្រីក្រសួង​មុខងារសាធារណៈ​, លោក ស្រ៉ី ថាមរុង្គ និង​លោក ប៉ែន វិបុល ជា​ទេសរដ្ឋមន្ដ្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស​។​ការឡើង​តួនាទី​ជា​ឧបនាយករដ្ឋមន្ត្រី​ចឹ​ង​ថ្ងៃ​ណាមួយ​លោក​អាច​នឹងត្រូវ​បានប្រគល់​ភារកិច្ច​ជានា​យករ​ដ្ខ​មន្ត្រី​ស្តីទី​ពេល​អវត្តមាន​នាយករដ្ឋមន្ត្រី​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *