ខេត្ត​ឧ​ត្ត​រ​មានជ័យ​: ប្រជា​ពលរ​ដ្ខ និង​ពលករ​ខ្មែរ​ដែល​ចេញ​-​ចូល​ប្រកប​របរ​រក​សុ​ី និង​ធ្វើ​ពលករ​នៅ​ប្រទេស​ថៃ​តាម​ច្រក​អូរ​ស្មាច់ ស្ថិតក្នុង​ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ ឈម​ជាមួយ​ច្រក​ឆ​ង​ចម នៃ​ស្រុក​កាប់​ឆើ​ង​ខេត្ត​សូ​រិន្ទ​ប្រទេស​ថៃ បាន​ទទូច​ស្នើ​សុំអោយ​អាជ្ញាធរ​ខ្មែរ ពិសេស មន្ត្រី​ទំនាក់ទំនង​ព្រំដែន ខ្មែរ ដែលមាន​លោក ពៅ ផេង ជា មេ​ទំនាក់ទំនង​ព្រំដែន​ខ្មែរ​ឈរជើង​នៅ​ច្រកព្រំដែន​អូរ​ស្មាច់ ជួយ​សម្រួល​និង​ដោះស្រាយ​ជួយ​ដល់​ពួកគាត់​ផង ព្រោះ​សព្វថ្ងៃ​ពួកគាត់​ត្រូវបាន​សមត្ថកិច្ច​ភាគី​ថៃ​គាបសង្កត់​ធ្វើបាប​ខ្លាំង​ដៃ​ណាស់ ។a gate osmach1

ប្រភពពី​បងប្អូន​ប្រជា​ពលករ​ខ្មែរ​ដែល​ឆ្លង​កាត់ត​សម​ច្រក​អូរ​ស្មាច់​-​ឆ​ង​ចម​បាន​រៀបរាប់​អោយដឹងថា ពេល​ពួកគាត់​មកដល់​ជិត​ព្រំដែន​មាន​កុងត្រូល​ទាហាន​ថៃ​បាន​កាក់​ពួកគាត់​រួច​ក៏​បញ្ជូនទៅ​ប៉ូលីស​អន្តោប្រវេសន៍​ស្រុក កាប់​ឆើ​ង ។ ពេល​ពួកគាត់​( ពលករ​ខ្មែរ​) ទៅ ដល់ ប៉ូលីស​អន្តោប្រវេសន៍​ស្រុក កាប់​ឆើ​ង​បាន​តម្រូវអោយ​បង់លុយ​ចំនូ​ន​៣០០​បាត​(​ប្រាក់​ថៃ​)​ក្នុង​១​នាក់ រួច​ប៉ូលីស​ស្រុក​កាប់​ឆើ​ង​ក៏បាន​ដឹក​ពួកគាត់​មក​ព្រំដែន​រួច​តម្រូវអោយ​ពួកគាត់​បង់លុយ​ចំនួន​២០០​បាត​ក្នុង​១​នាក់​ថែមទៀត ដោយ​គ្មាន ឯកសារ ឬ វិ​ក័យ​ប​ត្រ​អ្វី​អោយ​ពួកគាត់​សោះឡើយ ។

សូមបញ្ជាក់ថា​: ជា​រៀងរាល់ថ្ងៃ​មាន ពលករ ប្រជាពលរដ្ឋ​ខ្មែរ​ចេញ​-​ចូល រាប់រយ​នាក់ ដូច្នេះ បើ​ក្នុង​ពលរដ្ឋ​ខ្មែរ​១​នាក់​ត្រូវ​បង់លុយ​ទៅអោយ​ក្រុម​សមត្ថកិច្ច​ថៃ​ពីរ​-​បី​កន្លែង​ដោយ​ក្នុង​១​កន្លែងៗ​២០០-៣០០​បាត​បែបនេះ គឺ​ធ្ងន់ធ្ងរ​ណាស់ ដូច្នេះហើយ​បានជា​ពួកគាត់​ស្នើរ សុំអោយ មន្ត្រី​ទំនាក់ទំនង​ព្រំដែន ពិសេស​លោក ពៅ ផេង ជួយ​អន្តរាគមន៍​ជួយ​ពួកគាត់​ផង ។ ប្រភព​បាន​បន្តថា ឯខាង​ប្រជា ពលរដ្ឋ​ថៃ​វិញ ពេលដែល​ចេញ​-​ចូលមកក្នុង​ទឹកដី​ខ្មែរ​តាម ច្រក​ឆ​ង​ចម​-​អូរ​ស្មា​ច់នេះ បើ​ពួកគេ ជួបប្រទះ​បញ្ហា​អ្វី​កើត ឡើង​គឺ ខាង​ភាគី​ទំនាក់ទំនង​ព្រំដែន​ថៃ គេ​ចេញមុខ អន្តរាគមន៍​ដោះស្រាយ​បញ្ហា​ជួយ ប្រជា​ពលរ​ដ្គេ​លឿន​រហ័ស​ណាស់ ។ ជុំវិញ ករណី សេចក្តីរាយការណ៍​ព័ត៌មាន​ខាងលើនេះ ការិយាល័យ​ព័ត៌មាន គេហទំព័រ មាតុភូមិ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោក ពៅ ផេង មេ​ទំនាក់ទំនង​ព្រំដែន​ច្រក​អូរ​ស្មាច់ បាន​នៅឡើយ​ទេ ព្រោះ​ទូរស័ព្ទ មិនមាន​ការឆ្លើយតប ៕ ដោយ​: សុផល Tel: 012 953 824/016953 222a osmach1

By admin

Leave a Reply

Your email address will not be published. Required fields are marked *