រដ្ឋាភិបាលអុីស្រាអែលបានប្រកាសពីគម្រោងវាយប្រហារទៅលើតំបន់កាហ្សាភាគខាងត្បូង ក្នុងនោះមានទីក្រុង រ៉ាហ្វាហ៍ ក្នុងពេលដែលសង្គ្រាមវាយប្រហារគ្នាកាន់តែខ្លាំងរវាងអុីស្រាអែលនឹងក្រុមហាម៉ាស់។
សារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ បានផ្សាយថា ប្រធានអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានរំលឹកឡើងវិញនៅថ្ងៃចន្ទនេះ ពីការអំពាវនាវឱ្យមានបទឈប់បាញ់នៅក្នុងតំបន់ហ្គាហ្សា ហើយសម្តែងការព្រួយបារម្ភពិសេសចំពោះការវាយប្រហាររបស់អ៉ីស្រាអែលទៅលើទីក្រុង Rafah របស់តំបន់ហ្គាហ្សា ជាកន្លែងដែលប្រជាជនភាគច្រើនភៀសខ្លួនទៅ។
លោក Ghebreyesus បានឱ្យដឹងថា មានតែមន្ទីរពេទ្យចំនួន ១៥ប៉ុណ្ណោះក្នុងចំណោម៣៦មន្ទីរពេទ្យនៅហ្គាហ្សា ដែលដំណើរការដោយផ្នែក ឬតិចតួចបំផុត ហើយបុគ្គលិកជំនួយកំពុងប្រឹងប្រែងអស់ពីសមត្ថភាពក្នុងកាលៈទេសៈដែលមិនអាចទៅរួច។ លោក Ghebreyesus បានប្រាប់ក្នុងកិច្ចប្រជុំកំពូលរដ្ឋាភិបាលពិភពលោក នៅទីក្រុងឌូបៃ ថា WHO ដែលជាទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ បន្តអំពាវនាវឱ្យមានលទ្ធភាពទទួលបានសុវត្ថិភាពសម្រាប់បុគ្គលិកមនុស្សធម៌ និងការផ្គត់ផ្គង់នានា ក៏ដូចជាឱ្យក្រុមហាម៉ាស់ដោះលែងចំណាប់ខ្មាំង និងមានបទឈប់បាញ់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរសុខាភិបាលតំបន់ហ្គាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស់ ការវាយប្រហារតាមអាកាសពេញមួយយប់របស់អ៉ីស្រាអែល បានសម្លាប់មនុស្ស ៤៨នាក់នៅទីក្រុង Rafah របស់តំបន់ហ្គាហ្សា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *