ប្រទេស​ថៃ​៖​រូប​ភា​ពី​ផ្កាយរណប GISTDA ក្នុង​ថ្ងៃទី​០៩ កុម្ភៈ​បានបង្ហាញ​នូវ ទីតាំង​មាន​ចំណុចក្តៅ​ក្នុងប្រទេស​កម្ពុជា និង​ថៃ​មាន​ចំនួន​ប្រហាក់ប្រហែលគ្នា​ក្នុងនោះ កម្ពុ​ជាមាន​តំបន់​ក្តៅ​ចំនួន​១៣១៥​កន្លែង និង​ថៃ​មាន​ចំនួន ១០៥៤​កន្លែង​តិចជាង​។ ទោះបីយ៉ាងណា​ផ្កាយរណប​GISTDA ថា​ទីតាំង​ក្តៅ​មានការ​ប្រែប្រួល​ពីមួយ​ទៅមួយថ្ងៃ​។ ជាក់ស្តែង​ក្នុង​ថ្ងៃទី ០៨ កុម្ភៈ កម្ពុ​ជាមាន​ទីតាំង​ក្តៅ​ត្រឹមតែ​៥២៤​កន្លែង និង​ថៃ​មាន​រហូតដល់ ១១៥១​កន្លែង​។​a fire foree

​ទីតាំង​ក្តៅ​ភាគច្រើន​ក្នុងប្រទេស​កម្ពុជា​កើតចេញពី​ការដុត​សម្រាម ដុត​ចម្ការ និង​ភ្លើង​ឆេះ ក្នុងនោះ ខេត្តស្ទឹងត្រែង រតនគិរី និង​មណ្ឌលគិរី​ជា​ខេត្ត​ដែល​កើត​ច្រើនជាងគេ​។ ចំណែក​ខេត្តព្រះវិហារ បាត់ដំបង បន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ និង​កំពង់ស្ពឺ​ស្ថិតក្នុង​ចំនួន​តិច ឬ​មធ្យម​។​ កាសែត​ក្នុង​ស្រុកថៃ The Nation ចេញផ្សាយ​ថ្ងៃទី​១១ កុម្ភៈ​បាន​រាយការណ៍​ដោយ​សំអាង​លើ​រូបភាព​ផ្កាយរណប GISTDA ថា តំបន់​ក្តៅ​ក្នុងប្រទេស​កម្ពុជា​កើនឡើង​រហូតដល់​ជាង ៤០០០​កន្លែង ខណៈ​តំបន់​ក្តៅ​ក្នុងប្រទេស​ថៃ​មាន​ត្រឹមតែ​ជាង​៦០០​កន្លែង​ប៉ុណ្ណោះ​។ តែ GISTDA មិនទាន់​ធ្វើ​បច្ចុប្បន្នភាព​ណាមួយ​លើ​ការចុះផ្សាយ​របស់​កាសែត​ថៃ The Nation ទេ​។ នេះ​សបញ្ជាក់​ឲ្យ​ឃើញថា រូបភាព​ចុងក្រោយ​របស់​ផ្កាយរណប GISTDA មាន​ត្រឹម​ថ្ងៃទី​០៩ កុម្ភៈ​ប៉ុណ្ណោះ​។​

​សូម​រម្លឹកថា បញ្ហា​ខ្យល់ពុល​បាន​ក្លាយជា​ប្រធានបទ​ដែល​ភាគី​ថៃ​បន្ត​ជជែក​ជាមួយ​កម្ពុជា និង​ស្នើ​ឱ្យមាន​ដំណោះស្រាយ​។ ថៃ​បាន​ចោទ​កម្ពុជា​ពីបទ​បាន​បំ​ភាយ​សារធាតុ​ល្អិតៗ​តាម​ខ្យល់ ឬ​សារធាតុ​ខ្យល់ពុល​ទៅ​ថៃ​តាមរយៈ​ការដុត​សម្រាម ភ្លើង​ឆេះ​ព្រៃ និង​ដុត​កាកសំណល់​ផ្សេងៗ​។ តែ​កម្ពុជា​តាមរយៈ​ក្រសួងបរិស្ថាន​ធ្លាប់បាន​បញ្ជាក់ថា ខ្យល់ពុល​នៅ​កម្ពុ​ជាមាន​កម្រិត​ទាប បើ​ធៀប​នឹង​កម្រិតស្តង់ដា​រដែ​លកំ​ណ​ត់​ដោយ​អង្គការ​សុខភាព​ពិភពលោក​.​។​​ពាក់ព័ន្ធ​នឹង​ការអះអាង​ទាំងនេះ លោក បូរី​ណា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ​។​តែបើ​តាម​លោក​ហ្ស​ង់​ហ្វ្រ​ង់​ស​រ័​តាន់​រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា​ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​និង​ថៃ​បាន​លើក​មក​និយាយ​គ្នា​ដែរ​ពី​បញ្ហា​ខ្យលពុល​ដោយ​សន្យា​នឹងសិក្សា​បន្ថែមទៀត​៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *