ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ឱ្យដឹងថា ៖ ផ្អែកតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈ ពីថ្ងៃទី១១ ដល់២០ ខែកុម្ភ: ឆ្នាំ២០២៤ នឹងត្រូវ លក់៤.៥៦៥រៀល/បើត្រ សម្រាប់សាំងធម្មតា Gasoline 92 និង ៤.៥១៥រៀល/បើត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil Soppes។
អនុវត្តតាមមាគោលការណ៍ដែលដាក់ចុះដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ និងដោយមានការចូលរួមចំណែកពីក្រុមហ៊ុន ចែកចាយប្រេងឥន្ធន:នៅកម្ពុជា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានអនុញ្ញាតឱ្យបន្តបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាចំនួន៦,៥សេនដុល្លារលើត្រฯ ដូច្នេះថ្លៃលក់រាយប្រេងឥន្ធនៈសម្រាប់អនុវត្ត ចាប់ពីថ្ងៃទី១១ ដល់២០ ខែកុម្ភ: ឆ្នាំ២០២៤ នឹងចុះមក ៤.៣០០រៀល/បើត្រ សម្រាប់សាំងធម្មតា Gasoline 92 និង៤.២៥០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត Gasoil 50ppm។ ការគណនាថ្លៃលក់រាយប្រេងឥន្ធនៈមានលម្អិតដូចតារាង ខាងក្រោម៖ គឺតារាងថ្លៃលក់រាយប្រេងឥន្ធន:នេះនៅលើទីផ្សារកម្ពុជា ។
-ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាដែលបានគណនា និងបង្ហាញខាងលើគឺផ្អែកលើតម្លៃប្រេងឥន្ធនៈដែលបានប្រែប្រួលនៅលើទីផ្សារ អន្តរជាតិ ស្របតាមប្រកាសរួមដូចបានយោងខាងដើម។ បណ្តាស្ថានីយលក់រាយប្រេងឥន្ធនៈនៅកម្ពុជា អាចលក់ប្រេងក្នុងតម្លៃណាមួយ ដែលទាបជាងថ្លៃដែលបានគណនាខាងលើ តាមការប្រកួតប្រជែងជាក់ស្តែងនៃទីផ្សារនៅកម្ពុជា។
អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងសូមគ្រប់ស្ថានីយលក់រាយប្រេងឥន្ធនៈទាំងអស់ ប្រតិបត្តិតាមការចាំបាច់ ៕