ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៤៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ១៨៤គ្រឿង, រថយន្តធំ ០៣គ្រឿង, រថយន្តតូច ៣០គ្រឿង និងម៉ូតូ ១៥១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤៩គ្រឿង រថយន្តធំ ០៣គ្រឿង រថយន្តតូច ៣០គ្រឿង និងម៉ូតូចំនួន ១១៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ១០ថ្ងៃ ពីថ្ងៃទី១-១០ ខែកុម្ភៈ ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ៥,៧៦៦គ្រឿង រថយន្តធំ ៥៥គ្រឿង រថយន្តតូច ១,២៩១គ្រឿង ម៉ូតូ ៤,៤២០គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៤,៣២៥គ្រឿង, រថយន្តធំ ៣៦គ្រឿង, រថយន្តតូច ៩៤១គ្រឿង និងម៉ូតូ ៣,៣៤៨គ្រឿង (៣,៣៤៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *