ខេត្តព្រះវិហារ ៖ ក្នុងនាមអង្គភាពជំនាញលើវិស័យសាធារណការ ជាសេនាធិការឱ្យ អភិបាលនៃគណះអភិបាល ខេត្តព្រះវិហារ អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញតួនាទី ភារកិច្ចរបស់ខ្លួនជាប្រចាំ លើការជួសជុលផ្លូវ ស្ពាន ស្ថាបនា ថែទាំ ដើម្បីបម្រើអោយផលប្រយោជន៍ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ។
សូមបញ្ជាក់ថា ៖ ថ្ងៃ​សុក្រ ០៨រោច​ ខែបុស្ស ឆ្នាំថោះ បញ្ចស័កព.ស​២៥៦៧ ត្រូវនឹងថ្ងៃទី២ខែ កុម្ភះ ឆ្នាំ២០២៤ ក្រុមការងារជួសជុល​ ថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការ​ និងដឹកជញ្ជូនខេត្តព្រះវិហារ​ កំពុងធ្វេីសកម្មភាពការងារថែទាំប្រចាំ​ ការងារកាត់ចោះជួសជុលស្រទាប់គ្រឹះ លើកំណាត់ផ្លូវជាតិលេខ៦២ ចាប់ពីចន្លោះគីឡូម៉ែត្រលេខ៣៦+២០០ ដល់គីឡូម៉ែត្រលេខ​២៣៧+៧៦០ ដែលមានប្រវែង​សរុប​២០១.៥៦គ.ម ចាប់ពីព្រំប្រទល់ខេត្តកំពង់ធំ ដល់ជើងភ្នំប្រាសាទព្រះវិហារ ក្នុងស្រុកជាំក្សាន្ត​ ដេីម្បីសម្រួលដល់ការធ្វេីដំណេីរ​ និងដឹកជញ្ជូនទំនិញផ្សេងៗមានភាពងាយស្រួល។
អង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ សូមជូនពរការធ្វេីដំណេីរ​ ជិត​ ឆ្ងាយ​ របស់បងប្អូនជួបតែសុខសុវត្ថិភាព​ ពិសេសរាល់ពេលបេីកបរសូមចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកទាំងអស់គ្នា៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *

មាតិកាផ្សេងៗ