អ្នកនាំពាក្យក្រសួងសាធារណការ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ត្រៀមបើកការដ្ឋានសាងសង់នៅខែក្រោយនេះហើយ
ភ្នំពេញ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ស្ថិតភូមិសាស្ត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងត្រើយខាងកើត ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រៀមបើកការដ្ឋានសាងសង់នៅខែក្រោយនេះហើយ។អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រឹម បានប្រាប់សារព័ត៌មានឱ្យដឹងថា ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន បានបង្កើតគណៈកម្មការរួចហើយ ដើម្បីត្រៀមរៀបចំសម្ភោធបើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ កុម្ភៈ…