ខេត្ត​បាត់ដំបង៖ សមត្ថកិច្ចចម្រុះ​ បន្តចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងភូមិសាស្ត្រស្រុកឯកភ្នំ និងដកហូត​វត្ថុតាង​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ យកទៅដុតបំផ្លាញចោលនៅនឹងកន្លែង។
ដោយអនុវត្តតាមបទបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកឯកភ្នំ ​និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះជីវាំង រួមជាមួយកម្លាំងគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុកឯកភ្នំ រដ្ឋបាលជលផលខេត្តបាត់ដំបង សហគមន៏នេសាទ ឃុំកោះជីវាំង ដឹកនាំដោយលោកវរសេនីយ៍ឯក ឡុង យោធាវីរៈ ជាអធិការនគរបាលស្រុកឯកភ្នំ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានចុះបង្រ្កាបបទល្មើសនេសាទ ០១លើក នៅចំណុចអូរបឹងក្របីស្អុយ ក្នុងដែនអភិរក្សអតីតឡូតិ៍នេសាទលេខ២ ស្ថិតក្នុងភូមិសាស្រ្តឃុំកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ មានចូលរួមកម្លាំងចំរុះសរុបចំនួន ៣២នាក់ ។
សមត្ថកិច្ចបានប្រើប្រាស់សម្ភារៈក្នុងកិច្ចប្រតិបត្តិការនេះរួមមាន កាណូតចំនួន ១២គ្រឿង ។ ជាលទ្ធផលសមត្ថកិច្ចបង្ក្រាបបាន៖
-សាច់មងប្រវែង ៧០០ម៉ែត្រ។
-ឡុកចាប់ត្រីចំនួន០១។
-បង្គោល ២០០ដើម។
-លែងកូនត្រីចម្រុះ ២៥គីឡូក្រាម។
ចំពោះករណីខាងលើនេះ រាល់វត្ថុតាងដែលបង្ក្រាបបានសមត្ថកិច្ចកាប់បំផ្លាញនិងដុតកម្ទេច ចោលនៅនឹងកន្លែង ដោយឡែកជនល្មើសបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះអន្តរាគមន៍៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *