ខេត្តបន្ទាយមានជ័យ៖ កុមារកំព្រាសិក្សានៅសាលាស្ត្រីមានវិបត្តិចំនួនជាង២០នាក់នៅព្រឹកថ្ងៃថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះទទួលបានគ្រឿងឧបភោគ បរិភោគពី លោក ចាន់ ដារ៉ា ជាអាជីវករក្រុងប៉ោយប៉ែត។
លោកបញ្ជាក់ថាៈ លោកបាននាំយកអំណោយរបស់សប្បុរសជនមានគ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួនទៅចែកជូនដល់សិស្សកុមារកំព្រារៀននៅសាលាអង្គការស្ត្រីមានវិបត្តិមួយកន្លែងស្ថិតនៅក្នុងភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
អំណោយយកចែកជូនសិស្សកុមារកំព្រាមានដូចខាងក្រោម ៖
១/អង្ករ ១០០ គីឡូ
២/ខ្លាញ់មួយកេស
៣/ទឹកស៊ីអុីវមួយកេស
៤/ទឹកដោះគោមួយកេស
៥/មាននំស្ករគ្រាប់និងម្ហូូបផ្សេងៗ។ល។
៦/និងថវិកា ៦.០០០បាត ។
សូមបញ្ជាក់ថវិកាទិញអំណោយចែកជូនសិស្សកុមារកំព្រាសរុបអស់ចំនួន13.000B (មួយម៉ឺនបីពាន់លុយបាត) អំណោយទៅចែកជូនសិស្សកំព្រានៅសាលាអង្គការនៅចំណុចផ្លូវដើមពុទ្រាស្ថិតនៅក្នុងភូមិក្បាលស្ពានមួយសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត។
លោកបន្ថែមថាៈដោយមើលឃើញពីកត្តាខ្វះខាតមួយចំនួននៅក្នុងសាលាជាហេតុធ្វើឲ្យលោកមានចិត្តអាណិតនិងជួយដល់កុមារកំព្រាទាំងអស់ដើម្បីអនាគតរបស់ពួកគាត់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិយើង ណាមួយទៀតក៏ចូលរួមកាត់បន្ថយភាពក្រីក្រជាមួយរាជរដ្ឋាភិបាលផងដែរ ៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *