បាត់ដំបង) កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលដឹកនាំដោយលោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការបានចុះធ្វើការបង្ក្រាបបានករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន០១ករណីក្នុងបទល្មើសជាក់ស្តែង។កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងកាលពីវេលាម៉ោង១៥ និង ៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ដោយបានឃាត់ខ្លួនជនសង្ស័យបាន០៤នាក់រួមមាន៖១-ឈ្មោះ ផាត ម៉ាប់ ហៅបូក ភេទប្រុសអាយុ២៣ឆ្ន២-ឈ្មោះ វណ្ណថន ទ្រីយ៉ានុត ភេទស្រី អាយុ២០ឆ្នាំ៣-ឈ្មោះ យ៉ន ហេង ភេទប្រុស អាយុ១៩ឆ្នាំ៤-ឈ្មោះ ទេព មករា ភេទប្រុស អាយុ២០ឆ្នាំ អ្នកទាំង០៤នាក់មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។វត្ថុតាងចាប់យកបានរួមមាន៖– ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន៧១ថង់– ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់មួយចំនួនសម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ទូរស័ព្ទដៃចំនួន០៣គ្រឿង( ចាស់) ។ឆ្លងតាមចម្លើយរបស់ជនសង្ស័យនិងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចបានបន្តនីតិវិធី ដោយធ្វើការឃាត់ខ្លួនមុខសញ្ញាចំនួន ០៣នាក់បន្ថែមទៀតគឺ៖១- ឈ្មោះ ស៊ូ សីហា ភេទប្រុស អាយុ៣២ឆ្នាំ២- ឈ្មោះ សែន ណន ភេទប្រុស អាយុ២៧ឆ្នាំ៣- ឈ្មោះ រើម ថៃ ភេទប្រុស អាយុ២៩ឆ្នាំអ្នកទាំង០៣នាក់មានទីលំនៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។-វត្ថុតាងចាប់យកបានរួមមាន៖-សម្ភារៈពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនម៉ូតូចំនួន០២គ្រឿង-ទូរស័ព្ទដៃចំនួន០២គ្រឿង (ចាស់)ហើយជាលទ្ធផលសរុបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀននៅក្នុងមូលដ្ឋានដែលសមត្ថកិច្ចបង្រ្កាបបានមានចំនួន០៧នាក់ ហើយ មានគ្រឿងញៀនដែលច្រករំលែកបម្រុងចែកចាយមានចំនួន ៧១កញ្ចាប់និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀតផងដែរ។បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងផងត្រូវបានឃាត់ ខ្លួននិងកសាងសំណុំរឿងបញ្ជូនមកផែនជំនាញដើម្បីអ នុ វត្តតាមនីតិវិធីច្បាប់៕