ប្រទេសចិន ៖ ផលិតកាន់តែច្រើននិងកាន់តែរហ័ស នេះជាពាក្យស្លោករបស់រដ្ឋាភិបាលចិន ដែលហាក់ចង់វាទទីផ្សារមនុស្សយន្តឬហៅពិភពរ៉ូបូមនុស្សមានប្រាជ្ញា ។
ដូចសេចក្ដីរាយការណ៍របស់កាសែតSOUTH CHINA MORNING POST ក្រសួងឧស្សាហកម្មនិងបច្ចេកវិទ្យាព័ត៌មានវិទ្យាចិន បានចេញផ្សាយរបាយការណ៍៩ទំព័រមួយ ដែលអំពាវនាវដល់បណ្ដាឧស្សាហកម្មចិន ឲ្យប្រកាន់យកទិសដៅបង្កើតប្រព័ន្ធកែប្រែថ្មី សម្រាប់មនុស្សយន្ត ដោយប្រើប្រាស់បច្ចេកវីទ្យាគន្លឹះជាច្រើន និងធានាការផ្គត់ផ្គង់ដោយប្រាកដប្រជា និងមានប្រសិទ្ធភាព ព្រមទាំងមានសមាសភាពសំខាន់ៗ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៥ ។ការណែនាំរបស់រដ្ឋាភិបាលចិនបញ្ចាក់ម្យ៉ាង ទៀតថា ចិនចង់ក្លាយជាអ្នកនាំមុខគេលើពិភពលោកខាងវិស័យនេះដល់ឆ្នាំ២០២៧ ។ ការយកចិត្តទុកដាក់ជាពិសេសនោះគឺបំពាក់ខួរក្បាលនិងអវៈយវៈដល់បណ្ដារ៉ូបូមនុស្ស តាមរយៈការបញ្ចូលខួរក្បាលសិប្បនិមិ្មត្តនិងរាល់លទ្ធផលនៃការស្រាវជ្រាវ ។ គេចង់ឲ្យប្រើរ៉ូបូមនុស្សក្នុងបណ្ដាលក្ខខណ្ឌលំបាក និងគ្រោះថ្នាក់ផងដែរ ៕