ខេត្តកំពង់ស្ពឺ ៖ ពិតដូចពាក្យចាស់ថាមិនខុសមែន «សាងអ្វី បាននឹង» ដូចជាករណីបង្ក្រាបគ្រឿ.ងញៀ.នរបស់សមត្ថកិច្ចនាពេលកន្លងមក ពេលនេះរយីងរយោងដូចសម្លកំពឹង ដោយសារតែសមត្ថកិច្ច ទាំងកងរាជអាវុធហត្ថ និងនគរបាល ដែលពាក់ព័ន្ធត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ព្រោះតែមន្ត្រីទាំងនោះ ត្រូវបានរកឃើញថា មានតម្រុយពាក់ព័ន្ធរឿងទទួលផលពីការបើកដៃអោយក្រុមសង្គមងងឹតលក់គ្រឿ.ងញៀ.ន។ខេត្តកំពង់ស្ពឺ ៖ ពិតដូចពាក្យចាស់ថាមិនខុសមែន «សាងអ្វី បាននឹង» ដូចជាករណីបង្ក្រាបគ្រឿ.ងញៀ.នរបស់សមត្ថកិច្ចនាពេលកន្លងមក ពេលនេះរយីងរយោងដូចសម្លកំពឹង ដោយសារតែសមត្ថកិច្ច ទាំងកងរាជអាវុធហត្ថ និងនគរបាល ដែលពាក់ព័ន្ធត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ ព្រោះតែមន្ត្រីទាំងនោះ ត្រូវបានរកឃើញថា មានតម្រុយពាក់ព័ន្ធរឿងទទួលផលពីការបើកដៃអោយក្រុមសង្គមងងឹតលក់គ្រឿ.ងញៀ.ន។
បើយោងតាមប្រភពមួយបានលួ.ចខ្សឹបប្រាប់ឱ្យដឹងថា ការឃាត់ខ្លួនធ្វើឡើងកាលពីល្ងាចថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ក្នុងនោះអ្នកដែលត្រូវបានឃាត់ខ្លួន រួមមាន ៖ លោក ផែន ប្រុស អធិការរងទទួលបន្ទុកគ្រឿ.ងញៀ.ន និងលោក សែម វុទ្ឌី នាយប៉ុស្តិ៍ត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ប្រភពដដែលបានបន្តថា មូលហេតុឈានដល់ការឃាត់ខ្លួននេះ គឺដោយសារមានតម្រុយពាក់ព័ន្ធនឹងក្រុមជនសង្ស័យជួញដូរថ្នាំញៀ.ន ដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក ។ ជារួម មុនឈានដល់ការឃាត់ខ្លួននេះដែរ គឺមានការឃាត់ខ្លួនមន្ត្រីអាវុធហត្ថចំនួន៦រូបរួចមកហើយ ពាក់ព័ន្ធនឹងរឿងនេះ។ ហើយមុខសញ្ញាមេខ្លោង និងគូរកន ដែលតែងតែចរាចរណ៍ជួញដូរគ្រឿ.ងញៀ.ននេះ តែងតែធ្វើព្យុះធ្វើភ្លៀងនៅតំបន់ស្រុកភ្នំស្រួចនេះសម្បើមដៃណាស់ ដោយសារតែមានការបើកដៃពីមន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានខាងលើ។
សូមរំលឹកថា កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងជំនាញចុះនៅចំណុចភូមិទី៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងការសម្របសម្រួលពីលោកជំទាវ ចាតសូ រស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ កម្លាំងការិយាល័យប្រឆាំងគ្រឿ.ងញៀ.ន និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកភ្នំស្រួច ដឹកនាំដោយលោកអនុសេនីយ៍ឯក ពេជ្រ ទីន នាយការិយាល័យប្រឆាំងគ្រឿ.ងញៀ.ន ហើយបានសហការជាមួយកម្លាំងមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាអាវុធហត្ថខេត្តព្រះសីហនុ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ក្នុងនោះប្រុស៣នាក់ និងស្រីម្នាក់។
ក្រោយពីកម្លាំងជំនាញឃាត់ខ្លួន និងបានដកហូតវត្ថុតាងសម្ភារៈក្នុងករណីចែកចាយគ្រឿ.ងញៀ.ន រួមមាន ៖
១- ឈ្មោះ ស សារ៉ាន់ ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំខាងលើ (មានដីកាបង្គាប់ឲ្យចាប់ខ្លួនករណីគ្រឿ.ងញៀ.ននៅខេត្តព្រះសីហនុ) បច្ចុប្បន្នប្រគល់ឲ្យកងរាជអាវុធហត្ថខេត្តព្រះសីហនុ អនុវត្តនីតិវិធី ។
២- ឈ្មោះ ដា គ្រុក ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ ស្ថិតក្នុងឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៣- ឈ្មោះ សុខ ហេង (ហៅដូង) ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ៦ ឃុំដូនម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
៤- ឈ្មោះ ផែន ស្រីមុំ ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមេផ្ទះ មានទីលំនៅភូមិ៣ ស្ថិតក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ៕ប្រភពកោះសន្តិភាព
AD
។
ងលើ។
ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន ៖ ១- រថយន្ត១គ្រឿង ម៉ាកព្រូស ពណ៌ស ឆ្នាំ២០១០ ពាក់ស្លាក ភ្នំពេញ២BD.៩៦៧១។ ២- ម៉ូតូ១គ្រឿង C១២៥ ពណ៌ខ្មៅ ឆ្នាំ២០២៣ ពាក់ស្លាកលេខ ១KC-៥៨៤៦។ ៣- ថ្នាំញៀ.នម៉ាទឹកកក ចំនួន២០កញ្ចប់ ស្មើនឹង១២.០៩ក្រាម, ៤- ដប់ជក់ថ្នាំ១, ៥- ពូថៅដៃ ចំនួន២ និង៦- ទូរស័ព្ទ៤គ្រឿង។
គួររំលឹកទៀតថា ៖ ឃាត់ខ្លួនមន្ត្រីអាវុធហត្ថ៦រូប សង្ស័យពាក់ព័ន្ធបទល្មើសគ្រឿ.ងញៀ.ន ៕ ប្រភពកម្ពុជាថ្មី