វៀតណាម ខ្ចីប្រាក់ ២៨.៣៥ ពាន់លានដុល្លារថែមទៀតសម្រាប់ឆ្នាំ ២០២៤

ស់រដ្ឋាភិបាលក្នុងការខ្ចីប្រាក់ចំនួន ៦៩០.៥៥ ពាន់ពាន់លានដុង ឬប្រហែល ២៨.៣៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ពោលគឺខ្ពស់ជាងការខ្ចីប្រាក់របស់ខ្លួននៅឆ្នាំនេះ ៦ ភាគរយ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
បើយោងតាមផែនការហិរញ្ញវត្ថុដែលត្រូវបានអនុម័តដោយសមាជិកសភាបានឲ្យដឹងថា ប្រាក់ចំណូលរបស់រដ្ឋាភិបាលត្រូវបានគេប៉ាន់ប្រមាណថា នឹងមានចំនួន ១,៧០០ ពាន់ពាន់លានដុងនៅឆ្នាំក្រោយ ហើយឱនភាពថវិកានឹងមាន ៣៩៩ ពាន់ពាន់លានដុង ឬ ៣.៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) ។

ចំពោះប្រាក់កម្ចី ៦៩០ ពាន់ពាន់លានដុង នឹងត្រូវប្រើដើម្បីទូទាត់ឱនភាព សេវាបំណុលដែលមានស្រាប់ និងការផ្តល់ប្រាក់កម្ចីជាដើម ។

ទន្ទឹមនឹងនេះ រដ្ឋសភាក៏បានស្នើឲ្យរដ្ឋាភិបាលរកដំណោះស្រាយដើម្បីបង្កើនប្រាក់ចំណូល ដូចជាធ្វើការផ្លាស់ប្តូរច្បាប់ ដើម្បីទប់ស្កាត់ការគេចពន្ធ ជាពិសេសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។

ស្របពេលជាមួយគ្នានេះ រដ្ឋាភិបាលបាននិងកំពុងធ្វើការលើកម្មវិធីកំណែទម្រង់ប្រាក់បៀវត្សរ៍ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដោះស្រាយការត្អូញត្អែររបស់បុគ្គលិកផ្នែកសាធារណៈពាក់ព័ន្ធនឹងប្រាក់ឈ្នួលទាប ៕​

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ VN Express

By admin

Leave a Reply

Your email address will not be published. Required fields are marked *