ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាជនជាតិចិន ថៃ ឥណ្ដូនេស៊ី វៀតណាមនិងខ្មែរចំនួន៣៨នាក់ក្នុងចំណោមចំនួន១០៧នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខារ៉ាអូខេយីហោ ស្កាយ ត្រូវកម្លាំងនគរបាលខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានប្រាប់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត ដោយមានការដឹកនាំសម្របសម្រួលនីតិវិធីពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងខេត្ត បានចុះបង្ក្រាបទីតាំងKTVយីហោ ស្កាយ ហើយឃាត់ខ្លួនជនសង្ស័យបានចំនួន១០៧នាក់(ស្រី៤០នាក់)និងវត្ថុតាងគ្រឿងញៀន។
លោកបានបញ្ជាក់ថា ក្រោយឃាត់ខ្លួនមនុស្សចំនួន១០៧នាក់(ស្រី៤០នាក់)ក្នុងនោះមានជនជាតិបរទេសចំនួន៤២នាក់ មានជនជាតិឥណ្ឌូនេស៊ីចំនួន២១នាក់ ជនជាតិវៀតណាមចំនួន១៥នាក់ ជនជាតិចិនចំនួន៣នាក់ ជនជាតិថៃចំនួន៣នាក់ និងវត្ថុតាងគ្រឿងញៀនមាន ម្សៅសថ្លាចំនួន៦ថង់និង១កូនថង់តូច ថ្នាំកញ្ចប់ពណ៌ក្រហម(រូបសេះ)១កញ្ចប់ ថ្នាំពណ៌ក្រហម(រូបទំពាំងបាយជូរ)១កញ្ចប់ថ្នាំពណ៌លឿង១០កញ្ចប់ ថ្នាំពណ៌ទឹកក្រូច១កញ្ចប់ ថ្នាំពណ៌ក្រហមអក្សLV១កញ្ចប់ ទូដែក១ និងប្រាក់បាតចំនួន៥៣.៤០០បាត ប្រាក់រៀលចំនួន៦.៥០១.០០០រៀល។
ពេលបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានធ្វើការសាកសួរនិងធ្វើតេស្តរកសារធាតុញៀន ដោយក្នុងចំណោម១០៧នាក់រកឃើញអ្នកប្រើប្រាស់គ្រឿងញៀននិងពាក់ព័ទ្ធចំនួន៣៨នាក់ស្រី១៥នាក់និងវត្ថុតាងគ្រឿងញៀនត្រូវបានអនុវត្តតាមច្បាប់៕

By admin

Leave a Reply

Your email address will not be published. Required fields are marked *