សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដកស្រង់សំដី អគ្គនាយកអង្គការសុខភាពពិភពលោក WHO លោក Tedros Adhanom Ghebreyesus បាននិយាយថាកុមារម្នាក់ត្រូវបានសម្លាប់ជាមធ្យមរៀងរាល់ ១០នាទីម្ដង ក្នុងតំបន់ហ្កាហ្សា ចាប់តាំងពីសង្រ្គាមផ្ទុះឡើង ជាមួយការព្រមានថាគ្មានមនុស្សណាម្នាក់ក្នុងតំបន់មួយនេះមានសុវត្ថិភាពនោះឡើយ។
ថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រសប្ដាហ៍នេះ លោក Tedros បានគូសបញ្ជាក់ដូច្នេះថា «គិតជាមធ្យម កុមារម្នាក់ត្រូវបាន សម្លាប់ជារៀងរាល់១០នាទីម្ដង ក្នុងតំបន់ហ្កាហ្សា»។ លោកបន្ថែមថាចាប់តាំងពីមានការវាយប្រហារដោយក្រុមហាម៉ាសលើភាគខាងត្បូងអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលាមក WHO បានផ្ទៀងផ្ទាត់រកឃើញថាមានការវាយប្រហារជាង ២៥០លើក លើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងតំបន់ហ្កាហ្សា និង West Bank ខណៈ មានការវាយប្រហារ ២៥លើក លើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលក្នុងអ៉ីស្រាអែល។
លោកប្រមុខ WHO ប្រហែលពាក់កណ្ដាលនៃមន្ទីរពេទ្យសរុបចំនួន ៣៦ និង ២ភាគ៣នៃមណ្ឌលសុខភាពក្នុងតំបន់ហ្កាហ្សា លែងអាចដំណើរ ការព្យាបាលអ្នកជំងឺ និងអ្នករងរបួសបាននោះទេ ហើយខ្លះកំពុងប្រតិបត្តិការព្យាបាលលើសពីសមត្ថភាព ជាមួយការព្រមានថាប្រព័ន្ធសុខាភិបាលក្នុងតំបន់ហ្កាហ្សា កំពុងប្រឈមនឹងការដួលរលំ៕ ដោយ៖ ធីរីណា

By admin

Leave a Reply

Your email address will not be published. Required fields are marked *