ភ្នំពេញ ៖ លោកនាយឧត្ដមសេនីយ៍​ ម៉ក់​ ជីតូ​ អគ្គស្នងការ​រង​នគរបាលជាតិ​ ទទួល​បន្ទុក​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ បានអោយដឹងថា​ ករណី​ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ អនុប្រធាន​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ និង​បក្សពួក​ ៤​ នាក់​ ទៀត​ មិនមាន​ពាក់​ព័ន្ធ​ បទល្មើស​គ្រឿងញៀន​ទេ​ ប៉ុន្តែ​ អាច​ពាក់ព័ន្ធ​ បទល្មើស​ កំហែង​យក។​

តាម​ដំណេីររឿងបាន​អោយដឹងថា​ ៖ នៅ​ពាក់​កណ្ដាល​ខែ​ តុលា​ ឆ្នាំ​ ២០២៣​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ស្នេីសុំ​គោលការណ៍​ លោកឧត្ដមសេនីយ៍​ឯក​ ឃីង​ សារ៉ាត់​ ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ ចុះបង្ក្រាប​ជនជាតិ​ចិនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ ។

លុះចាប់​ឃាត់ខ្លួន​មក​ ជនជាតិ​ចិនទាំងនោះ​ គ្មាន​ភស្តុតាង​ ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​ ។  បន្ទាប់​ពី​ឆែកឆេរ​គ្មាន​ភស្តុតាង​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បានសុំគោលការណ៍​លោក​ប្រធានមន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ អនុញ្ញាត​អោយ​ត្រឡប់​ទៅវិញ​ ។  លោក​ប្រធានមន្ទីរ​បាន​ឯក​ភាព​តាមការ​ស្នេីសុំ​ តែ​មិនបាន​អោយ​ លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ យកលុយ​ជនជាតិ​ចិនទេ​ ។

ចំណែក​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ បាន​ទាមទារ​លុយ​ពី​ជនជាតិ​ចិនទាំងនោះ​ចំនួន​ ៣​ ម៉ឺន​ដុល្លារ​ ជាថ្នូរ​នឹងការ​ដោះលែង​ ដោយទៅយកលុយ​ដល់​ធនាគារ​ថែមទៀត​ផង​ ។  ជនជាតិ​ចិនទាំងនោះ​បន្ទាប់​ពី​ប្រគល់​លុយអោយទៅ​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​បក្សពួក​រួចហើយ​ ពួកគេ​ក៏​ប្ដឹង​មកថ្នាក់ដឹកនាំ​ក្រសួង​មហាផ្ទៃ​ ដេីម្បី​ទាមទារ​រកយុត្តិធម៌​ ។  

សរុប​សេចក្ដី​មក​ ករណី​ ឃាត់ខ្លួន​លោកឧត្ដមសេនីយ៍​ទោ​ វ៉ាន់​ កុសល​ និង​ បក្សពួក​ ៤​ នាក់​ មិនពាក់​ព័ន្ធ​បទល្មើស​គ្រឿងញៀន​ទេ​ តែ​ពាក់ព័ន្ធ​បទល្មើស​ កំហែង​យ​ក​ ។ 

លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ឱ្យដឹងថា ៖ «សណុំរឿងទេីបតែទទួលបាន​ តំណាងអយ្យការកំពុងតែប្រេីប្រាស់នីតិវិធីដេីម្បីចាត់លេីរឿងនេះ​ សូមអរគុណ​» ៕ 

By admin

Leave a Reply

Your email address will not be published. Required fields are marked *