រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជា​អាជីវករ​លក់​គ្រឿងអលង្ការ​មាស​ និង​ប្លា​ទី​ន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ស្ត្រី​២​នាក់​ដែល​បាន​ចោទប្រកាន់​ថា ស្ត្រី​សង្ស័យ​រូប​នោះ​ឆបោក​ពួក​គាត់​យក​លុយ​និង​គ្រឿងអលង្ការ​ពី​ពួក​គាត់​ទាំង​២​នាក់​អស់​សរុប​អស់​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​លក់​គ្រឿងអលង្ការ​កាឡៃ​ឲ្យ​ថែម​ទៀត​។

នយោបាយ ជំនឿនិងសាសនា ជីវិត និងសង្គម កម្សាន្ត បច្ចេកវិទ្យា កីឡា សុខភាព ព័ត៌មានសំខាន់ៗ

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
អាជីវករ​លក់​មាស​ម្នាក់​ត្រូវ​ឃាត់ខ្លួន ក្រោយ​ស្ត្រី​២​នាក់​ប្ដឹង​ថាស៊ី​ដាច់​លុយ​និង​គ្រឿងអលង្ការ​ជាង​១​ម៉ឺន​ដុល្លារ

ចែករំលែក
1 អាទិត្យ មុន
ភ្នំពេញ
០២ ខែ វិច្ឆិកា ឆ្នាំ ២០២៣ ម៉ោង ០៩:៣២
រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជា​អាជីវករ​លក់​គ្រឿងអលង្ការ​មាស​ និង​ប្លា​ទី​ន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​

សូមចុច Subscribe កោះសន្តិភាព ព័ត៌មាន​ទាន់​ហេតុការណ៍ ព័ត៌មានពិត និង​គួរឲ្យទុកចិត្ត
រាជធានី​ភ្នំពេញ​ ៖​ ស្ត្រី​ជា​អាជីវករ​លក់​គ្រឿងអលង្ការ​មាស​ និង​ប្លា​ទី​ន​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ធ្វើការ​ឃាត់ខ្លួន សាកសួរ​ និង​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​តាម​ច្បាប់ ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្ដឹង​របស់​ស្ត្រី​២​នាក់​ដែល​បាន​ចោទប្រកាន់​ថា ស្ត្រី​សង្ស័យ​រូប​នោះ​ឆបោក​ពួក​គាត់​យក​លុយ​និង​គ្រឿងអលង្ការ​ពី​ពួក​គាត់​ទាំង​២​នាក់​អស់​សរុប​អស់​ជាង​១​ម៉ឺន​ដុល្លារ ព្រមទាំង​លក់​គ្រឿងអលង្ការ​កាឡៃ​ឲ្យ​ថែម​ទៀត​។

ស្ត្រីអាជីវករលក់មាស
ការ​ឃាត់ខ្លួន​ស្ត្រីអាជីវករលក់មាស១រូប​ខាងលើ​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោងជាង​១​រសៀល​ថ្ងៃ​ទី​១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នៅ​ចំណុច​​តូប​លក់​មាស «​តូប​លេខ​៩៥» ស្ថិត​នៅ​ក្នុង​ផ្សារ​ជម្ពូ​វ័ន ភូមិ​ជម្ពូ​វ័ន​១ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

ស្ត្រី​ជា​អាជីវករ​ដែល​ត្រូវ​នគរបាល​ឃាត់ខ្លួន​នោះ​ឈ្មោះ រ៉េ​ន សុវណ្ណ​រី អាយុ​២៥​ឆ្នាំ មុខរបរ​លក់​គ្រឿងអលង្ការ​មាស​និង​ប្លា​ទី​ន​«​តូប​លេខ​៩៥» នៅ​ផ្សារ​ជម្ពូ​វ័ន មាន​ទីលំនៅភូមិ​ព្រៃ​ព្រីង​ជើង​២ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ដោយឡែក​ស្ត្រី​​ជា​ជន​រង​គ្រោះ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​នោះ​ ១-ឈ្មោះ សូត្រ ក្មិ​ច អាយុ​២៩​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ មាន​ទីលំនៅ​ភូមិ​ត្រពាំង​គល់ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​ ​មានស្រុក​កំណើត ភូមិ​តា​ម៉ោ​លី ឃុំ​ស្រែ​ស្តុក ស្រុក​កណ្តៀង ខេត្តពោធិសាត់ បាត់បង់
សរុប​៤,៦៩០​ដុល្លារ ដោយ​ជនសង្ស័យ​លក់​គ្រឿងអលង្ការ​កាឡៃ​ឲ្យ​គាត់ និង​២-​​ឈ្មោះ ពុំ ចាន់​ថន អាយុ​៤៨​ឆ្នាំ មុខរបរ​លក់ដូរ រស់នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខាតបង់​អស់​លុយ​សរុប​ជាង​៧​ពាន់​ដុល្លារ​ ។ស្ត្រី​ជា​ជន​រង​គ្រោះ​ទី​១​បាន​និយាយ​ថា កាលពី​វេលា​ម៉ោង​ល្ងាច​ថ្ងៃ​ទី​១៣ ខែ​មិ​នា ឆ្នាំ​២០២៣ ក្រោយ​ចេញពី​ធ្វើការ​រោងចក្រ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តូប​លក់​មាស​យីហោ «​ហាង​លក់​មាស​ជាង សីហា តូប​លេខ​៩៥» ហើយ​គាត់​បាន​ទិញ​ខ្សែ​ក​មាស​១​ខ្សែ​ទម្ងន់​១​តម្លឹង​ដែល​មាន​តម្លៃ​២,៣៩០​ដុល្លារ​។​លុះដល់​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​៩ ខែតុលា ឆ្នាំ​២០២៣ គាត់​បាន​យក​កងដៃ​របស់​គាត់​១​ឈុត​ទៅ​ដូរ​យក​កងដៃ​ម៉ូ​ដ​ថ្មី​១​ឈុត​ពី​ជនសង្ស័យ​ដដែល​នោះ​ក្នុង​តម្លៃ​២,៣០០​ដុល្លារ​ទៀត​។ស្ត្រី​រូប​នេះ​បាន​និយាយ​បន្ត​ទៀត​ថា ក្រោយមក​ស្រាប់តែ​គ្រឿងអលង្ការ​ទាំងនោះ​បាន​ប្រែ​ព​ណ៍​ទៅ​ជា​ខ្មៅ គាត់​បាន​សង្ស័យ​ថា​វា​ជា​របស់​កាឡៃ​ក៏​បាន​ឆាត​សួរ​ទៅ​ស្ត្រី​អ្នកលក់​ឈ្មោះ រ៉េ​ន សុវណ្ណ​រី ហើយ​ជនសង្ស័យ​រូប​នេះ​បាន​ប្រាប់​ថា​ចាំ​បុណ្យ​ភ្ជុំ​រួច​ចាំ​ដូរ​ថ្មី​ឲ្យ ខណៈនោះ​គាត់​ក៏​បាន​រង់ចាំ​តាម​ការ​សន្យា​ ។​ ប៉ុន្តែ​ក្រោយ​ពេល​បុណ្យ​ភ្ជុំបិណ្ឌ​រួច​ទៅ​ហើយ​ ជនសង្ស័យ​រូប​នេះ​បាន​គេចវេស ដោះសារ​ម្ដង​អ​ញ្ចេះ​ម្ដង​អ​ញ្ចុះ​ពុំ​ទទួលខុសត្រូវ​សោះ ទើប​គាត់​សម្រេច​ដាក់​ពាក្យបណ្ដឹង​តែ​ម្ដង​។ចំណែក​ស្ត្រី​ឈ្មោះ ពុំ ចាន់​ថន បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាលពី​អំឡុង​ខែ​មិ​នា ឆ្នាំ​២០២៣ គាត់​បាន​យក​គ្រឿងអលង្ការ​មាស​១​តម្លឹង និង​លុយ​ចំនួន​៥​ពាន់​ដុល្លារ​ទៅ​ឲ្យ​ស្ត្រី​សង្ស័យ​រូប​នោះ​រំលាយ​ដើម្បី​ធ្វើ​គ្រឿងអលង្ការ​ម៉ូ​ដ​ថ្មី ហើយដោយ​សារ​តែ​ទុកចិត្ត​ថា​ជា​ម៉ូយ​ដែល​គាត់​ធ្លាប់តែ​ទិញ​និង​លក់​កន្លង​មក​នោះ ទើប​គាត់​ហ៊ាន​ប្រគល់​ទាំង​គ្រឿងអលង្ការ​និង​លុយ​ឲ្យ​មុន​បែប​នេះ ។​ ខណៈនោះ​ជនសង្ស័យ​បាន​ធានា​អះអាង​ថា​រយៈពេល​១​អាទិត្យ​ប៉ុណ្ណោះ​និង​ធ្វើ​ឲ្យ​ហើយ​រួចរាល់​ជូន​គាត់​ហើយ ប៉ុន្តែ​ដល់​ពេល​កំណត់​បែរជា​ថា​ធ្វើ​មិន​ទាន់​រួច ហើយ​ចេះ​តែ​សន្យា​ម្ដង​ថា​ថ្ងៃនេះ និង​ម្ដង​ថា​ថ្ងៃ​នោះ​ប្រើ​លេស​ដោះសារ​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​សោះ ទើប​គាត់​លែង​ជឿជាក់តទៅ​ទៀត​ រួច​ក៏​ដាក់​ពាក្យ​ប្ដឹង​សុំ​ការ​អន្តរាគមន៍​ពី​នគរបាល​ឲ្យ​ចាប់ខ្លួន​ស្ត្រី​រូប​នោះ​សួរនាំ​។ក្រោយ​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ខាងលើ​នោះ​ហើយ នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​នាំ​ទៅ​សាកសួរ ហើយ​ស្ត្រី​នោះ​បាន​សារភាព​ថា​ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​ឆបោក​ជន​រង​គ្រោះ​មែន ហើយ​ពេល​នេះ​ខ្លួន​គ្មាន​លទ្ធភាព​សង​ទេ ។ បន្ទាប់​មក​នគរ បាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ បាន​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​ផ្នែក​ព្រហ្មទណ្ឌ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​កសាង​សំណុំរឿង​បន្ថែម​បញ្ជូន​បន្ត​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់​ ៕​ប្រភព​កោះ

By admin

Leave a Reply

Your email address will not be published. Required fields are marked *