រយៈពេល៥ខែទីផ្សារចិននាំចូលបង្កងប៉ាករស់ ២,៥ តោន, អន្ទង់០.២០តោន និងកំពិសបង្កកជាង៣៥តោនពីកម្ពុជា
ភ្នំពេញ៖ រយៈពេល៥ខែនៃដើមឆ្នាំនេះ កម្ពុបាននាំចេញបង្កងប៉ាករស់ ២,៥តោនទៅកាន់ប្រទេសចិន ខណៈកាលពីឆ្នាំ២០២៣ដែលជាឆ្នាំដំបូងនៃការនាំចេញទៅកាន់ទីផ្សារមានចំនួនមួយតោន។កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានប្រាប់អ្នកកាសែតថា ជាមួយនឹងលទ្ធផលនេះ នៅឆមាសទី២ ឆ្នាំ២០២៤ រំពឹងថានឹងមានការបញ្ជាទិញពីភាគីចិនបន្ថែមជាច្រើនទៀត។ ក្រសួងកសិកម្មកំពុងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីនាំចេញបង្កងប៉ាកទៅកាន់ទីផ្សារក្រៅប្រទេសបន្ថែមទៀត។ជាពិសេសការកំណត់តម្លៃបង្កងប៉ាកឱ្យមានតម្លៃសមរម្យជាងមុន។ដោយឡែកទាក់ទងនឹងការនាំចេញផលិតផលជលផលផ្សេងទៀត លោកឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ…
ទីភ្នាក់ងារFBIប្រកាសពីអត្តសញ្ញាណរបស់ជនជាប់សង្ស័យក្នុងករណីបាញ់ប្រហារលើលោកត្រាំ
អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ ថ្ងៃទី ១៤ ខែកក្កដា ទីភ្នាក់ងារFBI របស់អាមេរិកបានប្រកាសថា បុរសអាយុ ២០…
លោក សរ សុពុត្រា ទទួលបានអនុសាសន៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ដោយផ្ទាល់ថា៖ «គ្រប់ការសម្រេចចិត្តទាំងអស់ ត្រូវតម្កល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជនជាធំ»
ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា មុនត្រូវបានប្រកាសចូលកាន់មុខតំណែងអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ អញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ ពីលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ គឺ៦ថ្ងៃបើគិតមកដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤…
អ្នកនាំពាក្យក្រសួងយុត្តិធម៌ ៖ សាលាដំបូង និងអយ្យការរាជធានី-ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន ១២៦ករណី ក្នុងនោះ មានជនសង្ស័យចំនួន ៣៣៨នាក់ និងឃាត់ខ្លួនចំនួន ២៦៥នាក់ ក្នុងរយៈពេល ១សប្ដាហ៍
ភ្នំពេញ៖ លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ សូមជម្រាបជូនសាធារណជនទាំងអស់ជ្រាបថា ក្នុងរយៈពេល ១សប្ដាហ៍ គិតចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី ខេត្ត បានទទួលចាត់ការលើសំណុំរឿងពាក់ព័ន្ធនឹងគ្រឿងញៀនសរុបចំនួន…
អង្គការសហប្រជាជាតិទាមទារឱ្យរុស្ស៊ីបញ្ចប់សង្គ្រាមនិងដកទ័ពចេញពីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ
មហាសន្និបាតអង្គការសហប្រជាជាតិ (UN) ទាមទារឱ្យរុស្ស៊ីបញ្ចប់ជម្លោះនៅអ៊ុយក្រែនជាបន្ទាន់ ហើយដកកងកម្លាំងយោធាទាំងអស់ចេញពីទឹកដីអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ។ នៅក្នុងសេចក្តីព្រាងដំណោះស្រាយកាលពីថ្ងៃទី 11 ខែកក្កដា មហាសន្និបាតអង្គការសហប្រជាជាតិក៏បានអំពាវនាវឱ្យរុស្ស៊ីបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលសំខាន់ៗរបស់អ៊ុយក្រែន បន្ទាប់ពីការវាយប្រហារជាច្រើនសប្តាហ៍ជាប់ៗគ្នា។យោងតាមសារព័ត៌មាន Mirage ដំណោះស្រាយដែលមានចំណងជើងថាសុវត្ថិភាព និងសន្តិសុខនៃរោងចក្រនុយក្លេអ៊ែរនៅអ៊ុយក្រែន រួមទាំងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ត្រូវបានអនុម័តដោយសំឡេង 99 គាំទ្រ 9 សំឡេងប្រឆាំង និង…
រុស្ស៊ីជ្រើសរើសទាហាន១.០០០នាក់ក្នុងមួយថ្ងៃ ខណៈ លោកខាងលិចកំពុងព្យាយាមជំនួសប្រធានាធិបតីអ៊ុយក្រែន
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា មនុស្សជិត 200,000 នាក់នៅក្នុងប្រទេសបានចុះឈ្មោះ នៅឆ្នាំនេះ ស្មើនឹងទីក្រុងម៉ូស្គូដែលជ្រើសរើសទាហានប្រហែល 1,000 នាក់ក្នុងមួយថ្ងៃចំពេលមានជម្លោះជាមួយអ៊ុយក្រែន។ យោងតាម RT ប្រទេសរុស្ស៊ីបានចាប់ផ្តើមយុទ្ធនាការជ្រើសរើសបុគ្គលិកទ្រង់ទ្រាយធំមួយ បន្ទាប់ពីជម្លោះជាមួយអ៊ុយក្រែនបានផ្ទុះឡើងនៅចុងខែកុម្ភៈ ឆ្នាំ 2022។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានលាតត្រដាងកាលពីខែមុនថា ទីក្រុងមូស្គូកំពុងដាក់ពង្រាយទាហានជិត…
បទវិភាគអន្តរជាតិ ៖ ការទម្លាក់កំហុសទៅលើប្រទេសចិនមិនអាចបិទបាំងទំនួលខុសត្រូវរបស់អង្គការណាតូបានឡើយ
អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ បានផ្សាយថា ៖ កាលពីថ្ងៃទី១០ខែកក្កដាតាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុងវ៉ាស៊ីនតោនបានចេញផ្សាយសេចក្តីប្រកាស ។ ក្នុងបរិបទដែលអង្គការណាតូដើរស្របគ្នាជាមួយយុទ្ធសាស្ត្រស្តីពីការទប់ស្កាត់ចិនរបស់សហរដ្ឋអាមេរិក សេចក្តីប្រកាសនេះបានធ្វើការវាយប្រហារដោយចេតនាអាក្រក់ចំពោះប្រទេសចិនដោយអះអាងថា ចិនបានបង្កជាបញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខនិងតម្លៃរបស់អង្គការណាតូ…
នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ បង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសំឡេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. សាខារាជធានីភ្នំពេញ កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ បានចុះបង្ក្រាបទីតាំងនាំចូល ស្តុក ចែកចាយ ឧបករណ៍បំពងសម្លេងម៉ាក JBL ក្លែងក្លាយ ចំនួន០២កន្លែង ក្នុងរាជធានីភ្នំពេញ។ ក្នុងប្រតិបត្តិការនោះ ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយផ្ទាល់ពីលោក…
ពលរដ្ឋមកពីគ្រួសារក្រីក្រពេញចិត្តចំពោះវគ្គបណ្តុះ បណ្តាលរបស់រាជរដ្ឋាភិបាលដែលបានទាំងជំនាញ និងប្រាក់ឧបត្ថម្ភ
ភ្នំពេញ៖ សិក្ខាកាមមកពីគ្រួសារខ្វះខាតដែលកំពុងសិក្សានៅក្នុង «កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស» បង្ហាញពីការសប្បាយចិត្ត និងលើកទឹកចិត្តណែនាំកម្មវិធីបណ្តុះបណ្តាលឥតគិតថ្លៃនេះទៅកាន់ប្រជាពលរដ្ឋដទៃអោយមកចុះឈ្មោះចូលរៀន។ អ្នកស្រី ឡូញ ចាន់បុផ្ផា ជាសិក្ខាកាមនៃជំនាញភេសជ្ជៈមួយរូប នៃវិទ្យាស្ថានជាតិសហគ្រិន និងនវានុវត្តន៍ បានបង្ហាញប្រាប់ថាកម្មវិធីនេះបានជួយសម្រួលគាត់បានច្រើន ដោយមិនត្រឹមតែផ្តល់ជាចំណេះដល់គាត់ប៉ុណ្ណោះទេ តែថែមទាំងមានប្រាក់ឧបត្ថម្ភ ២៨០០០០៛ (ពីរសែនប្រាំបីម៉ឺនរៀល) បន្ថែមទៀតផងចំពោះអ្នកដែលមានប័ណ្ណក្រីក្រ និងប័ណ្ណសមធម៌។ ចំណែកឯ…
សេចក្តីប្រកាសព័ត៌មានរបស់សាលាដំបូងខេត្តបាត់ដំបង ស្តីពីការផ្តន្ទាទោសជនជាប់ចោទ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន មានទម្ងន់សរុប ១៩៤៨.២៨ក្រាម និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត
ខេត្តបាត់ដំបង៖ អ្នកនាំពាក្យសាលាដំបូងខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា៖ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងខេត្តបាត់ដំបង បានបើកសវនាការជំនុំជម្រះជា សាធារណៈ លើសំណុំរឿងព្រហ្មទណ្ឌ លេខ ៨២៩ ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។ ក្រោយពីបានធ្វើកិច្ចពិភាក្សា ដេញដោលលើជនជាប់ចោទ ភាគីពាក់ព័ន្ធ និងបានពិនិត្យភស្តុតាង អង្គហេតុ…