ព័ត៌មានថ្មីៗ

សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទជាប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្ដាលឱ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់លើជនសង្ស័យ ករណីដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់(ទម្ងន់សរុប ២០គីឡូក្រាម) មុនបញ្ចប់អាណត្តិ លោក បៃឌិន លុបបំណុលឱ្យអ៊ុយក្រែនជិត៥ពាន់លានដុល្លារ ប្រធានព្រឹទ្ធសភាស្នើក្រសួងធម្មការពិចារណារកទីតាំងរួម សម្រាប់ចេតិយនៅវត្ត លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនបន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ និងបានអញ្ជើញពិនិត្យការងារ ព្រមទាំងពិសារអាហារសាមគ្គីជាមួយប្រមុខក្រសួងមហាផ្ទៃថៃចែករំលែក៖

ស្លាប់២០នាក់និងជាច្រើននាក់បាត់ខ្លួន ដោយគ្រោះទឹកជំនន់នៅទូទាំងប្រទេសចិន

សារព័ត៌មាន AFP បានផ្សាយថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន កាលពីថ្ងៃទី២០ ខែកក្កដា បានរាយការណ៍ថា គ្រោះទឹកជំនន់នៅភាគខាងជើងនិងភាគនិរតីនៃប្រទេសបានសម្លាប់មនុស្សយ៉ាងហោច២០នាក់ និងជាច្រើននាក់ផ្សេងទៀតបានបាត់ខ្លួនមួយសប្ដាហ៍បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងវាយប្រហារទូទាំងប្រទេសចិន។ទីភ្នាក់ងារសារព័ត៌មាន Xinhua បានឱ្យដឹងថា មានរថយន្ដជាច្រើនគ្រឿងនៅក្នុងខេត្ត Shaanxi ភាគពាយព្យនៃប្រទេសបានធ្លាក់ចូលក្នុងទឹកទន្លេកាលពីថ្ងៃសុក្រកន្លងទៅនេះ ក្រោយស្ពានមួយបានបាក់ ដោយបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់១២នាក់បានស្លាប់ និងជាង៣០នាក់បាត់ខ្លួន។ តាម Xinhua ការស៊ើបអង្កេតបឋមបានបញ្ជាក់ថា…

ពលរដ្ឋប្រទះឃើញគ្រាប់មីនស្គររាប់សិបគ្រាប់នៅមាត់អូរព្រំដែនកម្ពុជា-ថៃ

ខេត្តបាត់ដំបង៖ ពលរដ្ឋបានប្រទះឃើញនៅមាត់អូរព្រំដែនកម្ពុជា-ថៃគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះសល់ពីសម័យសង្គ្រាមនៅមាត់អូរព្រំដែនកម្ពុជា-ថៃ កាលពីវេលាម៉ោង១១និង២៥នាទី ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចTV230497-1449563 មាត់អូរព្រំដែន ស្ថិតក្នុងក្រុមទី០៧ ភូមិអូរគគីរ ឃុំអូរដា ស្រុកកំរៀង ។ប្រភពពីសមត្ថកិច្ចប្រាប់ថាៈ គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលពលរដ្ឋប្រទះឃើញខាងលើនេះ ជាប្រភេទគ្រាប់មីនស្គរ ដែលគ្រាប់ទាំងអស់នេះសេសសល់តាំងពីសម័យសង្គ្រាមដែលមានចំនួនសរុបប្រហែល ៥០គ្រាប់។ប្រភពបន្តថាៈបន្ទាប់ពីពលរដ្ឋប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឋមិនទាន់ផ្ទះបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះទៅពិនិត្យ និងរាយការណ៍ជូនមន្ត្រីជំនាញដើម្បីរាវរកគ្រាប់យុទ្ធភ័ណ្ឋបន្ថែមទៀតដែលមាននៅទីតាំងខាងលើ ព្រោះកាលពីសម័យសង្គ្រាមទីតាំងដែលពលរដ្ឋប្រទះឃើញនោះគីជាកន្លែងសមរភូមិក្ដៅរវាងកងទ័ពជាតិនិងកងទ័ពខ្មែរក្រហមអំឡុងឆ្នាំ១៩៨៩រហូតដល់ឆ្នាំ១៩៩៤។ទោះជាយ៉ាងណា ក្រោយពីមន្ត្រីជំនាញត្រួតពិនិត្យរួចរាល់ហើយ…

ទឹកស្ទឹងពោធិ៍សាត់ ឡើងដល់កម្ពស់៤.៨៦ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៥ម៉ែត្រ

ខេត្តពោធិ៍សាត់៖ ស្ថានភាពទឹកស្ទឹងពោធិ៍សាត់ គិតត្រឹមរសៀលថ្ងៃទី២០ខែកក្កដាឆ្នាំ២០២៤នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់ មានកម្ពស់៤.៨៦ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៥ម៉ែត្រ), ស្ទឹងក្រវាញ មានកម្ពស់២.៥២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៦ម) និងស្ទឹងវាលវែង មានកម្ពស់៣.២ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន៩ម៉ែត្រ),។មន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានប្រកាសដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមមាត់ស្ទឹង សូមបង្កើនការប្រុងប្រយ័ត្ន។ បើតាមរបាយការណ៍ របស់មន្ទីរធនធានទឹក ខេត្តពោធិ៍សាត់ បានឱ្យដឹងនារសៀលនេះថា ស្ថានភាពធាតុអាកាសខេត្តពោធិ៍សាត់…

អភិបាលខេត្តបាត់ដំបង ៖ សូមពុកម៉ែបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២៩២៤ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ៖ ស្ថានភាពទឹកតាមបណ្ដោយដងស្ទឹងសង្កែ នាវេលាថ្ងៃត្រង់ ថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០២៤ ។លោក សូមពុកម៉ែបងប្អូនដែលរស់នៅតាមដងស្ទឹងសង្កែបន្តប្រុងប្រយ័ត្នឱ្យបានខ្ពស់…

រដ្ឋមន្រ្តីក្រសួងបរិស្ថានផ្តល់កូនត្នោត១ម៉ឺនដើម និងអញ្ជើញចូលរួមដាំផ្ទាល់នៅខេត្តត្បូងឃ្មុំ

ចែករំលែកភ្នំពេញ ៖ កូនត្នោតចំនួន១០ ០០០ ដើម ត្រូវបានដឹកដល់ទីតាំង កាលពីថ្ងៃសុក្រ ទី១៩ ខែកក្កដា ឆ្នាំ២០២៤ ម្សិលមុិញ សម្រាប់យុទ្ធនាការដាំត្នោតតាមមូលដ្ឋាននៃឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ កូនត្នោតទាំងនេះ ជាអំណោយដ៏ថ្លៃថ្លា និងក៏ជាសមិទ្ធិផលថ្មីមួយបន្ថែមទៀត នៅលើមូលដ្ឋាននៃខេត្តត្បូងឃ្មុំ របស់របស់ លោកបណ្ឌិត…

បញ្ហាសុខភាពអាចធ្វើឱ្យលោក ចូ បៃដិន ទទួលស្គាល់ថាប្រហែលជាត្រូវបោះបង់ចោលការប្រកួត

សារព័ត៌មាន Reuters និង New York Times កាលពីថ្ងៃទី១៨ ខែកក្កដា បានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានចាប់ផ្ដើមទទួលយកគំនិតដែលថារូបលោកនឹងមិនអាចឈ្នះនៅក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខនោះទេ ហើយប្រហែលជាអាចនឹងត្រូវដកខ្លួនចេញពីការប្រកួត។New York Times ធ្វើសេចក្ដីរាយការណ៍បែបនេះដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមនុស្សជាច្រើននាក់ដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយលោក ចូ…

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានទទួលបុព្វសិទ្ធិ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)

ភ្នំពេញ ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលបុព្វសិទ្ធិ ដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាភាគីហត្ថលេខី តំណាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយ លោក Sanui…

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពនៃការបម្រើសេវាជូនដល់ប្រជាពលរដ្ឋ និងសួរសុខទុក្ខមន្ត្រីសុខាភិបាលក្នុងខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ ព្រឹកថ្ងៃសុក្រ ១៤កើត ខែអាសាឍ ឆ្នាំ រោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២៤ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាលអមដំណើរដោយប្រតិភូក្រសួងសុខាភិ បាល,លោក សរ សុពុត្រា អភិបាលនៃគណៈអភិបាល ខេត្តស្ទឹងត្រែង អញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពសុខាភិបាល…

សម​ត្ត​កិច្ច​វាស់​កំពស់ បុរស​ប្រមាថ​លុយ​ខ្មែរ ៥០០​រៀល​ដែលមាន​ព្រះ​ឆាយា​ល​ក្ខ័​មហាក្សត្រ ដោយ​យក​ស្បែកជើង​វាយ​ថត​បង្ហោះ

ភ្នំពេញ​:​អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ឯក ជួន ណា​រិន្ទ អគ្គស្នងការ​រង​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​កម្លាំង​នគរបាល អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​បាន ឃាត់ខ្លួន​ជនសង្ស័យ ០១​នាក់ ពាក់ព័ន្ធ​ករណី​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​តាមរយៈ​យក​ស្បែកជើង​វាយ​លុយ​ក្រដាស​៥០០​រៀល​ដែលមាន​ព្រះ​ឆ​យា​ល​ក្ខ័​មហាក្សត្រ​ហើយ​បង្ហើ​តិកតុក​។​a king man ​ករណី​យ៍​នេះ​កើត​នៅ​ចំណុច​ស្តុ​ប​អាងទឹក​អូឡាំពិក សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល​០៨​និង​០០​នាទី​។​ជ​នស​ង្ស​យ័​ឈ្មោះ អ៊ុក…

កងទ័ព​ស្ទឹងត្រែង​ឃាត់ខ្លួន​មនុស្ស​២​នាក់​ជនជាតិ​ឡាវ​១ និង​ខ្មែរ​១​នាក់ បញ្ជូន​ឲ្យ​អាវុធហត្ថ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​គីឡូក្រាម​ក្នុង​ខេត្តស្ទឹងត្រែង

ស្ទឹងត្រែង​៖ នៅ​ថ្ងៃទី​១៨ ខែកក្កដា​នេះ កម្លាំង​កងរាជអាវុធហត្ថ​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​បុរស​ចំនួន​២​នាក់ ដែល​កងទ័ព​ព្រុំដែន​ចាប់ខ្លួន​នៅ​ចំណុច​ភូមិ​កោះ​ឈើទាល​ធំ ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង បាន​បញ្ជូនមក​យកទៅដាក់​ពន្ធនាគារ​ពា​ក់​ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ជិត​១​ម៉ឺន​គ្រាប់ ។a drug lao ​អាវុធ​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៤ កងទ័ព​ដែល​ឈរជើង​នៅ​ក្បាលកោះ​ឈើទាល​ធំ ស្ថិតនៅ​ភូមិ​កោះ​ឈើទាល​ធំ ឃុំ​ព្រះ​រំកិល…