ព័ត៌មានថ្មីៗ

សាលាដំបូងខេត្តតាកែវ សម្រេចឃុំខ្លួនបណ្ដោះអាសន្នជនត្រូវចោទជាប្តីប្រពន្ធ២នាក់ ពាក់ព័ន្ធករណីចាក់ថ្នាំខុសបណ្ដាលឱ្យស្លាប់អ្នកជំងឺ នៅស្រុកបាទី អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង សម្រេចចោទប្រកាន់លើជនសង្ស័យ ករណីដឹកជញ្ជូនគ្រឿងញៀនដោយខុសច្បាប់(ទម្ងន់សរុប ២០គីឡូក្រាម) មុនបញ្ចប់អាណត្តិ លោក បៃឌិន លុបបំណុលឱ្យអ៊ុយក្រែនជិត៥ពាន់លានដុល្លារ ប្រធានព្រឹទ្ធសភាស្នើក្រសួងធម្មការពិចារណារកទីតាំងរួម សម្រាប់ចេតិយនៅវត្ត លោកអភិសន្តិបណ្ឌិត ស សុខា ណែនាំរដ្ឋបាលខេត្តជាប់ព្រំដែនបន្តពង្រឹងកិច្ចសហការល្អជាមួយភាគីថៃ និងបានអញ្ជើញពិនិត្យការងារ ព្រមទាំងពិសារអាហារសាមគ្គីជាមួយប្រមុខក្រសួងមហាផ្ទៃថៃចែករំលែក៖

លោកអភិសន្តិបណ្ឌិត ស សុខា ស្ញប់ស្ញែងចំពោះវីរភាពកម្លាំងប្រតិបត្តិការស្រង់គ្រាប់យុទ្ធភណ្ឌសល់ពីសម័យសង្គ្រាមរាប់ម៉ឺនគ្រាប់នៅបាតទន្លេ

ខេត្តកណ្តាល ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញនូវក្ដីស្ញប់ស្ញែងចំពោះវីរភាពរបស់កម្លាំងប្រតិបត្តិការបោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ និងស្រង់នាវាលិចក្នុងបាតទន្លេ ទាំងកម្លាំងស៊ីម៉ាក់ (CMAC) និងកម្លាំងនគរបាលជាតិ ដែលកំពុងធ្វើប្រតិបត្តិការប្រកបដោយបច្ចេកទេសខ្ពស់ និងភាពអង់អាចក្លាហានដ៏អស្ចារ្យ នៅកណ្ដាលទន្លេ ស្ថិតក្នុងភូមិសាស្រ្តស្រុកលើកដែក ខេត្តកណ្ដាល និងស្រុកពាមជរ ខេត្តព្រៃវែង។ ក្នុងពិធីសំណេះសំណាលរៀបចំនៅស្រុកលើកដែក…

រដ្ឋមន្រ្តី​ នេត្រ​ ភក្ត្រា ​៖​ ច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាប់អាជ្ញាប័ណ្ណសារព័ត៌មានលើសពី២នោះទេ និងស្នើឱ្យត្រួតពិនិត្យលើអាជ្ញាប័ណ្ណ ព័ត៌មានអនឡាញប្រមាណ ១,០០០អាជ្ញាប័ណ្ណ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក នេត្រ ភក្ត្រា បានថ្លែង​បញ្ជាក់ថា យោងតាមច្បាប់ស្ដីពីរបបសារព័ត៌មាន មនុស្សម្នាក់មិនអាចកាន់កាប់អាជ្ញាប័ណ្ណសារព័ត៌មានលើសពី២នោះទេ ចំណុចនេះសូមស្នើឱ្យត្រួតពិនិត្យលើអាជ្ញាប័ណ្ណ ព័ត៌មានអនឡាញប្រមាណ ១,០០០អាជ្ញាប័ណ្ណបើរកឃើញមនុស្សម្នាក់កាន់អាជ្ញាប័ណ្ណព័ត៌មានបើកាន់ច្រើនអាជ្ញាប័ណ្ណ ត្រូវកាត់មកសល់ត្រឹម២ អាជ្ញាប័ណ្ណវិញ។ ការថ្លែងបែបនេះ​របស់លោករដ្ឋមន្រ្តី បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន» កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ម្សិលមិញនេះ​…

លោកអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា អញ្ជើញចុះពិនិត្យការដ្ឋានអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង និងអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ លោកអភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង សរ សុពុត្រា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ និងមានរួមដំណើរជាមួយគណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអញ្ជើញចុះពិនិត្យការដ្ឋានអនុគម្រោងសាងសង់ទីលានទុកដាក់សំរាមក្រុងស្ទឹងត្រែង និងអនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ក្រុង-ខេត្តស្ទឹងត្រែង ។សូមបញ្ជាក់ថា ៖ សមិទ្ធផលអនុគម្រោងសាងសង់ប្រព័ន្ធលូ…

ឃុំខ្លួនជនត្រូវចោទ៤នាក់ ក្នុងករណីបំភ្លៃការពិត និងញុះញង់ ទាក់ទងគម្រោងអភិវឌ្ឍតំបន់ត្រីកោណ CLV-DTA

ភ្នំពេញ ៖ អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៤៨៦១ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ទាក់ទិននឹង អំពើញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលមានជនត្រូវចោទចំនួន ៤នាក់គឺ:១. ឈ្មោះ ស្រ៊ុន…

ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើនបានជ្រើសរើសប្រទេសចិនជាគោលដៅទេសចរណ៍

អន្តរជាតិ ៖ ថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានពិភពលោកបានផ្សាយជាញឹកញាប់ថា ភ្ញៀវទេសចរបរទេសចំនួនកាន់តែច្រើនបានជ្រើសរើសប្រទេសចិនជាគោលដៅទេសចរណ៍ ។ កម្លាំងចលករនៅពីក្រោយនេះ គឺចិនបានបន្តកែសម្រួលសេវាហេដ្ឋារចនាសម្ព័ន្ធនិងសេវាអ៊ីធើណេតសម្រាប់ជនបរទេសឱ្យប្រើកាន់តែងាយស្រួល ហើយគោលនយោបាយពាក់ព័ន្ធក៏បានពង្រីកបន្ថែម។ នេះជាការផ្សាយ របស់ គេហទំព័រ «CCFR China state-controlled media » នៅរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤…

ស្ទាក់​ចាប់បាន​មនុស្ស​ម្នាក់​ជាមួយ​ថ្នាំញៀន​ជិត​១០​គីឡូក្រាម​នៅ​សៀមរាប​

សៀមរាប​៖ ស​ត្ថ​កិច្ច​ចម្រុះ​របស់​ខេត្តសៀមរាប បានធ្វើការ​ចាប់ខ្លួន​បុរស​ម្នាក់ ដែល​កំពុង​ដឹកជញ្ជូន​គ្រឿងញៀន​ខុសច្បាប់​ជិត​១០​គីឡូក្រាម​ឆ្លងកាត់​ភូមិសាស្ត្រ​ខេត្តសៀមរាប​កាលពី​ថ្ងៃ​ពុធ ទី​១៧ ខែកក្កដា ឆ្នាំ​២០២៤ ។a drug sr2 ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី អ៊ុំ អម​រ៉ា ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រលប់​ថ្ងៃទី​២០ ខែកក្កដា នេះ​ថា ដោយ​អនុវត្តតាម​បទបញ្ជា​ដ៏​ម៉ឹងម៉ាត់​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហួត សុធី…

ឃាត់ខ្លួន​ក្មេង​ទំនើង ២​ក្រុម​នេះ ប្រើប្រាស់ ដាវ កាំបិត ដំបង វាយ និង​កាប់​ចាក់​គ្នា នៅតាម​ដងផ្លូវ​នៅ​ព្រះ​វិ​ហ៊ា​រ​

ខេត្តព្រះវិហារ ៖ ក្មេង​ទំនើង​ចំនួន​២​ក្រុម បាន​ប្រើប្រាស់ ដាវ កាំបិត ដំបង ដេញ​វាយ និង​កាប់​គ្នា នៅតាម​ដងផ្លូវ​យ៉ាង​អនាធិបតេយ្យ​: ស្ថិតនៅ​ភូមិ​រំចេក ឃុំ​រមណីយ ស្រុក​រវៀង ខេត្តព្រះវិហារ​ត្រូវបាន​សម​ត្ត​កិច្ច​ឃាត់ខ្លួន ។​a gang vihea1 ​ក្រោយ​កើតហេតុ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស្នងការ​នគរបាល​ខេត្តព្រះវិហារ បានដាក់​បទបញ្ជា​ទៅ​ស្នងការរង​ទទួល​ផែន​ជំនាញ​ព្រហ្មទណ្ឌ…

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ៖ «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»

ភ្នំពេញ ៖ «ការបម្រើសេវាសាធារណៈប្រកបដោយគុណភាពនិងប្រសិទ្ធភាព ឆាប់រហ័សជូនដល់សាធារណជនជាកិច្ចការអាទិភាពមួយរបស់ក្រសួងព័ត៌មាន»។ នេះជាការគូសបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាននារសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ នេះក្នុងឱកាសដែល លោកបានដឹកនាំកិច្ចប្រជុំ ដើម្បីធ្វើបច្ចុប្បន្នភាពកម្រងសេវាសាធារណៈរបស់ក្រសួងព័ត៌មាននៅទីស្តីការក្រសួងព័ត៌មាន។លោករដ្ឋមន្ត្រីបានថ្លែងថា យើងចាំបាច់ត្រូវខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាសាធារណៈឱ្យបានទាន់ពេលវេលា និងគ្មានភាពស្មុគស្មាញ តាមរយៈការពន្លឿននីតិវិធី និងបង្កភាពងាយស្រួលដល់អ្នកស្នើសុំសេវា។លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា…

ក្រុមហ៊ុនចាប់ផ្តើមចុះសិក្សាប្រមូលទិញផ្លែមៀនពីប្រជាកសិករនៅក្នុងខេត្តប៉ៃលិន និងបាត់ដំបងដើម្បីនាំទៅប្រទេសចិន

ភ្នំពេញ÷អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កញ្ញា អ៊ឹម រចនា បានឱ្យដឹងថា ទីផ្សារ ដែលកម្ពុជានាំចេញផ្លែមៀនស្រស់ច្រើនជាងគេ គឺទីផ្សារប្រទេសចិន បន្ទាប់ពីអាជ្ញាធរក្រុងប៉េកាំងបានអនុញ្ញាតឱ្យកម្ពុជានាំចេញមៀនស្រស់ទៅដោយផ្ទាល់កាលពីឆ្នាំ២០២២។ បន្ទាប់ពីមានការអនុញ្ញាតពីរដ្ឋាភិបាលចិនបច្ចុប្បន្នផ្លែមៀនស្រស់នៅប្រទេសកម្ពុជាចាប់ផ្ដើមមានហាងឆេង។អនុប្រធានសមាគមមៀនប៉ៃលិន លោក សួន ជុំ ត្រូវបានគេដកស្រង់សំដីនៅថ្ងៃទី២២ ខែកក្តដា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា មានក្រុមហ៊ុនមកពីភ្នំពេញមកសិក្សាដើម្បីប្រមូលទិញផ្លែមៀនពីប្រជាកសិករ…

លោក Joe Biden បានប្រកាសដកខ្លួនចេញពីយុទ្ធនាការបោះឆ្នោតប្រធានាធិបតីអាមេរិក

នាព្រឹកថ្ងៃទី 22 ខែកក្កដា (ម៉ោងនៅទីក្រុងភ្នំពេញ) ប្រធានាធិបតីអាមេរិកលោក Joe Biden បានប្រកាសដកខ្លួនចេញពីយុទ្ធនាការបោះឆ្នោតប្រធានាធិបតីឆ្នាំ 2024 និងបានសម្តែងការគាំទ្រចំពោះអនុប្រធានាធិបតី Kamala Harris ដើម្បីជំនួសគាត់ជាបេក្ខភាពគណបក្សប្រជាធិបតេយ្យប្រកួតប្រជែងជាមួយបេក្ខជនគណបក្សសាធារណរដ្ឋលោក Donald Trump ។នៅក្នុងសំបុត្រផ្ញើទៅកាន់ប្រជាជនអាមេរិកដែលបានបង្ហោះនៅលើគណនី Facebook ផ្លូវការរបស់គាត់ លោកប្រធានាធិបតី Joe…