លោក លឹម វាសនា ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង ត្រូវបានឧបនាយករដ្ឋមន្រ្តី ស សុខា សម្រេចផ្អាកការងារជាបណ្តោះអាសន្ន ក្រោយទទួលបានការតែងតាំងបានជាង២ខែ
ភ្នំពេញ ៖ លោក លឹម វាសនា អតីតប្រធានពន្ធនាគារខេត្តប៉ៃលិន ត្រូវបានរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ផ្ទេរឲ្យទៅកាន់ជាប្រធានពន្ធនាគារខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ហើយនៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោកត្រូវបានប្រកាសឲ្យចូលកាន់តំណែងជាផ្លូវការ។ក្រោយមកនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ឧបនាយករដ្ឋមន្រ្តី ស សុខា…
អ័ក្សកណ្តាលនៃទីក្រុងប៉េកាំងត្រូវដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកដោយជោគជ័យ
អន្តរជាតិ ៖ គេហទំព័រ «CCFR China state-controlled media » បានផ្សាយនៅថ្ងៃទី២៨ ខែមករាឆ្នាំ២០២៤ ថា ៖ អ្នកសារព័ត៌មានបានទទួលដំណឹងពីរដ្ឋបាលជាតិវត្ថុបុរាណចិនឱ្យដឹងថា នៅថ្ងៃទី ២៧ ខែកក្កដា តាមម៉ោងក្នុងតំបន់ មហាសន្និបាតបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូលើកទី ៤៦ ដែលធ្វើឡើងនៅទីក្រុងញូវដេលី…
អភិបាលខេត្តពោធិ៍សាត់៖ កំណាត់ផ្លូវជាតិលេខ១០ ឬផ្លូវអន្ទង់អាំងទី២ ដែលទឹកហូរច្រោះបាក់ស្រុត ត្រូវបានបើកដំណើរការឡើងវិញហើយ
ខេត្តពោធិ៍សាត់៖ បើយោងតាមគណនី Facebook ផ្លូវការរបស់រដ្ឋបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤នេះថា៖ កំណាត់ផ្លូវជាតិលេខ១០ ចន្លោះពីឃុំប្រម៉ោយ និងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ «ផ្លូវអន្ទង់អាំងទី២» ដែលត្រូវបានទឹកភ្លៀងហូរច្រោះបាក់ស្រុត កាលពីល្ងាចថ្ងៃទី២៥ ខែកក្កដានោះ ត្រូវបានជួសជុលកែសម្រួល និងបើកឱ្យដំណើរការឡើងវិញជាបណ្តោះអាសន្នហើយ នាព្រឹកថ្ងៃទី២៧ ខែកក្កដា…
ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៧៥នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ៣៨ករណីទូទាំងប្រទេស
ភ្នំពេញ៖ ជនសង្ស័យចំនួន ៧៥នាក់ (ស្រី ៤នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣៨ករណី ទូទាំងប្រទេសនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ។ ដូច្នេះយុវជន និងយុវតី គ្រប់រូបគួរជៀសឱ្យឆ្ងាយពីគ្រឿងញៀន ព្រោះគ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ក្នុងចំណោមជនសង្ស័យចំនួន ៧៥នាក់…
សូមចូលរួមរំលែកទុក្ខផង! កម្មការិនីម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង១០នាក់ផ្សេងទៀត ខណៈកំពុងឈរត្រូវរថយន្តដឹកកម្មករបុកក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត
ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ក៏មានកម្មការិនីម្នាក់ស្លាប់ និងរបួសធ្ងន់ស្រាលជាង១០នាក់ផ្សេងទៀត ខណៈអ្នករងគ្រោះទាំងនេះកំពុងឈរត្រូវរថយន្តដឹកកម្មករមកបុកក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត ស្រុកស្វាយទាប។ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៏គួរអោយរន្ធត់នេះបានកើតឡើងនៅវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គា ស្វាយរៀងរីសត ក្នុងភូមិដើមពោធិ៍ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ។បើតាមសន្តិសុខយាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហ្គីហ្គាស្វាយរៀងរីសត បានឱ្យដឹងថា សពនារីរងគ្រោះឈ្មោះ រឿន…
ការរអិលបាក់ដីនៅអេត្យូពី៖ អង្គការសហប្រជាជាតិបារម្ភថាមនុស្សរហូតដល់៥០០នាក់បានស្លាប់
ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌របស់អង្គការសហប្រជាជាតិ (OCHA) បានដកស្រង់ព័ត៌មានពីអាជ្ញាធរមូលដ្ឋានដោយនិយាយថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ២៥៧ នាក់។ OCHA បារម្ភថា ចំនួនអ្នកស្លាប់អាចឡើងដល់ ៥០០នាក់។កាលពីថ្ងៃទី 25 ខែកក្កដា អង្គការសហប្រជាជាតិបាននិយាយថាចំនួនអ្នកស្លាប់ដោយសារការបាក់ដីដ៏បំផ្លិចបំផ្លាញនៅភាគខាងត្បូងប្រទេសអេត្យូពីបានកើនឡើងដល់ 257 នាក់ ហើយបានព្រមានថា ចំនួននេះអាចកើនឡើងខ្ពស់។គ្រោះមហន្តរាយនេះបានកើតឡើងកាលពីថ្ងៃទី 22 ខែកក្កដា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភ្នំមួយក្នុងរដ្ឋ…
ហេតុអ្វីបានជាប្រទេសនេប៉ាល់ជាចំណុចក្តៅនៃការធ្លាក់យន្តហោះ?
កាលពីថ្ងៃទី២៤ ខែកក្កដា មនុស្ស១៨នាក់បានស្លាប់ បន្ទាប់ពីយន្តហោះធ្លាក់នៅអាកាសយានដ្ឋាន Kathmandu (នេប៉ាល់)។ យោងតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់ប្រទេសនេប៉ាល់បានបញ្ជាក់ថា នេះជាការធ្លាក់យន្តហោះលើកទី 105 នៅប្រទេសនេប៉ាល់ ចាប់តាំងពីគ្រោះមហន្តរាយលើកដំបូងនៅក្នុងខែសីហា ឆ្នាំ 1955 ។ឧបទ្ទវហេតុខាងលើជាថ្មីម្តងទៀតបានព្រមានអំពីកំណត់ត្រាសុវត្ថិភាពអាកាសចរណ៍ក្រីក្រនៃប្រទេសអាស៊ីខាងត្បូងមួយនេះ។យោងតាមស្ថិតិពីឆ្នាំ 2000 ដល់បច្ចុប្បន្ន មនុស្សជាង 360 នាក់បានស្លាប់នៅក្នុងការធ្លាក់យន្តហោះនៅប្រទេសនេប៉ាល់។ ដូច្នេះតើអ្វីទៅជាហេតុផលដែលធ្វើឱ្យប្រទេសនេប៉ាល់ក្លាយជាចំណុចខ្មៅនៃគ្រោះថ្នាក់អាកាសចរណ៍…
មនុស្សចំនួន ០៧នាក់បានស្លាប់ និងរបួសធ្ងន់ស្រាល ១៤នាក់នៅតាមដងផ្លូវ រយៈពេលមួយថ្ងៃសោះ
ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ករណីគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤នេះ បានកើតឡើងចំនួន ១៥លើក បណ្តាលឱ្យមនុស្សស្លាប់ ៧នាក់ និងរបួសធ្ងន់ស្រាល ១៤នាក់ នៅតាមដងផ្លូវយ៉ាងអាណោចអាធ័ម។ប្រភពដដែលបន្តថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ដែលបានកើតឡើងចំនួន ១៥លើកនេះ រួមមាន៖…
លោក បៃដិន ប្រាប់ពីមូលហេតុថាដកខ្លួនពីការប្រជែងតំណែងប្រធានាធិបតី ដើម្បីឯកភាពជាតិ
ទីភ្នាក់ងារសារព័ត៌មាន Reutersបានផ្សាយថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃពុធ ទី២៤ ខែកក្កដា (ម៉ោងនៅវ៉ាស៊ីនតោន) បាននិយាយថាការសម្រេចចិត្តរបស់លោកដកខ្លួនចេញពីការប្រជែង តំណែងប្រធានាធិបតីឆ្នាំ២០២៤ ហើយផ្ដល់ការគាំទ្រដល់លោកស្រី កាម៉ាឡា ហារីស ជាបេក្ខភាពប្រធានាធិបតីតំណាងឱ្យគណបក្សប្រជាធិបតេយ្យ គឺជាមធ្យោបាយដ៏ល្អប្រសើរបំផុត ដើម្បីឯកភាពជាតិ បើទោះជាលោកមានមហិច្ឆតាចង់ឈ្នះអាណត្តិទី២ ក៏ដោយ។លោក…
អ្នកនាំពាក្យក្រសួងសាធារណការ ៖ ដំណើរការសាកល្បងជាថ្មីខ្សែរថ Kiha183-182 សម្រាប់អ្នកដំណើរផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ប្រកបដោយជោគជ័យ
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ខ្សែរថ Kiha183-182 លើផ្លូវដែកភាគខាងជើង(ភ្នំពេញ-ប៉ោយប៉ែត)ចំនួន៤ទូ គឺ Kiha183-4559, Kiha182-7561, Kiha182-7552 និងKiha182-4558 បានត្រលប់ពីស្ថានីយប៉ោយប៉ែតមកកាន់រាជធានីភ្នំពេញវិញហើយ បន្ទាប់ពីការបើកសាកល្បងជាថ្មីប្រកបដោយជោគជ័យ។ នេះជាការបញ្ជាក់ពី លោក ផន រឹម អ្នកនាំពាក្យ…