ស្លាប់៨នាក់ ក្នុងករណីធ្លាក់យន្តហោះយោធាអាមេរិក នៅក្បែរឆ្នេរប្រទេសជប៉ុន
ព័ត៌មាន AFP នៅថ្ងៃពុធ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា ឆ្មាំសមុទ្រជប៉ុនបានឱ្យដឹងថា នៅថ្ងៃពុធនេះ យន្តហោះយោធាអាមេរិកមួយគ្រឿងប្រភេទ Osprey ដែលផ្ទុកមនុស្សចំនួន៨នាក់ បានធ្លាក់នៅក្បែរឆ្នេរនៃប្រទេសជប៉ុន។អ្នកនាំពាក្យឆ្មាំសមុទ្រជប៉ុន បាននិយាយដូច្នេះថា «ពួកយើងទទួលបានព័ត៌មាន នៅវេលាម៉ោង២៖២៧នាទីរសៀលថ្ងៃនេះ (ម៉ោងក្នុងតំបន់) ថា យន្តហោះ Osprey…
ចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាអុីស្រាអែល-ប៉ាឡេស្ទីន
ប្រទេសចិនបាននិយាយនៅថ្ងៃទី 27 ខែវិច្ឆិកាថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Wang Yi នឹងទៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) ដើម្បីធ្វើជាប្រធានកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីបញ្ហាអុីស្រាអែលនិងប៉ាឡេស្ទីន។ព័ត៌មានអំពីសន្និសីទនេះត្រូវបានផ្តល់ដោយអ្នកនាំពាក្យក្រសួងការបរទេសចិនក្នុងសន្និសីទសារព័ត៌មាននៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា។ លោកបានប្រកាសថា ក្នុងនាមជាប្រធានប្តូរវេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិក្នុងខែនេះ ប្រទេសចិននឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់នៃក្រុមប្រឹក្សាសន្តិសុខស្តីពីបញ្ហាប៉ាឡេស្ទីន-អុីស្រាអែល នៅថ្ងៃទី 29 ខែវិច្ឆិកា។ រដ្ឋមន្ត្រីការបរទេស Wang Yi នឹងមកទីក្រុង…
អ៊ុយក្រែនដាក់ពង្រាយយន្តហោះគ្មានមនុស្សបើកនិងកាំជ្រួចមីស៊ីលវាយប្រហារទីក្រុងរបស់រុស្ស៊ី
សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្សាយថា រុស្ស៉ីបាន ទប់ស្កាត់ការវាយប្រហារដោយយន្តហោះដ្រូនរបស់អ៊ុយក្រែនក្នុងទ្រង់ទ្រាយធំមួយ ដោយដ្រូនយ៉ាងហោច២០គ្រឿង ត្រូវបានបាញ់ទម្លាក់នៅលើតំបន់មួយចំនួននៃប្រទេសរុស្ស៉ី រួមមានទាំងទីក្រងមូស្គូផងដែរ។ក្រសួងការពារជាតិរុស្ស៉ីបាននិយាយថា យន្តហោះដ្រូនអ៊ុយក្រែនទាំងនោះត្រូវបានបាញ់ទម្លាក់នៅលើតំបន់រួមមានទាំង Moscow, Tula, Kaluga និង Bryansk។ អភិបាលតំបន់ Tula…
រថយន្តដឹកក្រុមឆៃយ៉ាំ បើករអិលធ្លាក់ផ្លូវលើភ្នំគូលែន បណ្ដាលឱ្យស្លាប់ ៦នាក់ និងរងរបួស ១៣នាក់
ខេត្តសៀមរាប៖ រថយន្តដឹកក្រុមឆៃយ៉ាំមួយគ្រឿង បានបើកបរក្នុងល្បឿនលឿន និងផ្លូវមានភាពចំណោតខ្លាំងហើយបត់កែងមិនប្រយ័ត្នក៏ជ្រុលទៅធ្លាក់ផ្លូវលើភ្នំគូលែន បណ្ដាលឱ្យមនុស្សចំនួន ០៦នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាល ១៣នាក់។ករណីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តរអិលធ្លាក់ផ្លូវដោយខ្លួនឯងនេះ បានកេីតឡេីងនៅវេលាម៉ោង ៣ និង៣០ និងរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រង់ចំណុចលើផ្លូវបេតុងភូមិតាពេញ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បណ្តាលឱ្យស្លាប់មនុស្សនៅកន្លែងកើត…
លោកបណ្ឌិត គឹម សន្តិភាព៖ ទណ្ឌិតចំនួន ៥៣៨នាក់ ត្រូវបានលើកលែងទោស ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក
ភ្នំពេញ៖ លោកបណ្ឌិត គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងតាមរយៈប្រព័ន្ធបណ្ដាញសង្គមតេឡេក្រាមផ្លូវការយ៉ាងដូច្នេះថា៖ ក្នុងឱកាសពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ នេះ យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា…
ភ្ញៀវទេសចរជាច្រើន ចាប់ផ្តើមធ្វើដំណើរកម្សាន្តក្នុងក្រុងសៀមរាបបណ្តើរៗហើយ
ខេត្តសៀមរាប៖ បន្ទាប់ពីក្រុមការងារ បានរៀបចំតាំងភ្លើងលម្អ សោភ័ណភាព ក្រុងសៀមរាប ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុករួចរាល់ ភ្ញៀវទេសចរជាច្រើន ទាំងក្នុងក្រុងនិងក្រៅខេត្ត នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមធ្វើដំណើរកម្សាន្តបណ្តើរៗហើយ ខណៈពិធីប្រណាំងទូក នឹងចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី២៦ ខែវិច្ឆិកា ខាងមុខនេះ! ។ដើម្បីចូលរួមចំណែក…
ផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ជីវភាពក្រីក្រ ឪពុកពិការ ប៉ុន្តែ កូន អន ផានិត បានប្រឡងជាប់បាក់ឌុបឆ្នាំ២០២៣ ទទួលបាននិទ្ទេស A !
ខេត្តកំពត ៖ ភាពក្រខ្សត់ ក្តីលំបាក ក្នុងស្ថានភាពគ្រួសារមានជីវភាព ក្រីក្រ ផ្ទះខ្ទមតូចទាប យកខ្យល់ធ្វើជញ្ជាំង ឪពុកក៏ពិការ ។ ប៉ុន្តែមិនមែនជាឧបសគ្គ ដែលត្រូវឲ្យយុវជនម្នាក់ លះបង់ការសិក្សាចោលឡើយ ។ យុវជន អន ផានិត កាន់តែបង្កើនការតស៊ូ អត់ធ្មត់ សិក្សារៀនសូត្រ…
តើលោកខាងលិចកំពុងបង្ខំឱ្យអ៊ុយក្រែនពិភាក្សាជាមួយរុស្ស៊ីដើម្បីបញ្ចប់សង្គ្រាម
កាសែត Bild បានដកស្រង់ប្រភពអនាមិកដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននិងប៊ែរឡាំងកំពុងកំណត់ការផ្គត់ផ្គង់សព្វាវុធដោយសង្ឃឹមថា Kiev នឹងទទួលស្គាល់ពួកគេដោយសម្ងាត់ថា សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បានបង្ខំឱ្យប្រធានាធិបតី Volodymyr Zelensky ចរចាជាមួយរុស្ស៊ីមិនអាចទទួលបានទឹកដីដែលបាត់បង់មកវិញ។អត្ថបទខាងលើត្រូវបានចុះផ្សាយក្នុងបរិបទរបស់ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនទៀតដែលរាយការណ៍ថាប្រទេសលោកខាងលិចមួយចំនួនដែលគាំទ្រអ៊ុយក្រែនកំពុងងាកទៅរកការចរចាសន្តិភាព ទោះបីជាលោក Zelensky បដិសេធជាសាធារណៈអំពីលទ្ធភាពនេះក៏ដោយ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែន ថ្មីៗនេះបានទទួលស្គាល់ថា ការវាយលុកនៅរដូវក្ដៅមានកំណត់របស់ Kiev បានកាត់បន្ថយឆន្ទៈក្នុងការជួយនៅក្នុងប្រទេសមួយចំនួន។កាសែត Bild បានដកស្រង់ប្រភពអនាមិកដែលពន្យល់ថា…
រុស្ស៊ីពិភាក្សាស្ងាត់ៗជាមួយចិនសាងសង់ផ្លូវរូងក្រោមដីឆ្លងច្រកសមុទ្រគ្រីមៀ
យោងតាមកាសែត Washington Post រុស្ស៊ីបានពិភាក្សាជាសម្ងាត់ជាមួយនាយកប្រតិបត្តិរបស់ចិនដើម្បីសាងសង់ផ្លូវរូងក្រោមដីតភ្ជាប់ឧបទ្វីប Crimean ទៅកាន់ប្រទេសរុស្ស៊ី។ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា កាសែត Washington Post បានរាយការណ៍ថា ភ្នាក់ងារសន្តិសុខអ៊ុយក្រែនបានលួចស្តាប់ការពិភាក្សាជាច្រើនរវាងរុស្ស៊ីនឹងចិនកាលពីខែតុលា។ខ្លឹមសារនៃការពិភាក្សាគឺការសាងសង់ផ្លូវរូងក្រោមដីឆ្លងកាត់ច្រក Kerch Strait តភ្ជាប់ឧបទ្វីប Crimean និងរុស្ស៊ី ពីព្រោះស្ពាន Kerch…