បន្ទោរបង់មកមានឈាមក្រហមសុទ្ធតែបណ្តាលមកពីជំងឺ ឫសដូងបាត !
ភ្នំពេញ ៖ នេះគឺជាផ្នត់គំនិត និង ការគិតខុសដែលតែងតែមានសម្រាប់ប្រជាជនទូរទៅភាគច្រើនរបស់យើងកន្លងមក ហើយយើងគួរតែព្យាយាមធ្វើការស្វែងយល់បន្ថែម និង ផ្លាស់ប្ដូរចំពោះការគិតខុសមួយនេះដើម្បីជៀសវៀងនូវការធ្វេសប្រហែសក្នុងការយកចិត្តទុកដាក់ថែទាំសុខភាព ឬ ព្យាបាលជម្ងឺបានទាន់ពេលវេលា ។ជាការពិតណាស់ដែលការបន្ទោរបង់មកមានឈាមក្រហម គឺមូលហេតុភាគច្រើនអាចបណ្តាលមកពីជម្ងឺ ឫសដូងបាត (Hemorrhoids bleeding) ឬអាចជាបញ្ហារផ្សេងនៅម្តុំបាតដូចជា ការដាច់រហែកភ្នាសបាត (Bleeding from anal…
រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកផ្អើលពលរដ្ឋទាំងកណ្តាលអធ្រាត្រ
ខេត្តបាត់ដំបង៖ រថយន្តដឹកស្រូវ០១គ្រឿងសង្ស័យតៃកុងងងុយដេកងោកមួយភាំងបានរេចង្កូតធ្លាក់ចូលប្រឡាយទឹកបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋចេញធ្វើអន្តរាគមន៍ជួយទាំងរំលងអធ្រាត្រនៅវេលាម៉ោង ១ និង០០នាទីឈនចូល ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចក្រុមទី១៩ ស្ថិតក្នុងភូមិពាមឯក ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ប្រភពពីស្ត្រីដែលជាប្រពន្ធអ្នកបើកបរបានប្រាប់ថា នៅមុនពេលកើតហេតុប្តីរបស់គាត់ឈ្មោះ ប៉ង វីឡា អាយុ៤១ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល…
នាវាចិននិងហ្វីលីពីនប្រឈមុខគ្នាក្នុងសមុទ្រចិនខាងត្បូង នៅពេលយន្តហោះអាម៉េរិកហោះពីលើ
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ នៅពេលយន្តហោះឈ្លបយកការណ៍អាម៉េរិកហោះពីលើដោយតាមដានសភាពការណ៍ជាប់ នាវាកងឆ្មាំសមុទ្រនិងនាវាប្រហែលទៅពីកងជីវពលសមុទ្រចិនបានដេញតាម ខាឃាំងនិងឡោមព័ទ្ធនាវាហ្វីលីពីនដែលព្យាយាមនាំគ្រឿងផ្គត់ផ្គង់ទៅអោយទាហានឈរជើងនៅតំបន់ទឹករាក់មួយក្នុងសមុទ្រចិនខាងត្បូងដែលប្រទេសទាំងពីរអះអាងថាជាកម្មសិទ្ធិរៀងៗខ្លួន។ ក្នុងការប្រឈមមុខគ្នាអស់បួនម៉ោងកាលពីថ្ងៃសុក្រ នាវាឆ្មាំសមុទ្រចិនមួយបានបាញ់ទឹកដាក់ទូកហ្វីលីពីនមួយដែលព្យាយាមចូលទីកាន់តំបន់ថ្មប៉ប្រះទឹកថូម៉ាសសូលទីពីរ។ សូមបញ្ជាក់ថា ចិនអះអាងដែនទឹកធំល្វឹងល្វើយក្នុងសមុទ្រចិនខាងត្បូងដោយជាន់លើការអះអាងរបស់ប្រទេសក្បែរខាងមួយចំនួន រួមទាំងហ្វីលីពីន។អាម៉េរិក ជាសម្ពន្ធមិត្តចាស់វស្សារបស់ហ្វីលីពីន ហើយតែងតែបញ្ជូននាវានិងយន្តហោះមកបើកនិងហោះកាត់តំបន់នេះដើម្បីប្រឆាំងការអះអាងរបស់ចិន ក៏ដូចជាជំរុញសេរីភាពនាវាចរណ៍ និងការហោះកាត់។ ក្រៅពីបង្កើនកិច្ចសហការយោធាជាមួយហ្វីលីពីន អាម៉េរិកក៏ធានាថាខ្លួននឹងការពារសម្ពន្ធមិត្តរបស់ខ្លួន ក្នុងករណីហ្វីលីពីនរងការវាយប្រហារប្រដាប់អាវុធ។ មានការព្រួយបារម្ភថា ការប្រឈមមុខគ្នាកាន់តែញឹកញាប់ឡើងអំពីតំបន់ថ្មប៉ប្រះទឹកថូម៉ាសសូលទីពីរ(Second Thomas Shoal)អាចនឹងបង្កជម្លោះប្រដាប់អាវុធណាមួយដោយរុញចិនអោយប្រឈមុខជាមួយអាម៉េរិក។…
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអូឌីត អំពាវនាវអោយមានបទឈប់បាញ់នៅហ្កាហ្សា
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖មេដឹកនាំអ៊ីរ៉ង់និងអារ៉ាប៊ីសាអូឌីត ជាគូប្រជែងនៅក្នុងតំបន់ដែលទើបតែបានស្តារទំនាក់ទំនងការទូតនៅឆ្នាំនេះ បានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នៅជំនួបកំពូលមួយដែលពួកគេបានអំពាវនាវអោយមានបទឈប់បាញ់មួយជាបន្ទាន់នៅហ្កាហ្សានិងបញ្ជូនជំនួយមនុស្សធម៌ដោយគ្មានលក្ខខណ្ឌចូលទឹកដីប៉ាឡេស្ទីនដែលអ៊ីស្រាអែលបិទខ្ទប់នេះ។ សូមបញ្ជាក់ថាប្រទេសកាន់សាសនាអ៊ីស្លាមទាំងពីរ ទើបប្រកាសស្តារទំនាក់ទំនងការទូតនឹងគ្នាឡើងវិញកាលពីខែមីនា តែការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលលើហ្កាហ្សា ទំនងជាកាន់តែធ្វើអោយអារ៉ាប៊ីសាអូឌីតនិងអ៊ីរ៉ង់ត្រូវរ៉ូវគ្នាកាន់តែលឿនឡើង។ ប្រធានាធិបតីអ៊ីរ៉ង់លោក អ៊ីប្រាហ៊ីម រ៉ាយស៊ី (Ebrahim Raisi) ត្រូវបានស្វាគមន៍នៅជំនួបកំពូលដោយមេដឹកនាំតាមការជាក់ស្តែងព្រះអង្គម្ចាស់ម៉ូហាម៉េដ ប៊ីន សាល់ម៉ាន់។មេដឹកនាំទាំងពីរបាននិយាយទូរស័ព្ទជាមួយគ្នាជាលើកដំបូងកាលពីប៉ុន្មានថ្ងៃមុនក្រោយការវាយប្រហាររបស់ក្រុមហាម៉ាសចូលអ៊ីស្រាអែលកាលពីថ្ងៃ៧តុលា។ អ៊ីរ៉ង់បាននិយាយកាលពីខែមីនាថាលោករ៉ាយស៊ីបានទទួលការអញ្ជើញមួយអោយទៅធ្វើទស្សនកិច្ចអារ៉ាប៊ីសាអូឌីត ក្រោយប្រទេសទាំងពីរប្រកាសបន្តទំនាក់ទំនងនឹងគ្នាឡើងវិញ។ សូមបញ្ជាក់ថា…
ដោយសារបាតុកម្មទាមទារប្រាក់ខែខ្ពស់នៅបង់ក្លាដែស រោងចក្រ១៥០បានបិទនិងកម្មករ១១.០០០នាក់រងការចោទប្រកាន់
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ឧស្សាហករកាត់ដេរបង់ក្លាដែសកាលពីថ្ងៃសៅរ៍បានបិទរោងចក្រ១៥០ដោយគ្មានកំណត់ពេល នៅពេលប៉ូលីសធ្វើការចោទប្រកាន់កម្មករ១១.០០០នាក់ថាជាប់ពាក់ព័ន្ធនឹងការតវ៉ាប្រឆាំងហិង្សាដើម្បីទាមទារការដំឡើងប្រាក់ថ្លៃឈ្នួលអប្បរមា។ សូមបញ្ជាក់ថា បង់ក្លាដែសមានរោងចក្រកាត់ដេរប្រមាណ៣.៥០០ និងផ្តល់ការងារដល់កម្មករប្រមាណបួនលាននាក់។ការនាំចេញសម្លៀកបំពាក់របស់ប្រទេសនេះតំណាងអោយ៨៥ភាគរយនៃការនាំចេញសរុប៥៥ពាន់លានដុល្លាររបស់បង់ក្លាដែស ដោយផ្គត់ផ្គង់ប្រ៊ែនល្បីៗរួមមានLevi’s, Zara និង H&M។តែលក្ខខណ្ឌការងារពិបាកភ្នែកមើលសំរាប់កម្មករដែលភាគច្រើនជាស្ត្រីក្រីក្រ ដោយប្រាក់ខែដែលទើបដំឡើងជាង៥០ភាគបានត្រឹមតែ៨.៣០០តាកា(១០២,៥ដុល្លារ)។ គណៈកម្មាធិការតែងតាំងដោយរដ្ឋាភិបាលមួយកាលពីថ្ងៃអង្គារបានសំរេចដំឡើងប្រាក់ថ្លៃឈ្នួលអប្បរមា៥៦,២៥ភាគរយដល់១២.៥០០តាកា តែពួកកម្មករមិនទទួលយកដោយទាមទារ២៣.០០០តាកា(២០៩,៤២ដុល្លារ)។ កាលពីថ្ងៃព្រហស្បតិ៍កម្មករប្រមាណ១៥.០០០នាក់បានប៉ះទង្គិចជាមួយប៉ូលីសនៅលើផ្លូវជាតិមួយនិងបានវាយបំផ្លាញរោងចក្រធំមួយរួមជាមួយរោងចក្រតូចៗជាងដប់ទៀត។ សូមបញ្ជាក់ថា បាតុកម្មទាមទារប្រាក់ខែខ្ពស់ឡើងនេះបានចាប់ផ្តើមកាលពីខែតុលា ដោយការទាមទារភាគច្រើនប្រែជាហិង្សានិងសម្លាប់កម្មករយ៉ាងតិចបីនាក់ហើយចក្រជាង៧០រងការវាយបំផ្លាញ៕
ជាតិពុលក្នុងឈាមលើសកម្រិត គឺជាមូលហេតុចម្បងនៃជំងឺទាំងនេះ
ឈាម គឺជាសារធាតុរាវដ៏មានសារ:សំខាន់ខ្លាំងបំផុតសម្រាប់រាងកាយ ហើយគ្មានអ្វីអាចជំនួសបានឡើយ។ ប៉ុន្តែសារធាតុរាវមួយប្រភេទនេះ ក៏ងាយនឹងទទួលរងនូវផលប៉ះពាល់ផងដែរ តាមរយ:ការបរិភោគអាហារប្រចាំថ្ងៃ ជាពិសេស កូឡេស្តេរ៉ុល ជាតិស្ករ និងជាតិគីមីតែម្តង។ ប្រសិនបើឈាម មានផ្ទុកជាតិពុលកាន់តែច្រើន រាងកាយទាំងមូលត្រូវប្រឈមនឹងគ្រោះថ្នាក់កាន់តែខ្លាំងឡើង អាស្រ័យហេតុនេះអ្នកត្រូវតែសម្អាតឈាម ឲ្យបានទៀងទាត់។ខាងក្រោមនេះ គឺជាជំងឺមួយចំនួនដែលកើតឡើងដោយសារតែជាតិពុលក្នុងឈាម៖ ខូចប្រព័ន្ធរំលាយអាហារបំពង់អាហារដើរតួនាទីយ៉ាងសំខាន់ក្នុងការកម្ចាត់ជាតិពុល ប៉ុន្តែបើឈាមមានផ្ទុកជាតិពុលច្រើនពេកមិនត្រឹមតែរំខាន់ដល់ការកម្ចាត់ជាតិពុលនោះទេ វាក៏អាចបណ្តោលឲ្យកើតជំងឺដំបៅក្រពះ ការរំលាយអាហារមិនល្អ…
បើអ្នកជាមនុស្សស្ថិតក្នុងលក្ខខណ្ឌ៣យ៉ាងនេះ កុំទទួលទានតៅហ៊ូ!
តៅហ៊ូ គឺជាផលិតផលដែលផលិតចេញពីសណ្តែកសៀង សម្បូរទៅដោយសារធាតុចិញ្ចឹម និងពហុមុខងារដែលមានអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពដូចជា ប្រូតេអ៊ីន កាល់ស្យូម ប៉ូតាស្យូម វីតាមីន E …និងសាធាតុសំខាន់ៗជាច្រើនទៀត ដែលអាចជួយបង្កើនប្រព័ន្ធភាពស៊ាំ ពង្រឹងឆ្អឹង កាត់បន្ថយជាតិខ្លាញ់ កាត់បន្ថយជាតិពុល។ តែទោះជាយ៉ាងណាក៏ដោយ អ្នកឯកទេសខាងចំណីអាហារបានបង្ហាញថា តៅហ៊ូ មានផ្ទុកប្រូតេអ៊ីនខ្ពស់ មិនសមស្របសម្រាប់អ្នកជំងឺមួយចំនួនឡើយ។ ១.រាគរូសតៅហ៊ូ…
មិនចង់កើតជំងឺក្រួសក្នុងតម្រងនោម កុំភ្លេចរឿងសាមញ្ញទាំង៣យ៉ាងនេះ
ក្រួសក្នុងតម្រងនោម ត្រូវបានបង្កើតឡើងដោយសារធាតុរ៉ែ ដែលកកកុញបន្តិចម្តងៗនៅក្នុងតម្រងនោម។ បើយោងតាមការសិក្សារបស់អ្នកជំនាញជាច្រើនបានរកឃើញថា ក្រួសក្នុងតម្រងនោម បង្កើតឡើងដោយសារតែការរួមបញ្ចូលគ្នានៃបុព្វហេតុជាច្រើនដូចជា ការផឹកទឹកតិច ញ៉ាំជាតិកាល់ស្យូមច្រើន បញ្ហាជំងឺមេតាប៉ូលិស ការប្រែប្រួលនៃជាតិស្ករ និងកត្តាហ្សែនជាដើម។ ទោះជាយ៉ាងណាអ្នកអាចការពារជំងឺក្រួសក្នុងតម្រងនោមនេះបាន ប្រសិនបើអ្នកអនុវត្តរឿងសាមញ្ញា៣ចំណុចនេះបានទៀងទាត់។
ជនសង្ស័យចម្រុះជាតិសាសន៍ចំនួន៣៨នាក់ពាក់ព័ន្ធគ្រឿងញៀននៅKTV ស្កាយ ត្រូវបាននគរបាលបញ្ជូនទៅសាលាដំបូងខេត្ត
ខេត្តបន្ទាយមានជ័យ៖ ជនសង្ស័យជាជនជាតិចិន ថៃ ឥណ្ដូនេស៊ី វៀតណាមនិងខ្មែរចំនួន៣៨នាក់ក្នុងចំណោមចំនួន១០៧នាក់ពាក់ព័ន្ធនឹងគ្រឿងញៀននៅខារ៉ាអូខេយីហោ ស្កាយ ត្រូវកម្លាំងនគរបាលខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងបទល្មើសគ្រឿងញៀនខេត្តបានប្រាប់ថា កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតក្នុងភូមិ.សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន…
គ្រាប់បែកប្រហែល ២៩ពាន់តោនបានទម្លាក់លើតំបន់ហ្គាហ្សាដែលបណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិគិតជាទឹកប្រាក់ប្រហែល ៤ ពាន់លានដុល្លារ
យោងតាមរដ្ឋាភិបាលនៅតំបន់ហ្គាហ្សា យុទ្ធនាការវាយលុករបស់អ៊ីស្រាអែលក្នុងរយៈពេលមួយខែកន្លងមកនេះ បានបំផ្លាញផ្ទះជាង 50% នៅទីនេះ ដែលបណ្តាលឱ្យខូចខាតសម្ភារៈប្រមាណ 4 ពាន់លានដុល្លារ។នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី 10 ខែវិច្ឆិកា ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាល Gaza បាននិយាយថា ផ្ទះល្វែងប្រហែល 40.000 ខ្នង នៅតំបន់ដីដែលឡោមព័ទ្ធត្រូវបានបំផ្លាញដោយគ្រាប់បែករបស់កងទ័ពអ៊ីស្រាអែល។យោងតាមសេចក្តីថ្លែងការណ៍មួយផងដែរ គ្រឿងផ្ទុះប្រហែល 29.000 តោនត្រូវបានទម្លាក់នៅលើតំបន់ហ្គាហ្សាចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី៧…