ចិននិងឥណ្ឌាជួបពិភាក្សាគ្នាអំពីបញ្ហាព្រំដែន
ប្រទេសចិននិងឥណ្ឌាកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា បានបើកសម័យប្រជុំលើកទី ២៨ ស្តីពីយន្តការការងារសម្រាប់ការពិគ្រោះយោបល់ និងការសម្របសម្រួលលើបញ្ហាព្រំដែន។ ភាគីទាំងពីរបានឯកភាពរៀបចំការចរចាលើកទី ២១ នាពេលឆាប់ៗខាងមុខនៅថ្នាក់មេបញ្ជាការកងពលលេខ ២១ ដើម្បីជំរុញការដោះស្រាយបញ្ហាព្រំដែន។អគ្គនាយកនៃនាយកដ្ឋានព្រំដែន និងមហាសមុទ្រនៃក្រសួងការបរទេសចិន លោក Hong Liang និងលេខាធិការរួមនៃនាយកដ្ឋានអាស៊ីបូព៌ានៃក្រសួងការបរទេសឥណ្ឌា Gourangalal Das បានធ្វើសហប្រធានយន្តការការងារសម្រាប់ពិគ្រោះយោបល់និងសម្របសម្រួលលើបញ្ហាព្រំដែនចិន-ប្រទេសឥណ្ឌា…
នូវែលហ្សេឡង់ ហាមប្រាមការប្រើប្រាស់ទូរសព្ទដៃនៅក្នុងសាលារៀន
ថ្ងៃទី ១ ខែធ្នូ នាយករដ្ឋមន្ត្រីនូវែលហ្សេឡង់ លោក Christopher Luxon បាននិយាយថា ទូរស័ព្ទចល័តនឹងត្រូវបានហាមឃាត់នៅក្នុងសាលារៀននានាទូទាំងប្រទេសនូវែលហ្សេឡង់ ខណៈដែលរដ្ឋាភិបាលរបស់លោកបានព្យាយាមផ្លាស់ប្តូរការថយចុះយ៉ាងខ្លាំងនៃអត្រាអក្ខរកម្មនៅក្នុងប្រទេសនេះ។សាលារៀននូវែលហ្សេឡង់ធ្លាប់បានអួតអំពីពិន្ទុអក្ខរកម្មល្អបំផុតមួយចំនួននៅក្នុងពិភពលោក ប៉ុន្តែកម្រិតនៃការអាននិងការសរសេរបានធ្លាក់ចុះយ៉ាងខ្លាំង ដែលធ្វើឱ្យអ្នកស្រាវជ្រាវភ័យខ្លាចថាមានថ្នាក់រៀនប្រឈមនឹងវិបត្តិខ្លាំង។នាយករដ្ឋមន្ត្រី Luxon បានប្រកាសថា លោកនឹងហាមប្រាមទូរស័ព្ទនៅក្នុងសាលារៀនក្នុងរយៈពេល 100ថ្ងៃដំបូងរបស់លោកនៅក្នុងតំណែង ដោយអនុវត្តគោលនយោបាយដែលត្រូវបានសាកល្បងជាមួយនឹងលទ្ធផលចម្រុះនៅក្នុងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងប្រទេសបារាំង។គាត់បាននិយាយថា “យើងនឹងហាមឃាត់ទូរស័ព្ទនៅទូទាំងសាលារៀននូវែលហ្សេឡង់”…
ថាមែន មែន !ម្ហូបអាហារមានច្រើនប្រភេទណាស់ តែមិនចង់ញាំ បែរជាឡាយបង្ហោះស្រែកក្ដែងៗ ថាចង់ញាំពង មានអីសមត្ថកិច្ច វាស់កំពស់បាត់ !
ក្រុមនាងៗដែលមានរបរ ឡាយលក់ឡេតាមអនឡាញ មានចរិកញោះញង់ បំពុលសង្គម បំផ្លាញវប្បធម៌ប្រពៃណីខ្មែរអោយធ្លាក់ចុះ ដោយមិនខ្វល់ពីក្រមសិលធម៌ ភាពថ្លៃថ្នូរជាស្រ្តីខ្មែរ ។ សុំសំនោមពរដល់ ក្រសួងវប្បធម៌ និងសមត្ថកិច្ចទាំងអស់ សូមមេត្តាមានវិធានការចំពោះក្រុមប្រភេទនេះ យកទៅវាស់កំពស់ ផាកវិន័យអប់រំកែប្រែ ឬបញ្ជូនខ្លួនទៅតុលាការ ដើម្បីអោយរាងចាលថ្ងៃក្រោយ កុំអោយហ៊ានធ្វើដូច្នោះទៀត៕
កូរ៉េខាងជើងលែងខ្វល់ពីការដាក់ទណ្ឌកម្មរបស់អាមេរិកជុំវិញ ការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍
សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា សហរដ្ឋអាមេរិកនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) បានប្រកាសពីការដាក់ទណ្ឌកម្មថ្មីមួយប្រឆាំងនឹងកូរ៉េខាងជើង បន្ទាប់ពីការបាញ់បង្ហោះផ្កាយរណបស៊ើបការណ៍ដំបូងបំផុតមួយកាលពីសប្ដាហ៍មុន ដែលទីក្រុងវ៉ាស៊ីនតោន និងសម័្ពន្ធមិត្តថ្កោលទោសដោយចាត់ទុកថា ជាទង្វើរំលោភបំពានលើដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខ UN។ក្រសួងហិរញ្ញវត្ថុអាមេរិក នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនបានឱ្យដឹងទៀតថា សហរដ្ឋអាមេរិកក៏បានដាក់ទណ្ឌកម្មផងដែរលើក្រុម Hacker ឈ្មោះ Kimsuky ដែលត្រូវបានចោទថា…
រដ្ឋមន្ត្រីក្រសួងវប្បធម៌អញ្ជើញជាអធិបតីពិធីចុះ ហត្ថ លេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូតលើការអភិរក្សវប្បធម៌និងគម្រោងជួសជុលប្រាសាទភ្នំបាខែង រវាងស្ថានទូតអាមេរិកប្រចាំកម្ពុជា និងអង្គការWorld Monument Fund
ខេត្តសៀមរាប៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អញ្ជើញជាអធិបតីពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងមូលនិធិឯកអគ្គរដ្ឋទូត ដើម្បីការអភិរក្សវប្បធម៌លើគម្រោងជំនួយសម្រាប់ជួសជុលប្រាសាទភ្នំបាខែង រវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក Patrick W. Murphy និងលោកស្រី Genovra Boatto តំណាងអង្គការWorld Monument Fund នៅថ្ងៃទី១…
យានយន្តល្មើសចំនួន ៤៥១គ្រឿងទៀត ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសនាថ្ងៃទី០១ ធ្នូនេះ!
ភ្នំពេញ៖ យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣នេះ បានឱ្យដឹងថា លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី០១ ធ្នូនេះ រកឃើញយានយន្តល្មើសចំនួន ៤៥១គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេសកម្ពុជា។ប្រភពដដែលបន្តថា ក្នុងប្រតិបត្តិការនោះចំនួនគោលដៅសរុប ៦៦គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥៧៧គ្រឿង, រថយន្តធំ ០៩គ្រឿង,…
នគរបាលនាំខ្លួនអ្នកលេងល្បែងស៊ីសងដោយខុសច្បាប់៤នាក់ អប់រំណែនាំក្នុងមូលដ្ឋាន
ខេត្តបាត់ដំបង៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌ សហការជាមួយកម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននគរបាលស្រុកកំរៀង ដឹកនាំដោយលោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង កាលពីរសៀលថ្ងៃទី២៩ ខែវិច្ឆិកាម្សិលមិញនេះ បានចុះបង្រ្កាបករណីលេងល្បែងស៊ីសងដោយខុសច្បាប់ (បញ្ជល់មាន់) ០១លើក នៅចំណុចលើវាលស្រែក្បែរផ្លូវលំក្រុមទី១០ ភូមិស្រះទឹកថ្មី…
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រកាំជ្រួចនុយក្លេអ៊ែររបស់រុស្ស៊ីបានវ៉ាដាច់អាមេរិក
អាមេរិកនឹងត្រូវទទួលយកឧត្តមភាពនុយក្លេអ៊ែររបស់រុស្ស៊ី បើមិនដូច្នេះទេវានឹងត្រូវចូលក្នុងការប្រកួតប្រជែងអាវុធដោយអត់ន័យ។យុគសម័យអាមេរិកបានកន្លងផុតទៅហើយ។ មតិនេះត្រូវបានលើកឡើងដោយអតីតមន្ត្រីចារកម្មយោធាអាមេរិក Scott Ritter នៅក្នុងការវិភាគមួយនៅលើបណ្តាញព័ត៌មាន Consortium News ។ យោងតាមអត្ថបទនេះ សហរដ្ឋអាមេរិកទទួលស្គាល់ថា រុស្ស៊ីគ្រប់គ្រងលើផ្នែកសំខាន់ៗមួយចំនួន រួមទាំងនុយក្លេអ៊ែរផងដែរ។លោក Ritter បាននិយាយថា “ការបរាជ័យនៃវិធានការទប់ស្កាត់នុយក្លេអ៊ែរជាយុទ្ធសាស្ត្រប្រពៃណីដោយសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេស មានភាពផ្ទុយស្រឡះពីការធ្វើតេស្តជោគជ័យជាបន្តបន្ទាប់ដែលធ្វើឡើងដោយប្រទេសរុស្ស៊ី”។អត្ថបទនិយាយអំពីជោគជ័យរបស់រុស្ស៊ីក្នុងការបាញ់បង្ហោះកាំជ្រួច Bulava ពីនាវាមុជទឹក Borei…
ទីក្រុងព្យុងយ៉ាង៖ គ្មានអ្វីត្រូវចរចាពីអធិបតេយ្យជាមួយអាមេរិកឡើយ
សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣បានផ្សាយថា ទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយថា កូរ៉េខាងជើងនឹងមិនចរចាជាដាច់ខាតនូវអធិបតេយ្យជាតិរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក ដោយបានរិះគន់ទីក្រុងវ៉ាស៉ីនតោនថា ពាក់ស្បែកមុខពីរសម្រាប់ការស្នើចង់ឱ្យមានកិច្ចសន្ទនា ប៉ុន្តែទន្ទឹមគ្នានេះបានខំប្រឹងបង្កើនសកម្មភាពយោធានៅក្នុងតំបន់។អ្នកនាង Kim Yo Jong ដែលជាប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន…
ករណីគ្ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបណ្តាលអោយរងរបួស២នាក់
កំពង់ស្ពឺ:ប្រភពយោងតាមផេកHotline117បានអោយដឹងថា ករណី “គ្រោះថ្នាក់ចរាចរណ៍” រវាងម៉ូតូ និងម៉ូតូ បណ្ដាលឲ្យរបួសធ្ងន់ ០២ នាក់ (ស្រី ) ស្រាល ០១ នាក់ (ប្រុស) ស្លាប់ ០២ នាក់(ស្រី០១នាក់) ត្រូវបាននគរបាលចុះអន្តរាគមន៍ ក្រោយប្រជាពលរដ្ឋរាយការណ៍មកកាន់សមត្ថកិច្ច Hotline…