អាមេរិកនៅតែអនុបវាទក្នុងការអនុម័តដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីជំនួយ ហ្គាហ្សា
សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២៣បានផ្សាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅថ្ងៃសុក្រសប្ដាហ៍នេះ (ម៉ោងនៅទីក្រុងញូវយ៉ក) បានអនុម័តលើដំណោះស្រាយមួយ ដែលជំរុញឱ្យមានការបង្កើនការបញ្ជូនជំនួយមនុស្សធម៌ដល់ប្រជាជនស៊ីវិលប៉ាឡេស្ទីនក្នុងតំបន់ហ្កាហ្សា។សហរដ្ឋអាមេរិកនិងរុស្ស៉ីដែលមានសិទ្ធិអំណាចវេតូក្នុងនាមជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសន្តិសុខ UN បានបោះឆ្នោតអនុបវាទ ដែលនេះមានន័យថា ដំណោះស្រាយខាងលើត្រូវបានអនុម័តក្នុងសំឡេងគាំទ្រពីប្រទេសចំនួន១៣ ក្នុងចំណោមសមាជិកក្រុមប្រឹក្សាសន្តិសុខទាំង១៥ ដោយមិនមាន ការវេតូឬប្រឆាំងជំទាស់នោះទេ។ដំណោះស្រាយនេះដដែលក៏បានអំពាវនាវផងដែរឱ្យមានការធ្វើសកម្មភាពជាបន្ទាន់ សំដៅអនុញ្ញាតនិងជួយសម្រួលដល់ការបញ្ជូនជំនួយមនុស្សធម៌ដោយសុវត្ថិភាពនិងមិនមានការរំខាន ព្រមទាំងបង្កើតលក្ខខណ្ឌដើម្បីឆ្ពោះទៅរកបទឈប់បាញ់មួយប្រកបដោយនិរន្តរភាព។ ប៉ុន្តែមិនមានការអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងសង្រ្គាមរវាងអ៉ីស្រាអែលនឹងក្រុមហាម៉ាស់ឡើយ…
ចាប់ខ្លួនជនបរទេស ៤នាក់ រឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម
ភ្នំពេញ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកគ្រឿងញៀន ដោយចាប់ខ្លួនជនបរទេសចំនួន ៤នាក់ ដោយរឹបអូសគ្រឿងញៀនជិត៦០គីឡូក្រាម និងសារធាតុផ្សំជាង ៣០០គីឡូក្រាម។ ប្រភពពីមន្ទីរប្រឆាំងគ្រឿងញៀនឲ្យដឹងថ។កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១១) ដឹកនាំដោយឧត្តមសេនីយ៍ទោ ស៊ី ផល្លា, លោក ជាវ តុលា…
សម្តេចធិបតីប្រកាសឲ្យក្រសួងមហាផ្ទៃនិងការពារជាតិសម្អាតមន្ត្រីដេលមានពាក់ពន្ធ័គ្រឿងញៀន!
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឱ្យរដ្ឋមន្ត្រីមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបន្សុទ្ធកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំឱ្យមានពាក់ព័ន្ធ និងប្រើប្រាស់គ្រឿងញៀន ហើយប្រសិនបើរកឃើញថាកងកម្លាំងណាមានប្រើប្រាស់ ឬពាក់ព័ន្ធគ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខណ្ឌភ្លាមៗ។សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ ដែលជាមន្ត្រីអនុវត្តច្បាប់ ត្រូវតែធ្វើឱ្យល្អស្អាតស្អំ…
សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការហូរចូលទំនិញដែលគ្មាគុណភាពពីប្រទេសជិតខាង
ភ្នំពេញ: សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យទប់ស្កាត់ការហូរចូលទំនិញដែលគ្មាគុណភាពពីប្រទេសជិតខាង ដើម្បីធានាសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ លែងក្នុងឱកាសអញ្ជើញជាធិបតីភាពបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ របស់ក្រសួងពាណិជ្ជកម្ម រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួងពាណិជ្ជកម្ម…
សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល គិតគូរលើការងាររៀបចំផែនការមេអភិវឌ្ឍ កំពង់ផែនៅបណ្តាខេត្តតាមដងទនេ្លមេគង្គ និងទន្លេសាប ព្រមទាំងសមុទ្រទាំងអស់ ដើម្បីបង្កើនសក្តានុពលកម្ពុជាលើផ្នែកឡូជីស្ទិកប្រទាក់ក្រទ្បារវាងផ្លូវគោក និងផ្លូវទឹក និងរវាងខេត្តជាប់ទឹកសាប ជាមួយខេត្តជាប់មាត់សមុទ្រ
ខេត្តព្រះសីហនុ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី ១ និងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២ គ្រឿង របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីពង្រីកសមត្ថភាព និងធ្វើទំនើបកម្មកំពង់ផែ សំដៅឆ្លើយតបនឹងកំណើននៃទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា ដូចដែលឆ្លុះបញ្ចាំងតាមរយៈការកើនឡើងនៃចំនួនកុងតឺន័រឆ្លងកាត់នាពេលបច្ចុប្បន្ន…
អគ្គមេបញ្ជាការអ៊ុយក្រែនប្រឆាំងនឹងការកៀរគរស្ត្រីឱ្យចូលបម្រើកងទ័ព
អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន Valery Zaluzhny មិនគាំទ្រការចល័តស្ត្រីឱ្យចូលរួមក្នុងកងទ័ពទេ។អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន លោក Valery Zaluzhny បាននិយាយថា លោកគាំទ្រសេចក្តីព្រាងច្បាប់ថ្មីស្តីពីការចល័តសេវាយោធាជាទូទៅ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា លោកមិនយល់ស្របនឹងបទប្បញ្ញត្តិមួយចំនួននៅក្នុងច្បាប់នេះ រួមទាំងការតម្រូវឱ្យស្ត្រីចូលរួមក្នុងការបម្រើយោធាផងដែរ។ .លោក Valery Zaluzhny បានអះអាងថា ការចុះឈ្មោះស្ត្រីសម្រាប់ការបម្រើយោធានឹងបង្កើនបន្ទុកការងាររបស់គណៈកម្មការយោធា ដូច្នេះនាយកដ្ឋានទាំងនេះនឹងត្រូវជ្រើសរើសបុគ្គលិកបន្ថែមទៀតក្នុងចំនួនដ៏ច្រើន។ លើសពីនេះ គំនិតផ្តួចផ្តើមនេះទំនងជានឹងជួបប្រទះនូវប្រតិកម្មអវិជ្ជមាននៅក្នុងសង្គមអ៊ុយក្រែន…
ចិនបានសាងសង់ផ្លូវហាយវ៉េថ្មីមួយរត់ត្រង់ទៅព្រំដែនឥណ្ឌា
ដើម្បីផ្លាស់ទីកងទ័ពឱ្យបានលឿននិងមានសុវត្ថិភាពជាងមុនទៅកាន់តំបន់ព្រំដែន ប្រទេសចិនបានសាងសង់ផ្លូវហាយវេថ្មីមួយទៅកាន់ព្រំដែនជាមួយប្រទេសឥណ្ឌា។បន្ទាប់ពីទទួលរងនូវការបាត់បង់ជីវិតនៅក្នុងការប៉ះទង្គិចគ្នានៅជ្រលងភ្នំ Galwan ជាមួយកងទ័ពឥណ្ឌាក្នុងឆ្នាំ 2020 ប្រទេសចិនបានពន្លឿនការសាងសង់ផ្លូវហាយវេ៉ថ្មីមួយនៅជិតព្រំដែនដ៏តានតឹងរបស់ខ្លួនជាមួយឥណ្ឌា។ ផ្លូវហាយវេ៉ថ្មី (G216) នឹងជួយចិនប្រមូលកម្លាំងបានយ៉ាងឆាប់រហ័សក្នុងស្ថានភាពប្រឈមមុខដូចជាការប៉ះទង្គិចគ្នាក្នុងឆ្នាំ២០២០។ផ្លូវហាយវេ៉ថ្មីនេះត្រូវបានពិពណ៌នាដោយអ្នកជំនាញ EurAsian Times ថាជា “សុបិនចាស់របស់ចិន” ហើយត្រូវបានចាត់ទុកថាជាការផ្លាស់ប្តូរយុទ្ធសាស្ត្រដ៏សំខាន់នៅក្នុងតំបន់ព្រំដែនជាមួយប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ1950។ ពីមុនប្រទេសចិនក៏បានសាងសង់ផ្លូវហាយវេ៉តែមួយគត់ (G219) នៅ Ladakh ប៉ុន្តែស្ថានភាពលំបាកបានរារាំងយ៉ាងខ្លាំងដល់ផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នេះ។នៅក្នុងតំបន់ Ladakh…
សហរដ្ឋអាមេរិកបានប្រកាសផែនការបញ្ជូនអវកាសយានិកបរទេសទៅកាន់ឋានព្រះចន្ទ
អនុប្រធានាធិបតីអាមេរិកបានសង្កត់ធ្ងន់ថា ផែនការបញ្ជូនអវកាសយានិកអន្តរជាតិទៅជាមួយ អវកាសយានិកអាមេរិកទៅកាន់ឋានព្រះចន្ទ បង្ហាញពីជំនឿរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះ “សារៈសំខាន់ពិសេសនៃភាពជាដៃគូអន្តរជាតិ”។នៅថ្ងៃទី 20 ខែធ្នូ អនុប្រធានាធិបតីអាមេរិក Kamala Harris បានប្រកាសថា ប្រទេសនេះគ្រោងនឹងបញ្ជូនអវកាសយានិកបរទេសទៅកាន់ផ្ទៃព្រះចន្ទនៅឆ្នាំ 2029 ។ ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអវកាសជាតិក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី Harris បានបញ្ជាក់ថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe…
ករណីរថយន្តបុកបង្គោលស៊ីម៉ង់ត៍ក្រឡាប់បណ្តាលអោយមនុស្សម្នាក់ស្លាប់និងរងរបួស
កែប:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកែបបានឲ្យដឹងថា នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង១៤:៥០ នាទី រសៀល មានករណីគ្រោះថ្នាក់ចរាចរណ៍បើកបររថយន្តបុកបង្គោលស៊ីម៉ងត៍ក្រឡាប់បង្កគ្រោះថ្នាក់ដោយខ្លួនឯង លើផ្លូវជាតិលេខ ៣៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ២៤-២៥ ចំណុចទល់មុខស្ថានីយ៍ប្រេងឥន្ធន: ស្ថិតក្នុងភូមិរនេស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។ បង្កដោយរថយន្តម៉ាកហ្វត(Ford) ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ផ្លាកលេខ…
រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ប្រកាសគាំទ្រឱ្យបង្កើតក្រុមប្រឹក្សាក្រមសីលធម៌ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសថា លោកគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឱ្យមានការបង្កើតនូវក្រុមប្រឹក្សាក្រមសីលធម៌សារព័ត៌មាន ដោយលោករដ្ឋមន្រ្តី បានចាត់ទុកថា ជាចំណែកមួយនៃការចូលរួមពង្រឹងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន ក៏ដូចជាការពង្រឹងវិស័យព័ត៌មានរបស់កម្ពុជា។ ការថ្លែងបែបនេះរបស់លោករដ្ឋមន្ត្រី នាឱកាសវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ៖ «ក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន»។រដ្ឋមន្ត្រីក្រសួងព័ត៌មាន…